ប្រវត្តិ សង្ខេប លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា-History of Mrs. CHHAIY CHANRITHYSOLIDA by សង្ខេប Sangkeb

លោកស្រី ឆៃ  ច័ន្ទរិទ្ធីសូលីដា CHHAIY CHANRITHYSOLIDA
 




លោកស្រី ឆៃ  ច័ន្ទរិទ្ធីសូលីដា CHHAIY CHANRITHYSOLIDA
ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជារដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន។ នេះបើយោងតាមព្រះរាជក្រឹត្យ ​ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

 

លោកស្រី ឆៃ  ច័ន្ទរិទ្ធីសូលីដា កើតនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៨២ មានទីកន្លែងកំណើត : នៅភូមិ ដាំស្ពៃ ឃុំរួមមិត្ត ស្រុកទីរួមខេត្ត ខេត្ត បាត់ដំបង។

បច្ចុប្បន្ន : សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកស្រីមានឪពុកឈ្មោះ : ញ៉ែម សុច័ន្ទ ជាមន្ត្រីចូលនិវត្តន៍ និងម្តាយឈ្មោះ : ហេង ស៊ីថេង មានមុខរបរជាពាណិជ្ជករ។

 

ប្រវត្តិការសិក្សា


លោកស្រី ឆៃ  ច័ន្ទរិទ្ធីសូលីដា បានបញ្ជប់ការសិក្សាថ្នាក់ អនុបណ្ឌិត ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ពីឆ្នាំ២០១៥ ដល់ ២០១៨ សិក្សាបរិញ្ញាបត្រ នៅសាកលវិទ្យាល័យជាតិគ្រប់ក្រង ពីឆ្នាំ២០០៤ ដល់២០០៨ និងពីឆ្នាំ១៩៩៨ ដល់ ២០០២ បានបញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស។


បន្ថែមពីលើនេះ លោកស្រីក៏បានទទួលវិញ្ញាបនបត្រ វគ្គ Leader of Senior Leader នៅសាកលវិទ្យាល័យ Nanyyang Technological (NTU) ប្រទេសសិង្ហបុរី ,វិញ្ញាបនបត្រ វគ្គ Public Administration នៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ , វិញ្ញាបនបត្រ វគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំស្រ្តី នៅសាលាភូមិន្ទរដ្ឋបាល និង វគ្គអប់រំនយោបាយ នៅទីស្តីការកណ្តាលគណបក្សប្រជាជនកម្ពុជា។


លោកស្រី ឆៃ  ច័ន្ទរិទ្ធីសូលីដា អាចប្រើប្រាស់ភាសាបរទេសចំនួនពី គឺភាសា ថៃ បារាំង និង អង់គ្លេស។

 

ប្រវត្តិការងារ


លោកស្រី ឆៃ  ច័ន្ទរិទ្ធីសូលីដា ទទួលបានការតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន កាលពីអំឡុងឆ្នាំ២០១៩ ហើយនៅក្នុងរាជរដ្ឋាល អាណត្តិទី៧ លោកស្រី នៅតែរក្សាមុខតំណែងនេះដដែល។

- ឆ្នាំ ២០១៥ ដល់ ២០១៩ : ជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន

- ឆ្នាំ ២០១៤ ដល់ ២០១៥ : ជាទីប្រឹក្សារដ្ឋមន្ត្រីក្រសួងព័ត៌មាន

- ឆ្នាំ ២០១៣ ដល់ ២០១៤ : គរុសិស្ស និង វិក្រិត្យការ។


លោកស្រី ឆៃ  ច័ន្ទរិទ្ធីសូលីដា បានចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៦ និងមានតួនាទី ជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកកោះសូទិន និង ជាប្រធានរដ្ឋអារីហ្សូណា របស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាសហរដ្ឋអាមេរិក។


Via: information.gov.kh+sangkeb





















Comments