| លោក ម៉ឹង មករា និង ភរិយា ជា ជុតិម៉ា |
លោក
ម៉ឹង មករា MOEUNG MAKARA ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំង
ជារដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។នេះបើយោង តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២២
ខែសីហាឆ្នាំ២០២៣។
លោក
ម៉ឹង មករា កើតនៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៨០ នៅសង្កាត់មិត្តភាព ខណ្ឌ៧មករា
រាជធានីភ្នំពេញ។ លោក ម៉ឹង មករា
បានរៀបអាពាហ៍ពិពាហ៍ ជាមួយ លោកស្រី ជា ជុតិម៉ា លោកស្រី ជា ជុតិម៉ា គឺជាកូនរបស់
លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី និង ជាអតីតឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។
ប្រវត្តិការសិក្សា
លោក
ម៉ឹង មករា បានបញ្ចប់ការសិក្សា ថ្នាក់បណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ
នៅសាកលវិទ្យាល័យ Swinburne ប្រទេសអូស្ត្រាលី២០០៩ និង បរិញ្ញាបត្រជាន់ខ្ពស់
ការគ្រប់គ្រងផ្នែកជំនួញ នៅឆ្នាំ២០០៨ និងនៅឆ្នាំ ២០០៣ លោកបានបញ្ចប់បរិញ្ញាបត្រ។
ប្រវត្តិការងារ
លោក
ម៉ឹង មករា បានចូលបំរើការងារ ជាមន្រ្តីបំរើការងារ ក្រសួងផែនការ នៅ២០០៥ ។ បន្ទាប់មកនៅឆ្នាំ
២០០៨ ជាមន្រ្តីបំរើការងារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ប្រធាននាយកដ្ឋាន
អគ្គលេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ។ អនុប្រធាននាយកដ្ឋានពិសេស គណៈកម្មាធិការជាតិប្រឆាំងអំពើភេរវកម្ម។
រងសេនាធិការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។ មេបញ្ជាការរង
បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។
បន្ថែមពីលើនេះ
លោក ម៉ឹង មករា ក៏ធ្លាប់កាន់តួនាទី ជាមេបញ្ជាការរង និងជានាយសេនាធិការ
បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។ នាយសេនាធិការរងបញ្ជាការដ្ឋានកងទ័ពជើងគោក។
ហើយនៅឆ្នាំ ២០២២ ដល់បច្ចុប្បន្ន ជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
Via: mef.gov.kh+sangkeb
| លោក ម៉ឹង មករា និង គ្រួសារ |
| លោក ម៉ឹង មករា និង គ្រួសារ |
Comments
Post a Comment