លោក គុណ ញឹម |
លោក
គុណ ញឹម ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំង ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។នេះបើយោង តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២២
ខែសីហាឆ្នាំ២០២៣។
លោក
គុណ ញឹម កើតនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ១៩៦១ នៅភូមិម្រោម ឃុំម្រោម ស្រុកអង្គរជ័យ
ខេត្តកំពត។ លោក គុណ ញឹម បានរៀបអាពាហ៍ពិពាហ៍
ជាមួយលោកស្រី ប៉ាន់ ត្រាប្រណី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព
និងអភិវឌ្ឍន៍ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
ប្រវត្តិការសិក្សា
លោក
គុណ ញឹម បានបញ្ចប់ការសិក្សាមកពីសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដោយក្នុងនោះ
បានបញ្ចប់ថ្នាក់ បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យម៉ូស្គូ
នៅឆ្នាំ១៩៩១-១៩៩៤។
បញ្ចប់ថ្នាក់
បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យម៉ូស្គូ សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត នៅឆ្នាំ១៩៨៦-១៩៩១
និងនៅឆ្នាំ ១៩៨១-១៩៨៤ លោកបានបញ្ចប់ការសិក្សាសញ្ញាបត្រកម្មករជំនាញ នៃ គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈហ្សាប៉ារូហ្សេ
ទីក្រុងអ៊ុយក្រែន សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត។ លោក គុណ ញឹម អាចប្រើប្រាស់ភាសាបរទេសរហូតទៅដល់៣ភាសា
ដូចជា ភាសា អង់គ្លេស បារាំង និង រុស្ស៊ី ។
ប្រវត្តិការងារ
លោក
គុណ ញឹម ទទួលបានការតែងតាំង ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
កាលពីឆ្នាំ២០២១ តរហូតដល់នឹងឆ្នាំ២០២៣ សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧។ មុនឈានមកដល់តំណែងនេះ
លោក គុណ ញឹម ក៏ធ្លាប់ឆ្លងកាត់នូវតួនាទី-ភារកិច្ចជាច្រើនចាប់តាំងពី បុគ្គលិក
នៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា នៅឆ្នាំ១៩៨៤-១៩៨៥ ។
ជាមន្ត្រី
នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា
នៅឆ្នាំ ១៩៩៥។ ជាបុគ្គលិក នៃនាយកដ្ឋានហិរញ្ញវត្ថុក្រៅប្រទេស
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពីឆ្នាំ១៩៩៥-១៩៩៦។ ជាអនុប្រធាននាយកដ្ឋាន
នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៅឆ្នាំ១៩៩៦
និងនៅឆ្នាំ ១៩៩៦-១៩៩៩ អនុប្រធាននាយកដ្ឋានសមាហរណកម្មសេដ្ឋកិច្ចនិងអាស៊ាន
នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាដើម។
បន្ថែមពីលើនេះ
លោក គុណ ញឹម ក៏ធ្លាប់បំរើការងារ ជានាយករង នៃទីចាត់ការគយនិងរដ្ឋាករកម្ពុជា
នៅឆ្នាំ១៩៩៩-២០០៨។ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ពីឆ្នាំ២០០៨-២០១៤
និងពីឆ្នាំ ២០១៤ ដល់ ២០២១ ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
គ្រឿងឥស្សរិយយស
បណ្ណសរសើរ
“ពណ៌មាស” ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ២០២១
មេដាយព្រះរាជាណាចក្រកម្ពុជា
ថ្នាក់មហាសេរីវឌ្ឍន៍ ២០១៦
មេដាយជាតូបការ
២០១៥
មេដាយសុវត្ថារា
ថ្នាក់មហាសេរីវឌ្ឍន៍ ២០១៥
មេដាយមាសការងារ
២០០១
Via: mef.gov.kh+sangkeb
លោក គុណ ញឹម និង ភរិយា លោស្រី ប៉ាន់ ត្រាប្រណី |
លោក គុណ ញឹម និង ភរិយា លោស្រី ប៉ាន់ ត្រាប្រណី |
លោក គុណ ញឹម និង ភរិយា លោស្រី ប៉ាន់ ត្រាប្រណី |
Comments
Post a Comment