| លោក សុខ សូកេន និងភរិយាលោកស្រី ចម ក្រស្នា |
លោក
សុខ សូកេន ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជារដ្ឋមន្ត្រី
ក្រសួងទេសចរណ៍ សម្រាប់គណៈរដ្ឋមន្ត្រី នីតិកាលទី៧។ នេះបើយោងតាម ព្រះរាជក្រឹត្យ
ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
លោក សុខ
សូកេន កើតនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៨៣ នៅរាជធានីភ្នំពេញ។ លោកគឺជាកូនប្រុសរបស់សម្ដេចវិបុលបញ្ញា
សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ត្រី
និងលោកជំទាវ ថេង អាយអាន្នី។
លោក
សុខ សូកេន មានបងប្អូនបង្កើតចំនួន ៦ នាក់
ទី១
សុខ សុខាលយ៉ាណា ប្រុស កើតឆ្នាំ១៩៧៤ ដែលទទួលមរណៈភាពក្នុងរបបខ្មែរក្រហម
ទី២
សុខ សោម៉ា ភេទស្រី កើតឆ្នាំ ១៩៧៩
ទី៣
សុខ ពុទ្ធិវុធ ប្រុស កើតឆ្នាំ១៩៨០ ជារដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
លោកបានររៀបអាពាហ៍ពិពាហ៍ ជាមួយនិងលោកជំទាវ ហ៊ុន ម៉ាលី កូនស្រីពៅ សម្ដេចតេជោ
ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
ទី៤
សុខ សូកាន ប្រុស កើតឆ្នាំ១៩៨៣ ជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម
និងសំណង់។ លោកបានរៀបអាពាហ៍ពិពាហ៍ ជាមួយលោកស្រី សំអាង លក្ខិណា កូនស្រី
អ្នកឧកញ៉ា សំ អាង និងជំទាវអ្នកឧកញ៉ា ឈុន លាង សហស្ថាបនិក វឌ្ឍនៈគ្រុប ។
ទី៥
សុខ សូកេន ប្រុស កើតឆ្នាំ ១៩៨៣ ជារដ្ឋមន្ត្រី ក្រសួងទេសចរណ៍
ទី៦
សុខ សង្វារ ប្រុស កើតឆ្នាំ១៩៨៧ ជារដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ លោកសុខ
សង្វារ បានរៀបអាពាហ៍ពិពាហ៍ ជាមួយលោកស្រី អ៊ឹង ឈីវលី ហៅ លីលី ជាថៅកែសិប្បកម្មនំស្រួយ
លីលី លោស្រី គឺជាកូនរបស់ ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លីលី
ហ្វ៊ូដ អ៊ិនដាសទ្រី ខូអិលធីឌី។
លោក
សុខ សូកេន បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី ចម ក្រស្នា នៅខែ មករា ឆ្នាំ២០០៨ និងមានកូនជាចំណងដៃចំនួន
៤នាក់។
លោកស្រី
ចម ក្រស្នា បម្រើការងារក្នុងវិស័យឯកជន ជាអគ្គនាយិកាក្រុមហ៊ុន សោម៉ា ត្រេឌីង
ខូអិលធីឌី។ ក្រុមហ៊ុន សោម៉ា ត្រេឌីង ខូអិលធីឌី
គឺក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន សោម៉ា គ្រុប លោកស្រីគឺជាកូនលោក ចម ប្រសិទ្ធ អតីតទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម
វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ និងមានម្ដាយឈ្មោះ ទេព បុប្ផា
ប្រសិទ្ធ។
ប្រវត្តិកាសិក្សា
លោក
សុខ សូកេន បានបញ្ជប់ការសិក្សាថ្នាក់បណ្ឌិតនៅសាលាសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យប៉េកាំង
ប្រទេសចិន ឆ្នាំ២០១៥។ ទន្ទឹមគ្នានេះ នៅឆ្នាំ២០១២ ២០១៣ ទទួលសញ្ញបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈពីសាលា
លី ក្វាន់យូ គោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី។
នៅឆ្នាំ២០០៨ លោកទទួលបានវិញ្ញាបនបត្រអភិវឌ្ឍអចលនទ្រព្យ
និងវិញ្ញាបនបត្រការគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ THOMAS សហរដ្ឋអាមេរិក។ ឆ្នាំ២០០៣-២០០៧
លោកទទួលបានបរិញ្ញាបត្រវិស្វកម្មស៊ីវិល និងបរិញ្ញាបត្រពាណិជ្ជកម្មពីសាកលវិទ្យាល័យ Melbourne ប្រទេសអូស្រ្តាលី។
ប្រវត្តិការងារ
លោក
សុខ សូកេន បានឆ្លងកាត់ការងារជាច្រើន ដូចជា នៅឆ្នាំ២០០៨-២០០៩ បម្រើការងារនៅ
ក្រសួងពាណិជ្ជកម្ម ជាប្រធានការិយាល័យនាយកដ្ឋានពិធីការ
ជានាយកស្ដីទីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
និងជាអនុប្រធាននាយកដ្ឋានស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម។ នៅឆ្នាំ២០០៩-២០១៤
លោកផ្ទេរមកបម្រើការនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ជាអនុប្រធាននាយកដ្ឋានវិភាគគម្រោង និងការលើកទឹកចិត្ត និងជាប្រធានស្ដីទី នាយករដ្ឋានវិភាគយុទ្ធសាស្ត្រនៃការវិនិយោគឯកជន
គណៈកម្មាធិការវិនិយោគកម្ពុជា (២០១៤-២០១៦)។
២០១៦ – បច្ចុប្បន្ន ឧត្តមមន្រ្តីស្តីទីទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គកម្ពុជានិងជាឧត្តមមន្រ្តីសម្រាប់កិច្ចសហប្រតិ-
បត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម កិច្ចសន្ទនា
នៃកិច្ចសហប្រតិបត្តិការអាស៊ីនិងសន្និសីទស្តីពីអន្តរ
សកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី រួមនឹងជាប្រធានអនុគណៈកម្មការសន្តិសុខ
និងកិច្ចការបរទេសសម្រាប់កម្ពុជា-ឡាវ-វៀតណាម
២០១៧
– បច្ចុប្បន្ន ជាអនុប្រធានលេខាធិការដ្ឋានជាតិកម្ពុជា
នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
២០១៧ – បច្ចុប្បន្ន ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាក្នុង
វិស័យការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
២០១៨ – ២០២០ អនុប្រធាន
ក្រុមការងារគ្រប់គ្រងមូលនិធិ និង តាមដាន
ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង
២០១៩
– បច្ចុប្បន្ន លោកសុខ សូកេន ជាអនុប្រធានសម្ព័ន្ធយុវជន ICAPP និង ជាសមាជិកស្ថាបនិកសម្ព័ន្ធយុវជន CDI។
២០១៩ – ២០២១ ជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈ
កម្មការជាតិរៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣
ប្រធានក្រុមការងារអន្តរក្រសួង-ស្ថាប័នរៀបចំ កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិ អាស៊ី-អឺរ៉ុបលើកទី៤។
២០១៨ – ២០១៩ អនុប្រធាន
ក្រុមការងារសរសេររបាយការណ៍ស្តីពី
សិទ្ធិមនុស្សនៅកម្ពុជាជូនអង្គការសហប្រជាជាតិ របស់ក្រសួងការបរទេស
និងសហប្រតិបត្តិការ អន្តរជាតិ
-សមាជិក
គណៈកម្មការជាតិយូណេស្កូកម្ពុជា
-សហប្រធាន
ក្រុមការងារអន្តរក្រសួង អនុវត្តការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប
ទាក់ទងកូរ៉េខាងជើង។
នៅឆ្នាំ២០១៦
លោកកាន់តំណែងជាអនុរដ្ឋលេលខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
រហូតដល់ឆ្នាំ២០២០ ឡើងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
និងជាប្រធាន សសយក វិស័យការបរទេស។
គ្រឿងឥស្សរិយយស
មេដាយព្រះរាជាណាចក្រកម្ពុជា
ថ្នាក់មហាសេនា
មេដាយព្រះរាជាណាចក្រកម្ពុជា
ថ្នាក់ធិបឌិន្ទ
មេដាយមាសការងារ
Via: tourism.gov.kh+sangkeb
Comments
Post a Comment