លោក កាន់ ផារិទ្ធ |
លោក
កាន់ ផារិទ្ធ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំង ជារដ្ឋលេខាធិការ
នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។នេះបើយោង តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២២
ខែសីហាឆ្នាំ២០២៣។
លោក
កាន់ ផារិទ្ធ កើតនៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ១៩៥៦ នៅរាជធានីភ្នំពេញ។
លោកបានរៀបការ និងមានកូនចំនួន ៤នាក់។
ប្រវត្តិការសិក្សា
លោក
កាន់ ផារិទ្ធ បានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកកិច្ចការបរទេស និងពាណិជ្ជកម្មនៃសាកលវិទ្យាល័យម៉ូណាសប្រទេសអូស្ត្រាលី
នៅឆ្នាំ១៩៩៩។
បញ្ចប់ថ្នាក់វិញ្ញាបនប័ត្របទពិសោធន៍ សមាហរណកម្មសហភាពអឺរ៉ុប និងបណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ
នៃសាលាជាតិរដ្ឋបាល ទីក្រុងប៉ារីស ប្រទេសបារាំង នៅឆ្នាំ១៩៩៩។ និង សញ្ញាបត្រផ្នែកកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា
នៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការអន្តរជាតិ ឃ្យូស៊ូ ប្រទេសជប៉ុន
នៅឆ្នាំ១៩៩៤។ លោក កាន់ ផារិទ្ធ អាចប្រើប្រាស់ភាសាបរទេសចំនួន៣ភាសា គឺភាសា អង់គ្លេស
ជប៉ុន និង បារាំង។
ប្រវត្តិការងារ
លោក
កាន់ ផារិទ្ធ ជារដ្ឋលេខាធិការក្រសួងការបរទេស ដែលត្រូវទទួលបន្ទុកលើការងារអង្គការសហប្រជាជាតិ
អង្គការអន្តរជាតិ និង ការងារប្រតិបត្តិការថែរក្សាសន្តិភាព។ លោក កាន់
ផារិទ្ធ បានប្រឡូកក្នុងវិស័យការបរទេសជាច្រើនឆ្នាំមកហើយ ពោលគឺ លោកបានចូលបម្រើការនៅក្រសួងការបរទេស
ជាមន្ត្រីនៃនាយកដ្ឋានទំនាក់ទំនងជាមួយអង្គការអន្តរជាតិនៃក្រសួងការបរទេសតាំងពីឆ្នាំ១៩៨២ឯណោះ។
រយៈពេលជាង៤០ឆ្នាំមកនេះ
លោកទទួលបានការប្រគល់តួនាទី-ភារកិច្ចជាច្រើន រួមមាន៖ លេខាទី២
នៃស្ថានទូតព្រះរាជាណាចក្រកម្ពុជានៅប្រទេសឥណ្ឌា។លេខាផ្ទាល់ រដ្ឋលេខាធិការ ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ។អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអាស៊ាន-កម្ពុជា
ទទួលបន្ទុកកិច្ចការដៃគូសន្ទនាអាស៊ាន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។អគ្គនាយករង
នៃអគ្គនាយកដ្ឋានអាស៊ាន - កម្ពុជា ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច
និងកិច្ចសហប្រតិបត្តិការ នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។អគ្គទីប្រឹក្សា/
អនុប្រធានបេសកកម្ម នៃស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំ សាធារណរដ្ឋឥណ្ឌូនេស៊ី។អគ្គនាយករង
នៃអគ្គនាយកដ្ឋានអាស៊ាន- កម្ពុជា ទទួលបន្ទុកកិច្ចការនយោបាយនិងសន្តិសុខ
នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
បន្ថែមពីលើនេះ
លោក កាន់ ផារិទ្ធ ក៏ធ្លាប់កាន់តួនាទី អគ្គនាយក នៃអគ្គនាយកដ្ឋាន អាស៊ាន-កម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ឯកអគ្គរាជទូត
តំណាងអចិន្ដ្រៃយ៍កម្ពុជា ប្រចាំអាស៊ាន។ឯកអគ្គរាជទូតវិសាមញ្ញ
និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី។អ្នកជំនាញជាន់ខ្ពស់
នៃវេទិកាតំបន់អាស៊ានរបស់ប្រទេសកម្ពុជា ។អនុរដ្ឋលេខាធិការ ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ។
រដ្ឋលេខាធិការក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ
ឧត្តមមន្រ្តីអាស៊ាន-កម្ពុជា
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំគណៈកម្មាធិការមជ្ឈមណ្ឌលសកម្មភាពមីនក្នុងតំបន់អាស៊ាន ។ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា
ប្រចាំចក្រភពអង់គ្លេសដាណឺម៉ាក ហ្វាំងឡង់ ន័រវេស ស៊ុយអែត អៀរឡង់។
គ្រឿងឥស្សរិយយស
មេដាយជាតូបការ
គ្រឿងឥស្សរិយយស
ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍
គ្រឿងឥស្សរិយយស
ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា
គ្រឿងឥស្សរិយយស
មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា
មេដាយមាសការងារ
Via:mfaic+sangkeb
Comments
Post a Comment