លោក
គង់ វិបុល ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំង ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។នេះបើយោង តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២២
ខែសីហាឆ្នាំ២០២៣។
លោក
គង់ វិបុល កើតនៅថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ១៩៦៩ នៅឃុំជីហែ ស្រុកកោះសូទិន
ខេត្តកំពង់ចាម។
ប្រវត្តិការសិក្សា
លោក
គង់ វិបុល បានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រពាណិជ្ជកម្ម ឯកទេស គណនេយ្យ
ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Swinburne ប្រទេសអូស្ត្រាលី
នៅឆ្នាំ១៩៩២
ប្រវត្តិការងារ
លោក
គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល
ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
លោក
គង់ វិបុល បានចូលបម្រើការងារ ជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី
នៃរាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ១៩៩៤ ពីឆ្នាំ ១៩៩៨ ដល់ ២០០៤ ជារដ្ឋលេខាធិការ
នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ទទួលបន្ទុកគណៈកម្មាធិការ វិនិយោគកម្ពុជា (គវក)។
ក្នុងនាមជារដ្ឋលេខាធិការ
នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានតែងតាំងបន្ថែមជា
សមាជិកក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (ASEAN Free
Trade Area – AFTA Council) និង ជាសមាជិកក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន (ASEAN Investment Areas – AIA Council)។
នៅឆ្នាំ
២០០៣ រដ្ឋមន្រ្តីក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (Minister for ASEAN Free Trade Areas Council) និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន
(Minister for ASEAN Investment Areas Council) ក្នុងឱកាសព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន
នៅខេត្តសៀមរាប។
បន្ទាប់មកនៅឆ្នាំ
២០០៤-២០០៨ ជារដ្ឋលេខាធិការទី១ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
មានឋានៈស្មើរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ទទួលបន្ទុកគណៈកម្មាធិការ វិនិយោគកម្ពុជា (គវក)
ក្នុងនាមជារដ្ឋលេខាធិការ
នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានតែងតាំងបន្ថែមជា
សមាជិកក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (ASEAN Free Trade Area – AFTA Council) និង
ជាសមាជិកក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន (ASEAN Investment Areas – AIA
Council)។
ពីឆ្នាំ
២០០៨-២០១២ លោក គង់ វិបុល ជារដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ទទួលបន្ទុកគណៈកម្មាធិការ វិនិយោគកម្ពុជា (គវក) និង ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងនាមជារដ្ឋលេខាធិការ
នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានតែងតាំងបន្ថែមជា
សមាជិកក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (ASEAN Free
Trade Area – AFTA Council) និង ជាសមាជិកក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន (ASEAN Investment Areas – AIA Council)។
២០១២ លោក
គង់ វិបុល ជារដ្ឋមន្រ្តីក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (Minister for ASEAN Free Trade Areas Council) និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន (Minister for ASEAN Investment Areas Council) ក្នុងឱកាសព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន
នៅរាជធានីភ្នំពេញ។
២០១២-២០១៣
លោក គង់ វិបុល ជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកគណៈកម្មាធិការ
វិនិយោគកម្ពុជា (គវក)
និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
២០១២-បច្ចុប្បន្ន លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
២០២១-បច្ចុប្បន្ន
ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។
គ្រឿងឥស្សរិយយស
២០១៧ គ្រឿងឥស្សរិយយស ជាតូបការ
Via: mef.gov.kh+sangkeb
លោក គង់ វិបុល និងភរិយា |
Comments
Post a Comment