| លោក តន់ យ៉ាន និងភរិយា |
លោក តន់
យ៉ាន TAN YAN ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង
ជារដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២២ ខែសីហា
ឆ្នាំ២០២៣។
លោក តន់
យ៉ាន កើតនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ១៩៥៥ នៅភូមិ ថ្នល់កែង ឃុំ បាទី ស្រុក ចន្រ្ទា
ខេត្ត ស្វាយរៀង។ បច្ចុប្បន្ន: សង្កាត់ ទួលសង្កែទី១ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ។ លោកមានឪពុកឈ្មោះ
: តន់ អ៊ួក(ស្លាប់) និងម្តាយឈ្មោះ : ចាន់ ហេង (ស្លាប់)។
លោក តន់
យ៉ាន បានរៀបអាពាហ៍ពិពាហ៍ ជាមួយលោកស្រី ម៉ី ស៊ីធឿង អាយុ ៦១ ឆ្នាំ មុខរបរសព្វថ្ងៃជា:
ទីប្រឹក្សាក្រសួងព័ត៌មាន និងមានកូនចំនួន ៥នាក់ ប្រុស ២នាក់ ស្រី ៣នាក់។
១.
ឈ្មោះ យ៉ាន ការិយាល័យ ភេទប្រុស (ស្លាប់)
២.
ឈ្មោះ យ៉ាន ចាន់បទបវរ កើតឆ្នាំ ១៩៨២ ភេទ ប្រុស ជាមន្រ្តីធនាគារជាតិ
៣.
ឈ្មោះ យ៉ាន កល្យាណី កើតឆ្នាំ ១៩៨៥ ភេទស្រី ជាមន្រ្តីវិទ្យុជាតិកម្ពុជា
៤.
ឈ្មោះ យ៉ាន សុវិទ្យា កើតឆ្នាំ១៩៩០ ភេទស្រី ជាមន្រ្តីវិទ្យុជាតិកម្ពុជា
៥.
ឈ្មោះ យ៉ាន ធឿងរតនៈ កើតឆ្នាំ ១៩៩៦ ភេទស្រី ជានិស្សិត។
ប្រវត្តិការសិក្សា
លោក តន់
យ៉ាន បានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនយោបាយ
ការងារឃោសនាអប់រំ (ប្រទេសវៀតណាម) នឹង វិជ្ជាជីវៈសារព័ត៌មាន ប្រទេសហុងគ្រី ការងារគ្រប់គ្រង់បច្ចេកទេសវិទ្យុ
និង ភាសាអង់គ្លេស (ACE)
-
មុនឆ្នាំ
១៩៧០ : ជាសិស្សអនុវិទ្យាល័យសុរាម្រិត ស្រុកចន្ទ្រា
-
ពីឆ្នាំ
១៩៧០ ដល់ ១៩៧៥ : សិស្សវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង
-
ពីឆ្នាំ
១៩៧៥ ដល់ ១៩៧៩ : ភៀសខ្លួនទៅប្រទេសវៀតណាមឃុំញីទ្រឿង ស្រុកកូវង៉ាង ខេត្តគូឡុង
ប្រវត្តិការងារ
លោក តន់
យ៉ាន ទទួលបានការតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន កាលពីអំឡុងឆ្នាំ ២០០៨ រហូតដល់
បច្ចុប្បន្ន ។ លោកបានចូលបម្រើការងាររដ្ឋ : ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ១៩៧៩ ។ថ្ងៃទី ៦
ខែមេសា ឆ្នាំ១៩៨៣ លោកបានចូលជាសមាជិកបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
(បន្ថែមពីលើនេះ
លោក តន់ យ៉ាន ក៏ធ្លាប់ធ្វើជាអ្នកយកព័ត៌មាន និង
គ្រប់គ្រង់កម្មវិធីផ្សាយវិទ្យុសម្លេងប្រជាជនកម្ពុជា សរសេរវិចារណកថា
អត្ថធិប្បាយវិទ្យុសម្លេងប្រជាជនកម្ពុជា។ អនុប្រធាននាយកដ្ឋានព័ត៌មានភាសាជាតិវិទ្យុសម្លេងប្រជាជនកម្ពុជា។
កោយមកឡើងជា ប្រធាននាយកដ្ឋានព័ត៌មានភាសាជាតិ វិទ្យុសម្លេងប្រជាជនកម្ពុជា។ អគ្គនាយករងវិទ្យុ
និងទូរទស្សន៍កម្ពុជាទទួលបន្ទុកទូរទស្សន៍កម្ពុជា។ សម្របសម្រួលកម្មវិធីផ្សាយទូរទស្សន៍ឯកជនប៉ុស្តិ៍លេខ៥
IBC បន្ថែមលើមុខងារ។
អគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា (RNK)។ និងជាប្រតិភូរាជរដ្ឋាភិបាល
ទទួលបន្ទុកជាអគ្គនាយកវិទ្យុជាតិកម្ពុជា ក្រសួងព័ត៌មាន។)
+
០៩
ឧសភា ១៩៧៩ : អ្នកយកព័ត៌មាន និង គ្រប់គ្រង់កម្មវិធីផ្សាយវិទ្យុសម្លេងប្រជាជនកម្ពុជា
សរសេរវិចារណកថា អត្ថធិប្បាយវិទ្យុសម្លេងប្រជាជនកម្ពុជា
+
១២
ធ្នូ ១៩៨៣ : អនុប្រធាននាយកដ្ឋានព័ត៌មានភាសាជាតិវិទ្យុសម្លេងប្រជាជនកម្ពុជា
+
១ មករា
១៩៨៨ : ប្រធាននាយកដ្ឋានព័ត៌មានភាសាជាតិ វិទ្យុសម្លេងប្រជាជនកម្ពុជា
+
៥ ធ្នូ
១៩៩០ : អគ្គនាយករងវិទ្យុ និងទូរទស្សន៍កម្ពុជាទទួលបន្ទុកទូរទស្សន៍កម្ពុជា
+
ឆ្នាំ
១៩៩៣ : សម្របសម្រួលកម្មវិធីផ្សាយទូរទស្សន៍ឯកជនប៉ុស្តិ៍លេខ៥ IBC បន្ថែមលើមុខងារ
+
១៦
មករា ២០០៤ : អគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា (RNK)
+
១៤
មករា ២០០៩ : ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកវិទ្យុជាតិកម្ពុជា
ក្រសួងព័ត៌មាន។
Via:
information.gov.kh+sangkeb
Comments
Post a Comment