ប្រវត្តិ សង្ខេប លោក អ៊ុន ឃាង -History of Mr. UN Kheang by សង្ខេប Sangkeb

 

លោក អ៊ុន ឃាង




លោក អ៊ុន ឃាង ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ​នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំង ជារដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។នេះបើយោង តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២២ ខែសីហាឆ្នាំ២០២៣។

 

លោក អ៊ុន ឃាង កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧០  នៅរាជធានីភ្នំពេញ លោកបានរៀបការ និងមានកូនជាចំណងដៃចំនួន២នាក់។

 

ប្រវត្តិការសិក្សា

លោក អ៊ុន ឃាង បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយ និងការសិក្សាពីតំបន់អាស៊ីអាគ្នេយ៍ នៃសាកលវិទ្យាល័យ នរដឺន អ៊ីលីណយ ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ ២០០៤ ។ បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយ និងការសិក្សាពីតំបន់អាស៊ីអាគ្នេយ៍ នៃសាកលវិទ្យាល័យ នរដឺន អ៊ីលីណយ ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៨។និងពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៦ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច នៃសាកលវិទ្យាល័យហាវ៉ៃ។ ក្រៅពីភាសាខ្មែរដែលជាភាសាកំណើតលោកអាចប្រើប្រាស់ភាសាអង់គ្លេស។

 

ប្រវត្តិការងារ

លោក អ៊ុន ឃាង ទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅខែសីហា ឆ្នាំ២០២៣ សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧។ លោក អ៊ុន ឃាង ក៏មានតួនាទី ជាព្រឹទ្ធសាស្ត្រាចារ្យ សាកលវិទ្យាល័យ Xiamen ប្រទេសចិន។ ជាព្រឹទ្ធសាស្ត្រាចារ្យ សាកលវិទ្យាល័យ Guangxi ប្រទេសចិន។ ជាសមាជិកក្រុមប្រឹក្សាភិបាល មជ្ឈបណ្ឌលអភិវឌ្ឍន៍កម្ពុជា។ និងជាទីប្រឹក្សា វិទ្យាស្ថានបណ្ដុះបណ្ដាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ផងដែរ។

 

បន្ថែមពីលើនេះ លោក អ៊ុន ឃាង ក៏ធ្លាប់កាន់តួនាទី ជាអ្នកស្រាវជ្រាវ Tracking Development Project នៅ Leiden University ប្រទេសហូឡង់ ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១២។ ជាសាស្ត្រាចារ្យ សាកលវិទ្យាល័យ នរដឺន អ៊ីលីណយ សហរដ្ឋអាមេរិក ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។ ជាសាស្ត្រាចារ្យរង សាកលវិទ្យាល័យ នរដឺន អ៊ីលីណយ សហរដ្ឋអាមេរិក ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២២។

ជាសាស្ត្រាចារ្យជំនួយ សាកលវិទ្យាល័យ នរដឺន អ៊ីលីណយ សហរដ្ឋអាមេរិក ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥។ និងជាអនុប្រធាន មជ្ឈមណ្ឌលសិក្សាតំបន់អាស៊ីអាគ្នេយ៍ នៃសាកលវិទ្យាល័យ នរដឺន អ៊ីលីណយ សហរដ្ឋអាមេរិក ពីឆ្នាំ២០០៤ ដល់ឆ្នាំ ២០០៨។

 

 

គ្រឿងឥស្សរិយយស

អាហារូបករណ៍ Fulbright

ពានរង្វាន់អ្នកអប់រំអន្តរជាតិឆ្នើម


Via: mfaic +sangkeb

 




















 

 

Comments