ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនបង្កើតឡើងក្នុងឆ្នាំ 1996 មានឈ្មោះ ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA)។
ឆ្លងកាត់រយៈពេល 27 ឆ្នាំ ក្នុងវិស័យធនាគារ ABA បានពង្រឹងជំហររបស់ខ្លួនយ៉ាងរឹងមាំក្នុងទីផ្សារ ដើម្បីបម្រើសេវាជូនដល់បណ្ដាអតិថិជនជាច្រើនដូចជា សហគ្រាសធុនតូច និងមធ្យម, អាជីវកម្មខ្នាតតូច និងរូបវន្តបុគ្គល។ ជាមួយបណ្ដាញសាខាចំនួន 87, ម៉ាស៊ីនស្វ័យសេវាជាង 1500+ នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA អាចបម្រើអតិថិជនបានកាន់តែច្រើនឡើងៗ ជាមួយសេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ ធនាគារជាតិកាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ មានទ្រព្យសកម្មជាង 314.4 ប៊ីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី31 ខែ មករា ឆ្នាំ2023 និងមានបណ្តាញធនាគារឆ្លើយឆ្លងដ៏ធំនៅទូទាំងពិភពលោក។ ក្នុងនាមជាភាគហ៊ុនិកមួយរបស់ធនាគារ ABA តាំងពីឆ្នាំ 2014 មក ធនាគារជាតិកាណាដាបានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុអាមេរិកខាងជើងទីមួយ ដែលឈានជើងចូលវិស័យធនាគារនៅកម្ពុជា។
នាឆ្នាំ 2017 ធនាគារ ABA ទទួលបានចំណាត់ថ្នាក់ឥណទានរយៈពេលខ្លី និងរយៈពេលវែងកម្រិត ‘B’ ពីភ្នាក់ងារវាយតម្លៃឥណទាន Standard & Poor’s (S&P) Global Ratings។ កម្រិតឥណទានត្រូវបានដំឡើងដល់ 'B+' ជាមួយទស្សនវិស័យ “ស្ថិរភាព” ក្នុងឆ្នាំ 2020 ហើយបាន បញ្ជាក់សាជាថ្មី ក្នុងឆ្នាំ 2021។
គ្រឹះស្ថានបោះពុម្ពផ្សាយផ្នែកហិរញ្ញវត្ថុដ៏ល្បីល្បាញបំផុតរបស់ពិភពលោក បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ABA ដែលបាននាំយកមកនូវអ្វីដែលល្អបំផុតដល់អតិថិជនរបស់ខ្លួន៖
នៅឆ្នាំ 2014, 2016, 2019, 2021 និង 2022 ទស្សនាវដ្តី The Banker បានប្រសិទ្ធនាមធនាគារ ABA ថាជាធនាគារឆ្នើមប្រចាំឆ្នាំរបស់កម្ពុជា។ ពានរង្វាន់នេះបានទទួលស្គាល់ពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុ, ការបន្តនាំមកនូវផលិតផលនវានុវត្ត, និងឧត្តមានុវត្តន៍ក្នុងធុរកិច្ច។
ទស្សនាវដ្តី Euromoney បានប្រសិទ្ធនាមធនាគារ ABA ថាជាធនាគារឆ្នើមនៅកម្ពុជា សម្រាប់ឆ្នាំ 2014 – 2022 ចំពោះការផ្ដល់សេវាកម្មប្រកបដោយគុណភាព, នវានុវត្តន៍ និងកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យសេវាធនាគារនៅកម្ពុជាឈានឡើងមួយកម្រិតទៀត។
ទស្សនាវដ្តី Global Finance ប្រសិទ្ធនាម ABA ថាជាធនាគារដែលលេចធ្លោជាងគេនៅក្នុងទីផ្សារ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំឆ្នាំ 2015 - 2023។ ពានរង្វាន់នេះទទួលស្គាល់ការប្តេជ្ញាចិត្តរបស់ក្រុមការងារនៃធនាគារ ABA ក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួននូវផលិតផលស្របតាមតម្រូវការ និងដំណោះស្រាយហិរញ្ញវត្ថុនវានុវត្ត។
ទស្សនាវដ្តី Asiamoney ប្រសិទ្ធនាម ABA ថាជា ធនាគារក្នុងស្រុកឆ្នើមបំផុតនៅកម្ពុជា និងធនាគារឌីជីថលឆ្នើមជាងគេនៅកម្ពុជាពីឆ្នាំ 2019 ដល់ 2022។ កិត្តិនាមដ៏កំពូលនេះ បានបញ្ជាក់ជំហររបស់ ABA ជាធនាគារឈានមុខគេក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេស។
via: ABA Bank
Comments
Post a Comment