លោក ចាន់ ស៊ី Mr. chan sy |
លោក ចាន់ ស៊ី គឺជាអ្នកនយោបាយនិងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាមួយរូប ដែលបានចូលកាន់ដំណែងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានប្រមាណ៣ឆ្នាំ ចាប់ពីថ្ងៃទី ៥ ធ្នូ ១៩៨១ ដល់ ថ្ងៃទី ២៦ ធ្នូ ឆ្នាំ១៩៨៤។ ហើយលោក ទទួលមរណៈភាព នៅឆ្នាំ១៩៨៤ នាទីក្រុង មូស្គូ។
លោក ចាន់ ស៊ី កើតនៅឆ្នាំ ១៩៣២
នៅខេត្ត កំពង់ឆ្នាំង លោកមានភរិយាឈ្មោះ ផាម ធីអៀន កើតនៅឆ្នាំ ១៩៣៦ (ដែលជាខ្មែរកូនកាត់ឡាវ និងវៀតណាម) លោកស្រី ផាម
ធីអៀន នៅឆ្នាំ២០១៤ អាយុ៧៨ឆ្នាំ រស់នៅជាមួយកូនស្រីក្នុងរាជធានីភ្នំពេញ។
លោក ចាន់ ស៊ី មានកូនចំនួន ៥នាក់៖
ទី១ឈ្មោះ ចាន់ អានហ្សីណា (បានធ្វើអត្តឃាតដោយចាក់សាំងដុតខ្លួនឯងនៅឆ្នាំ
១៩៨៩ បន្ទាប់ពីមានទំនាស់ក្នុងគ្រួសារ)។
ទី២ឈ្មោះ ចាន់ សូនី
ទី៣ឈ្មោះ ចាន់ សុភាព
ទី៤ឈ្មោះ ចាន់ សូវៀត
ទី៥ឈ្មោះ ចាន់ សីហា
ចាន់ ស៊ីចូលចិត្តហូបម្ហូបខ្មែរ
ពិសេសទឹកគ្រឿង សម្លម្ជូរគ្រឿងនិងសម្លកកូរ។ សម្រាប់កីឡា កាលនៅក្មេង
លោកចូលចិត្តលេងបាល់ទាត់ តែពេលវ័យចំណាស់ លោកចូលចិត្តដើរ។
កិច្ចការនយោបាយនិងប្រទេសជាតិ
លោក ចាន់ ស៊ី ជាអ្នកនយោបាយ
និងជាកូនកាត់ខ្មែរ-ចិន។ ដូច ប៉ែន សុវណ្ណ ដែរ លោក ចាន់ ស៊ី
បានស្នាក់និងរៀនសូត្រនៅប្រទេសវៀតណាមជាយូរឆ្នាំ
ហើយជាស្ថាបនិកនៃរណសិរ្សសង្គ្រោះជាតិកម្ពុជាដែលបានផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម
ប៉ុលពត នួន ជា អៀង សារី និងខៀវ សំផន នាថ្ងៃ៧មករា ១៩៧៩។
លោក ជាមនុស្សស្លូតបូត
ហើយមិនសូវនិយាយច្រើនឡើយ តែដោយសារជាមនុស្សដែលស្និទ្ធនិងវៀតណាម
ហើយមានប្រពន្ធខ្មែរកាត់ឡាវនិងវៀតណាម
រដ្ឋាភិបាលក្រុងហាណូយក៏បានតែងតាំងលោកឲ្យធ្វើជាប្រធានក្រុមប្រឹក្សារដ្ឋមន្ដ្រី(នាយករដ្ឋមន្ដ្រី)។
ដើមទសវត្សរ៍ ១៩៥០៖
ក្រោយពេលបានចូលរួមជាមួយកងទ័ពវៀតមិញមក ចាន់ស៊ី
ក៏ក្លាយជាឥស្សរជនយោធាជាន់ខ្ពស់។
១៩៥៤៖
នៅពេលប្រទេសទទួលបានឯករាជ្យពីបារាំង ចាន់ ស៊ី បានចាកចេញទៅទីក្រុងហាណូយ
ប្រទេសវៀតណាម ។
១៩៦០៖ ចាន់ ស៊ី ក្លាយជាសមាជិកបក្សកុម្មុយនីស្ដកម្ពុជា
១៩៧០៖ បន្ទាប់ពីសម្ដេច នរោត្តម
សីហនុ ត្រូវបាន លន់ នល់ ទម្លាក់ចេញពីព្រះប្រមុខរដ្ឋនាថ្ងៃទី១៨ មីនា ១៩៧០ ចាន់
ស៊ីបានត្រឡប់មកប្រទេសវិញ ហើយចូលរួមជាមួយខ្មែរក្រហម ប៉ុលពត និង ខៀវ សំផន។
១៩៧៣៖ ចាន់ ស៊ី ត្រូវបានឃុំខ្លួន
ដោយសារលោកប្រឆាំងនឹង ប៉ុល ពត តែក្រោយមកបានដោះលែង
ហើយបានគេចខ្លួនទៅវៀតណាមជាថ្មី។
១៩៧៨៖ ចាន់ ស៊ី
បានលេចមុខជាមួយនិងកម្លាំង
“រណសិរ្សសង្គ្រោះជាតិកម្ពុជា”ដែលក្រោយមកបានដូរទៅជា
“រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា”នោះ បានទទួលការឧបត្ថម្ភនិងគាំទ្រពីរដ្ឋាភិបាលវៀតណាម។
៨ មករា ១៩៧៩៖
មួយថ្ងៃបន្ទាប់ពីប្រទេសត្រូវបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យ
ហើយបង្កើតរបបថ្មីឈ្មោះ “សាធារណរដ្ឋប្រជាមានិតកម្ពុជា” ដែលជារបបកុម្មុយនីស្ដក្រោមការត្រួតត្រារបស់វៀតណាម
ចាន់ ស៊ី ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សានយោបាយរបស់ក្រសួងការពារជាតិ។
១៩៨០៖ ចាន់ ស៊ី
ត្រូវបានបញ្ជូនឲ្យទៅរៀនផ្នែកយោធានៅសហភាពសូវៀត (រុស្ស៊ី) បីបួនខែ
ហើយនៅពេលត្រឡប់មកប្រទេសវិញ ជាបន្តបន្ទាប់
លោកត្រូវបានតែងតាំងជាអនុរដ្ឋមន្ដ្រី(រដ្ឋលេខាធិការ) ក្រសួងការពារជាតិ
ជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ដ្រី(ឧបនាយករដ្ឋមន្ដ្រី)
និងជាសមាជិកការិយាល័យនយោបាយរបស់បក្សប្រជាជនបដិវត្តន៍កម្ពុជា
បច្ចុប្បន្នជាគណបក្សប្រជាជនកម្ពុជា)។
លោកក៏ជាតំណាងរាស្ដ្រប្រចាំខេត្តដែរ។
២៧ មិថុនា ១៩៨១៖ ខណៈដែល លោក ប៉ែន សុវណ្ណ
ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ដ្រី លោក ចាន់ ស៊ី
ជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការពារជាតិ។
៥ ធ្នូ ១៩៨១៖
បន្ទាប់ពីនាយករដ្ឋមន្ដ្រី ប៉ែនសុវណ្ណត្រូវបានចាប់ខ្លួននៅថ្ងៃទី ២ ធ្នូ
និងបញ្ជូនទៅវៀតណាមនៅថ្ងៃទី ៤ធ្នូ ចាន់ ស៊ី ត្រូវបានតែងតាំងជំនួសនៅថ្ងៃទី៥ធ្នូ។
ស្ថិតនៅក្នុងមុខតំណែងកំពូលនេះ ចាន់ ស៊ី ត្រូវបានគេមើលឃើញថា
ជាអ្នកគោរពគោលនយោបាយរបស់វៀតណាមយ៉ាងខ្ជាប់ខ្ជួនហើយលោកក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសប៊ុលហ្គារី
អាល្លឺម៉ង់ខាងកើត និងសហភាពសូវៀត ដែលសុទ្ធតែជាប្រទេសកុម្មុយនីស្ដនិងជាសម្ព័ន្ធមិត្តរបស់វៀតណាម។
ខែ ធ្នូ ១៩៨៤៖ ក្នុងវ័យ ៥២ឆ្នាំ
ចាន់ ស៊ី បានស្លាប់ក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
។ ការស្លាប់របស់លោកនៅតែជាអាថ៌កំបាំងនៅឡើយ
ហើយទីភ្នាក់ងាររបស់វៀតណាមផ្សព្វផ្សាយនៅថ្ងែទី ៣១ ធ្នូ ១៩៨៤ ថា ចាន់ ស៊ី
បានស្លាប់ដោយជម្ងឺបេះដូង។
ឆ្លៀតឳកាសចំណេញផ្នែកនយោបាយដើម្បីវាយបំបាក់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា
និងរដ្ឋាភិបាលកុម្មុយនីស្ដក្រុងហាណូយ
ក្រុមចលនាប្រឆាំងបានផ្សព្វផ្សាយ ពត៌មានថា ការស្លាប់របស់ ចាន់ ស៊ី
ស្ថិតនៅក្នុងសភាពអាថ៌កំបាំងគឺអាចត្រូវបានវៀតណាមចាក់ថ្នាំសម្លាប់ចោល។
ទោះជាយ៉ាងនេះក្ដី
ក៏ពួកគេមិនមានភស្ដុតាងណាមួយបញ្ជាក់ឡើយ
ហើយវិទ្យុជាតិកម្ពុជារបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាក៏បានប្រកាសថា
ចាន់ ស៊ី បានស្លាប់ដោយសារជម្ងឺពិតប្រាកដមែន
មិនមែនដូចការឃោសនាបោកប្រាស់របស់ខ្មាំងនោះឡើយ។
នៅក្នុងបទអត្ថាធិប្បាយប្រវត្តិសាស្ដ្ររបស់លោកពីប្រទេសបារាំង
ក្នុងវិទ្យុ RFI ដែលបានផ្សាយនៅថ្ងៃសុក្រទី១៥ កក្កដា ឆ្នាំ២០១១ លោក វ៉ាន់ឌី
កាអុន បានរៀបរាប់ថា រដ្ឋាភិបាលរបស់ចាន់ ស៊ី
នាពេលនោះពិតជាបានប្រឈមមុខនឹងបញ្ហាដ៍ចម្រូងចម្រាស់ដោយលោកបានបញ្ជាក់ថា
បញ្ហាដែលសំខាន់ជាងគេគឺលោកទប់ទល់នឹងចលនាផ្ទៃក្នុងប្រឆាំងនឹងវត្តមានរបស់កងទ័ពវៀតណាមនៅកម្ពុជាផង
និងការទប់ស្កាត់ការវាយបកពីពួក ប៉ុល ពត និងសម្ព័ន្ធមិត្តផង ដែលក្នុងនោះក៏មានសម្ដេច
នរោត្តម សីហនុ ដែរ។
ការដោះស្រាយរបស់រដ្ឋាភិបាល ចាន់
ស៊ី មានលក្ខណៈស្មុគស្មាញបំផុត ព្រោះថា អ្នកស្មោះត្រង់នឹង ប៉ែន សុវណ្ណ
ដែលប្រឆាំងនឹងវៀតណាមនៅតែមាន បើទោះបីជា ប៉ែន សុវណ្ណត្រូវចាប់ខ្លួន នាថ្ងៃទី២
ធ្នូ ១៩៨១ក៏ដោយ។
នៅក្នុងគ្រប់វគ្គសិក្សានយោបាយសាស្ដ្រាចារ្យវៀតណាមតែងតែថ្កោលទោសដោយប្រយោលដល់អ្វីដែលគេហៅថា
រដ្ឋអំណាចមុខពីរ។ គឺនៅក្នុងបរិបទនេះហើយដែលលោក ចាន់ ស៊ី គ្រប់គ្រងប្រទេស
លោក ចាន់ ស៊ី ក៏មិនខុសពីលោកប៉ែន សុវណ្ណ និងអ្នកដែលស្មោះត្រង់នឹងលោក ប៉ែន
សុវណ្ណដូចជាលោក រស់ សម័យ
ជាសុទ្ធជាដើមដែលត្រូវបានដកហូតមុខតំណែងជាបន្តបន្ទាប់។
បញ្ហាចម្បងមួយទៀតដែលកើតមាននៅក្នុងសម័យរដ្ឋាភិបាលលោក
ចាន់ ស៊ី នាឆ្នាំ១៩៨៣ វៀតណាមបង្ខំឲ្យកសាងកំពែង “ក៥”
ដើម្បីទប់ទល់នឹងចលនាតស៊ូខ្មែរពិសេសកម្លាំងរបស់ខ្មែរក្រហមប៉ុលពតដែលប្រឆាំងនឹងការឈ្លានពាននិងកាន់កាប់ទឹកដីកម្ពុជារបស់កងទ័ពវៀតណាម។
កំផែង”ក៥” នេះគឺមានការបញ្ជូនប្រជាជនទៅកាប់ព្រៃឈើ
និងសាងសង់ផ្លូវជាយុទ្ធសាស្ដ្រ ដើម្បីកុំឲ្យពួកខ្មែរក្រហម
និងកម្លាំងតស៊ូឯទៀតៗលាក់ខ្លួនបាន។
“ក៥”គឺជាផែនការការពារជាតិរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជាសម្រាប់រយៈពេល
៥ឆ្នាំ (១៩៨០-៨៤ និង ១៩៨៥-៨៩)
ហើយផែនការនេះបានផ្ដោតលើការកាប់ព្រៃនៅតាមតំបន់មួយចំនួនទាំងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ
និងនៅក្នុងប្រទេស ក្នុងគោលបំណងបំផ្លាញជម្រកលាក់ខ្លួន
និងរបៀបជ្រៀតចូលក្នុងប្រទេសរបស់ពួកខ្មែរក្រហម
និងពួកចលនាតស៊ូដទៃៗទៀតនៃរដ្ឋាភិបាលជម្រុះត្រីភាគីដែលដឹកនាំដោយសម្ដេច
នរោត្តម សីហនុ ប្រឆាំងនឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។
ពួកចលនាតស៊ូប្រឆាំងនឹងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា
និងវៀតណាមបានចោទប្រកាន់ថា ការបង្កើតយុទ្ធនាការ”ក៥”
នេះជាយុទ្ធនាការដែលនាំឲ្យពលរដ្ឋកម្ពុជារាប់ពាន់នាក់បានស្លាប់។
ទាក់ទិននឹងយុទ្ធនាការ” ក៥” នេះ សម្ដេច
ហ៊ុន សែន ធ្លាប់បានឆ្លើយតបថា គឺជាការទប់ទល់ជាមួយពួកចលនាតស៊ូ
ពិសេសទប់ស្កាត់មិនឲ្យរបបខ្មែរក្រហមប្រល័យពូជសាសន៍វិលត្រឡប់មកវិញ
ដោយលោកបានបញ្ជាក់ថា បើកុំតែមានពួកខ្មែរក្រហម
និងក្រុមផ្សេងៗទៀតដែលបានយកព្រៃធ្វើជាជម្រក
ហើយចេះតែលួចវាយប្រហារមកលើតំបន់កាន់កាប់ដោយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជានោះ
នោះក៏មិនមានផែនការ”ក៥” នេះដែរ។
លោក ចាន់ ស៊ី Mr. chan sy |
លោក ចាន់ ស៊ី Mr. chan sy |
លោក ចាន់ ស៊ី Mr. chan sy |
លោក ចាន់ ស៊ី Mr. chan sy |
លោក ចាន់ ស៊ី Mr. chan sy |
លោក ចាន់ ស៊ី Mr. chan sy |
លោក ចាន់ ស៊ី Mr. chan sy |
លោក ចាន់ ស៊ី Mr. chan sy |
Via: wikipedia
Comments
Post a Comment