ប្រវត្តិ សង្ខេប លោកស្រី ទួត បញ្ញា-History of Mrs. TUOT Panha by សង្ខេប Sangkeb

 

លោកស្រី ទួត បញ្ញា





លោកស្រី ទួត បញ្ញា ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ​នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំង ជារដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។នេះបើយោង តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២២ ខែសីហាឆ្នាំ២០២៣។

 

លោកស្រី ទួត បញ្ញា កើតនៅថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ១៩៦១ លោកស្រី បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោក ឌុច វនទីតូ នៅខែ សីហា ១៩៩១ និងមានកូនប្រុសស្រីចំនួន២នាក់។ លោក ឌុច វនទីតូ ជាអនុរដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោកស្រី ទួត បញ្ញា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីបណ្ឌិតសភាការទូត ប្រទេសរុស្ស៊ី។

 

ប្រវត្តិការងារ

លោកស្រី ទួត បញ្ញា ជារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ដែលទទួលដឹកនាំលើការងារសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីខាងកើត។ លោកស្រី ទួត បញ្ញា បានចូលបម្រើការងារជាមន្ត្រីនៃនាយកដ្ឋានសារព័ត៌មាន នៅក្រសួងការបរទេស តាំងពីឆ្នាំ១៩៨៣។ ក្នុងនោះ អ្នកការទូតស្រ្តីរូបនេះ ក៏ធ្លាប់ឆ្លងកាត់នូវតួនាទី-ភារកិច្ចជាច្រើន ចាប់តាំងពីអនុប្រធានការិយាល័យ ប្រធានការិយាល័យ នាយករងខុទ្ទកាល័យ លេខាធិការស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក និងធ្វើជាទីប្រឹក្សាក្រសួងការបរទេស ជាដើម។

បន្ថែមពីលើនេះ លោកស្រី ក៏ធ្លាប់ទៅបំពេញការងារជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅហ្វីលីពីន ខណៈក្រោយចប់អាណត្តិការទូតនេះ លោកស្រី ត្រូវបានតែងតាំងជាអនុ​រដ្ឋលេខាធិការក្រសួងការបរទេស ក្រោយមក ត្រូវបានដំឡើងជារដ្ឋលេខាធិការ នៅចុងឆ្នាំ២០២០។ ហើយនៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧  លោកស្រី ទួត បញ្ញាត្រូវបានតែងតាំង ជារដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទទួលដឹកនាំលើការងារសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីខាងកើត។

ក្នុងនាមជាមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស ក្នុងអាណត្តិទី៧នេះ លោកស្រី ទួត បញ្ញា តែងបានអមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់ដំណើរបំពេញទស្សនកិច្ចទៅក្រៅប្រទេស ក៏ដូចជាជំនួបរបស់សម្ដេចធិបតីជាមួយភ្ញៀវអន្តរជាតិនៅក្នុងប្រទេស។

 

Via:mfaic.gov.kh+kampucheathmey+sangkeb

លោកស្រី ទួត បញ្ញា និងស្វាមី លោក ឌុច វនទីតូ ពេលរៀបការ


លោកស្រី ទួត បញ្ញា និងគ្រួសារ
លោកស្រី ទួត បញ្ញា និងគ្រួសារ











លោកស្រី ទួត បញ្ញា និងកូន (ឌុចសំ វិរិយា)


លោកស្រី ទួត បញ្ញា និងកូន (ឌុចសំ វិរិយា)





 

Comments