ប្រវត្តិ សង្ខេប លោក អ៊ឹង រចនា-History of Mr. UNG Rachana by សង្ខេប Sangkeb

 

លោក អ៊ឹង រចនា






លោក អ៊ឹង រចនា ជារដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧។ មុនឈានមកកាន់ជារដ្ឋលេខាធិការ លោកក៏ធ្លាប់ធ្វើជាអនុរដ្ឋលេខាធិការ និង ជាឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន

 

លោក អ៊ឹង រចនា កើតនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៦៩ នៅខេត្តកំពង់ចាម លោកបានរៀបការ នឹងមានកូនជាចំណងដៃចំនួន ២នាក់។

 

ប្រវត្តិកាសិក្សា

លោក អ៊ឹង រចនា បានបញ្ចប់ការសិក្សាមកពីប្រទេសសូវៀត និងប្រទេសអូស្ត្រាលី ដោយក្នុងនោះ បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកអប់រំ នៃរដ្ឋអ៊ុយក្រែន អតីតសហភាពសូវៀត និង អនុបណ្ឌិតផែ្នកការទូត និងពាណិជ្ជកម្ម នៃសាកលវិទ្យាល័យម៉ូណាស ប្រទេសអូស្ត្រាលី ។ លោក អ៊ឹង រចនា អាចប្រើប្រាស់ភាសាអន្តរជាតិចំនួនពីរ គឺភាសាអង់គ្លេស និងរុស្ស៊ី។

 

ប្រវត្តិការងារ

លោក អ៊ឹង រចនា បានចូលបម្រើការងារជាមន្ត្រីនៃនាយកដ្ឋានព័ត៌មាន និងឯកសា នៅក្រសួងការបរទេស តាំងពីឆ្នាំ១៩៩១។ បន្ទាប់មកពីឆ្នាំ ១៩៩៦ ដល់១៩៩៨ ជាមន្ត្រី នៃអគ្គនាយកដ្ឋានអាស៊ាន។ ជាអនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានអាស៊ាន ពីឆ្នាំ១៩៩៨ ដល់២០០៤ ជាលេខាធិការទី១ ស្ថានទូតកម្ពុជា ប្រចាំអូស្ត្រាលី ពី២០០០ ដល់ ២០០៤ និងជាប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានអាស៊ាន ពីឆ្នាំ២០០៤ ដល់ ២០០៦ ពី២០០៦ ដល់២០០៨ អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអាស៊ាន។

 

បន្ថែមពីលើនេះ   លោក អ៊ឹង រចនា ក៏ធ្លាប់កាន់តួនាទី ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអាស៊ាន ពីឆ្នាំ២០០៨ ដល់ ២០១៣ ជាប្រធាននាយកដ្ឋាន នៃនាយកដ្ឋានអាស៊ីទី២ ពីឆ្នាំ ២០១៣ ដល់២០១៧ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ី­-ប៉ាស៊ីហ្វិច ពីឆ្នាំ២០១៧ ដល់២០១៨ ជាឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ពីឆ្នាំ២០១៨ ដល់ ២០២១ និងពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ជាអនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ជារដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

 

គ្រឿងឥស្សរិយយស

មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍

មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា

មុនីសារាភ័ណ្ឌ ថ្នាក់សេនា

Via: mfaic.gov.kh+sangkeb




















 

Comments