អ្នកឧកញ៉ា ម៉ុង ឫទ្ធី |
អ្នកឧកញ៉ា ម៉ុង ឫទ្ធី គឺជាអ្នករកស៊ីជើងចាស់មួយរូបដ៏មានសក្តានុពល ដែលល្បីល្បាញខាងវិស័យកសិកម្ម
បច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដែលដើមឡើយបាននាំចេញកៅស៊ូមុនពេលពង្រីកខ្លួនទៅនាំចេញប្រេងដូង និងចិញ្ចឹមសត្វ ដែលឈរជើង ក្នុងពិភពមុខជំនួញ
និងនាំផលិតផលសម្រេចជាច្រើនទៅកាន់ពិភពលោកឲ្យបានស្គាល់ពីកម្ពុជា។ គាត់ក៏ជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ។
លោក ម៉ុង ឫទ្ធី MONG RETHTHY កើតនៅថ្ងៃទី១១ ខែ កក្កដា ឆ្នាំ១៩៥៤ នៅភូមិ ត្រពាំងទ្រា ឃុំរវៀង ស្រុក សំរោង ខេត្ត តាកែវ។ បច្ចុប្បន្ន សង្កាត់ បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។
លោក ម៉ុង ឫទ្ធី មានឪពុកឈ្មោះ កា ម៉ុង កើតឆ្នាំ១៩៣០ នៅខេត្តកំពត
និងម្ដាយឈ្មោះ កឹម អ៊ិន កើតឆ្នាំ ១៩២៦ នៅខេត្ត តាកែវ។
លោក ម៉ុង ឫទ្ធី មានបងប្អូនបង្កើត ចំនួន ៧នាក់
ទី១ឈ្មោះ ម៉ុង សារី ភេទស្រី កើតឆ្នាំ១៩៤៨ មុខរបរ ស្លាប់
ទី២ឈ្មោះ ម៉ុង លឹមគី ភេទប្រុស កើតឆ្នាំ១៩៥០ មុខរបរ ស្លាប់
ទី៣ឈ្មោះ ម៉ុង គឹមសុខ ភេទស្រី កើតឆ្នាំ១៩៥២ មុខរបរ ស្លាប់
ទី៤ឈ្មោះ ម៉ុង វួចស៊ីម ភេទស្រី កើតឆ្នាំ១៩៥៣ មុខរបរ ពាណិជ្ជករ
ទី៥គឺលោក ម៉ុង ឫទ្ធី ភេទប្រុស កើតឆ្នាំ១៩៥៤ មុខរបរ
ទី៦ឈ្មោះ ម៉ុង សុខហេង ភេទស្រី កើតឆ្នាំ១៩៦២ មុខរបរ ពាណិជ្ជករ
ទី៧ឈ្មោះ ម៉ុង លាងស្រេង ភេទស្រី កើតឆ្នាំ១៩៦៤ មុខរបរ ពាណិជ្ជករ
លោក ម៉ុង ឫទ្ធី បានរៀបអាពាហ៍ពិពាហ៍ ជាមួយលោកស្រី ម៉ែន ស៊ុន កើតឆ្នាំ១៩៥៨
នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ ១៩៧៨ ស្រុកសំរោង ខេត្តតាកែវ លោកស្រីគឺជា
អគ្គនាយិកាក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប។
និងមានកូនប្រុសស្រី ជាចំណងដៃចំនួន ៤នាក់ ប្រុស៣នាក់ និងស្រីម្នាក់
កូនទី១ឈ្មោះ ម៉ុង សុទ្ធា ភេទស្រី កើតឆ្នាំ១៩៧៩ មានមុខរបរ អគ្គនាយិការង (MRG) លោកស្រីបានរៀបអាពាហ៍ពិពាហ៍ ជាមួយលោក តាន់ មុនីវណ្ណ ។
កូនទី២ឈ្មោះ ម៉ុង រិទ្ធថា ភេទប្រុស កើតឆ្នាំ១៩៨០ មានមុខរបរៈ អគ្គនាយករង (MRG) លោកបានរៀបអាពាហ៍ពិពាហ៍ លោកស្រី ហេង ឆេងហួច ។
កូនទី៣ឈ្មោះ ម៉ុង ថាន់ថន ភេទប្រុស កើតឆ្នាំ១៩៨៣ មានមុខរបរៈ អគ្គនាយករង (MRG) លោកបានរៀបអាពាហ៍ពិពាហ៍ លោកស្រី ព្រាប លក្ខណា ។
កូនទី៤ឈ្មោះ ម៉ុង ចាន់ថុល ភេទប្រុស កើតឆ្នាំ ១៩៨៥ មានមុខរបរៈ អគ្គនាយករង (MRG) លោកបានរៀបអាពាហ៍ពិពាហ៍ លោកស្រី ជា ដានី (ភរិយា)។
លោក ម៉ុង ឫទ្ធី ជាកូនកសិករដែលបានខិតខំតស៊ូយ៉ាងខ្លាំងក្លានៅក្នុងជីវិត
ដោយចាប់ផ្ដើមពីអ្នកទូលនំលក់ ជាអ្នកស៊ីឈ្នួលរត់តុគុយទាវឲ្យគេ
និងរឿងរ៉ាវដ៏ជូរចត់ជាច្រើនទៀត។
ដោយសារតែលោកធ្លាប់ស្គាល់ពីរសជាតិនៃភាពលំបាកនេះហើយ
ទើបធ្វើឲ្យលោកជាមនុស្សដែលមានចិត្តសប្បុរសធម៌
ចេះជួយទុក្ខលំបាកវេទនារបស់ជនក្រីក្រីដទៃទៀតផងដែរ។
លោកជាមេដឹកនាំដ៏ល្អមួយរូបដែលបានគិតគូរយ៉ាងខ្លាំងដល់អ្នកក្រោមបង្គាប់
ជាពិសេសកម្មករដែលស៊ីឈ្នួលធ្វើការឲ្យគាត់។ ចាប់តាំងពីពេលដែលលោកនៅក្រីក្ររហូតអាចវិវត្តន៍ខ្លួនមកជាបុគ្គលដ៏ជោគជ័យមួយរូបក៏ដោយ
ក៏លោកមិនប្រព្រឹត្តរឿងអបាយមុខទាំង៣យ៉ាងនេះ ជាដាច់ខាត។ រឿងទាំង៣យ៉ាងនោះ មានដូចជា៖
១. មិនផឹកស្រា៖ លោកបានមានប្រសាសន៍ថា
បុគ្គលមួយចំនួនមិនបានប្រកាន់មាគ៌ាដ៏ប្រសើរនោះទេ។
ខ្លួនជាមនុស្សដែលមានមុខមានមាត់ខ្ពង់ខ្ពស់ដែរ ប៉ុន្តែបែរជាស្រវឹងវង្វេងវង្វាន់ដែលធ្វើឲ្យបាត់យសរបស់ខ្លួន។
ក្នុងនាមជាអ្នកដឹកនាំ បើសិនជាយើងមិនធ្វើជាគម្រូដ៏ល្អនោះទេ
គឺយើងនឹងមិនអាចគ្រប់គ្រងអ្នកក្រោមបង្គាប់ឲ្យគេដើរតាមយើងនោះទេ។
២. មិនជក់បារី៖ បារីបានធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរដល់អ្នកជក់
និងធ្វើឲ្យខាតបង់ប្រាក់យ៉ាងច្រើនដែលបង្កមកពីបារី។ ការសិក្សាថ្មីមួយបានបង្ហាញថា
ជារៀងរាល់ឆ្នាំកម្ពុជាបានខាតបង់ប្រាក់ជាង៦០០ លានដុល្លារ និងមានមនុស្សស្លាប់ជាង
១៥០០០នាក់ក្នុងមួយឆ្នាំ ដោយសារតែជម្ងឺដែលបង្កឡើងមកពីថ្នាំជក់។
៣. មិនលេងល្បែង៖ ល្បែងតែងតែវិនាស។ ល្បែងតែងតែរេ ម្ដងគេម្ដងគេ។ ដោយសារតែបែបនេះហើយទើបលោកបានប្រកាន់វិន័យផ្ទាល់ខ្លួនយ៉ាងតឹងតែង
និងមិនប្រព្រឹត្តវាជាដាច់ខាត។ មនុស្សដែលប្រព្រឹត្តល្បែងស៊ីសងគឺមិនដែលធ្វើឲ្យជីវិតរបស់ពួកគេល្អប្រសើរនោះទេ
គឺមានតែផ្ដល់ឲ្យគេនូវបំណុលជុំទិស
និងបង្កបញ្ហាដ៏ស្មុគស្មាញជាច្រើនរហូតដល់ពេលខ្លះធ្វើឲ្យពួកគេសម្រេចចិត្តធ្វើអត្តឃាតទៀតផង
ដោយសារតែបញ្ហាជាច្រើនជំពូកដែលបង្កមកពីការលេងល្បែងស៊ីសង។
ប្រវត្តិការសិក្សា
លោក ម៉ុង ឫទ្ធី បានបញ្ចប់ការសិក្សាថ្នាក់ មធ្យមសិក្សាបឋមភូមិ
នៅស្រុកសំរោងខេត្តតាកែវ នៅឆ្នាំ១៩៦២
បន្ថែមពីលើនេះ៖ លោកបានទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយស
ផ្នែកយុទ្ធសាស្ត្រពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Cambridge ចក្រភពអង់គ្លេស នៅ២០០៦ សញ្ញាបត្រ បណ្ឌិតកិត្តិយស
ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស នៅឆ្នាំ២០០៦ ហើយនៅឆ្នាំ២០០៩
លោកបានទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្ត្រអភិវឌ្ឍន៍កសិកម្ម
ពីសាកលវិទ្យាល័យ ISLES នៅឆ្នាំ២០០៩ លោក
ម៉ុង ឫទ្ធី ក៏បានចូលរួមវគ្គបណ្ដុះបណ្ដាលមុខវិជ្ជាជីវៈ ពានរង្វាន់ម្កុដមាស
ពីស្ថាប័ន BID ចក្រភពអង់គ្លេស
នៅឆ្នាំ២០០៩ ផងដែរ។ សម្រាប់ភាសាបរទេសលោកអាចប្រើប្រាស់ ភាសាអង់គ្លេស។
ប្រវត្តិការងារ
លោក ម៉ុង ឫទ្ធី បានចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ នៅកំពង់ផែស្វស័តភ្នំពេញ
នៃក្រសួងសាធារណៈ និងដឹកជញ្ជូននៅថ្ងៃ ទី២០ ខែកុម្ភៈ ១៩៧៩។
បន្ទាប់មកលោកបានបម្រើការងារជាមន្ត្រីរាជការនៅខុន្ទការល័យមជ្ឈឹមបក្ស ពីឆ្នាំ១៩៨០
ដល់១៩៩០ ។ លោក ម៉ុង ឫទ្ធី បានចូលបម្រើការងារក្នុង ព្រឹទ្ធសភា តាំងពីឆ្នាំ២០០៦ ៖
ដោយក្នុងនោះ លោកមានតួនាទី៖ ជាសមាជិក គណៈកម្មការសេដ្ឋកិច្ច ផែនការ វិនិយោគ កសិកម្ម
អភិវឌ្ឍន៍ជនបទ និងបរិស្ថាន (គណៈកម្មការទី៣) នីតិកាលទី២ ជាសមាជិក គណកម្មការអចិន្ត្រៃយ៍ ព្រឺទ្ធសភា និងជាប្រធានគណៈកម្មការផែនការ
វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន (គណៈកម្មការទី៣)
នីតិកាលទី៣ នីតិកាល៤ និង នីតិកាលទី៥
ចំពោះការងារក្នុងវិស្ស័យឯកជនវិញ
អ្នកឧកញ៉ា ម៉ុង ឫទ្ធី គឺជាអ្នករកស៊ីជើងចាស់មួយរូបដ៏មានសក្តានុពល
ដែលល្បីល្បាញខាងវិស័យកសិកម្ម បច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប
ដែលឈរជើង ជាច្រើន ទសវត្សរ៍មកហើយ ក្នុងពិភពមុខជំនួញ និងនាំផលិតផលសម្រេចជាច្រើនទៅកាន់ពិភពលោកឲ្យបានស្គាល់ពីកម្ពុជា។
ក្រុមហ៊ុន
ម៉ុង ឫទ្ធី គ្រុប
បានរក្សាកិត្តិយសក្នុងនាមជាអ្នកនាំមុខក្នុងពាណិជ្ជកម្មលើច្រើនវិស័យតាមរយៈសមត្ថភាព
ការប្រកួតប្រជែង និងការចែកចាយទាន់ពេលវេលា
ជាមួយបទដ្ឋានគុណភាពខ្ពស់បំផុត។
បច្ចុប្បន្ន
ម៉ុង ឫទ្ធី គ្រុប ជាក្រុមហ៊ុនកសិ-ឧស្សាហកម្មធំបំផុតនៅក្នុងប្រទេសកម្ពុជា ជោគជ័យដ៏អស្ចារ្យនេះ
គឺបានមកពីការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់មហាសេដ្ឋី ម៉ុង ឫទ្ធី និងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត
ជាមួយកិច្ចខិតខំប្រឹងប្រែងរបស់និយោជិកជាច្រើននាក់
ដែលប្រកាន់ខ្ជាប់នូវក្រមសីលធម៌សាជីវកម្ម។
ក្រោមសម្ព័ន្ធ
ម៉ុង ឫទ្ធី គ្រុប មានសាជីវកម្មស្ទើរគ្រប់វិស័យរួមមាន៖ ក្រុមហ៊ុន សំណង់ក្មេងវត្ត ក្រុមហ៊ុន
ម៉ុង ឫទ្ធី វិនិយោគទុនដំណាំដូងប្រេងកម្ពុជា ក្រុមហ៊ុន ផែ ឧកញ៉ាម៉ុង ក្រុមហ៊ុន អិម
ភីក អេស៊ីអិមស៊ី(ខេមបូឌា) ក្រុមហ៊ុន អិមអធី រ៉ាប់ប៊ើរ ផ្លេនថេសិន ក្រុមហ៊ុន
ម៉ាល់ធីកូ អិមអេស (ខេមបូឌា) ក្រុមហ៊ុន ឃីងដឹម ហ្រ្វ៊ូត អ៊ិនធើណេសិនណល ជាដើម។
ការដែលទទួលបានជោគជ័យយ៉ាងសម្បើមរបស់ក្រុមហ៊ុន
ម៉ុង ឫទ្ធី មកដល់ពេលបច្ចុប្បន្នគឺជាលះបង់ដ៏ធំធេងរបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី ជាស្តេចក្រាញ់ខាងវិស័យកសិកម្មល្បីរាប់ជំនាន់។
ប៉ុន្មានឆ្នាំចុងក្រោយនេះ
ដោយសារកត្តាវ័យ និងការពង្រីកមុខជំនួញបន្ថែម បានធ្វើអោយក្រុមមហាសេដ្ឋីគ្រាក់ៗ
មួយចំនួនធំ បាននឹងកំពុងរៀបចំជើងព្រួល រៀបចំអ្នកបន្តវេន ដោយតែងតាំងផ្តល់តួនាទីជាន់ខ្ពស់គ្រប់គ្រងអាណាចក្រជំនួញរបស់ខ្លួន
ដើម្បីបន្តឥទ្ធិពលនិងភាពរឹងមាំ ព្រោះថាទម្រាំពួកគាត់ឈរជើង សាងភាពរឹងមាំ
និងទទួលជោគជ័យក្នុងពេលបច្ចុប្បន្ន មិនមែនជារឿងសាមញ្ញនោះឡើយ។
ជាមួយគ្នានេះ
អ្នកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានបង្ហើបប្រាប់សារព័ត៌មានឧកញ៉ាញូស៍ពីអ្នកបន្តវេនដឹកនាំអាណាចក្រក្រុមហ៊ុនរបស់លោកថ្វីត្បិតតែកន្លងមកលោកមិនសូវបញ្ចេញសមាសភាពកូនប្រុសទាំង
៣រូប ជាសាធារណៈ ប៉ុន្តែតាមការបញ្ជាក់អ្នកឧកញ៉ាថ្លែងយ៉ាងច្បាស់ថា អ្នកបន្តវេន
និងជាក្បាលម៉ាស៊ីនធំនៅពីក្រោយក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប គឺឧកញ៉ា ម៉ុង រិទ្ធថា
ដែលត្រូវជាកូនប្រុសច្បងក្នុងចំណោមកូនប្រុសទាំង ៣នាក់ក្នុងគ្រួសារ
រួមទាំងកូនប្រុសរបស់អ្នកឧកញ៉ា ២រូបទៀត គឺលោក ម៉ុង ចាន់ថន និងលោក ម៉ុង ចាន់ថុល។
ទន្ទឹមគ្នានោះ ក្នុងរចនាសម្ព័ន្ធក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលមានអ្នកឧកញ៉ា ម៉ុង ឫទ្ធី ជាអគ្គនាយក ក៏មានលោកបណ្ឌិត តាន់ មុនីវណ្ណ ដែលត្រូវជាកូនប្រសារ និងមានតួនាទីជាអគ្គនាយករង ក៏ជាបុគ្គលឆ្នើម ដែលបានរួមចំណែកជួយការងាររបស់ក្រុមហ៊ុនផងដែរ៕
គ្រឿងឥស្សរិយយស
គ្រឿងឥស្សរិយយស
សុវត្ថារា ថ្នាក់ សេនា ១២,១១,២០០១
គ្រឿងឥស្សរិយយស
ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍
២៦,០១,២០០២
គ្រឿងឥស្សរិយយស
សុវត្ថារា ថ្នាក់ មហាសេនា ២៧,១១,២០០៤
គ្រឿងឥស្សរិយយស
សម្ដេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរ័ត្ន សេរីវឌ្ឍនា
ថ្នាក់ មហាសេរីវឌ្ឍន៍ ២៧,០៦,២០១១
គ្រឿងឥស្សរិយយស
សុវត្ថារា ថ្នាក់ មហាសេរីវឌ្ឍន៍ ២៩,០៧,២០១៧
គ្រឿងឥស្សរិយយស
ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា ១១,០៥,២០២៣
Via: senate.gov kh +oknha.news+mongreththy.sangkeb
Comments
Post a Comment