ប្រវត្តិ សង្ខេប លោក កឹម គុណវឌ្ឍន៍-History of Mr. Kem Gunawadh by សង្ខេប Sangkeb

 

លោក កឹម គុណវឌ្ឍន៍






លោក កឹម គុណវឌ្ឍន៍ KEM GUNNAWADH ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជារដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន។ នេះបើយោងតាមព្រះរាជក្រឹត្យ ​ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

 

លោក កឹម គុណវឌ្ឍន៍ កើតនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ១៩៥៧ នៅភូមិបឹងកេងកង សង្កាត់លេខ៦ រាជធានីភ្នំពេញ។

លោក បានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្ររងសារព័ត៌មាន និង ថ្នាក់ទីទំនើបជាតិ។

 

ប្រវត្តិការងារ

លោក កឹម គុណវឌ្ឍន៍ ទទួលបានការតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន កាលពីអំឡុងឆ្នាំ២០១៦ ហើយនៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ លោកនៅតែរក្សាមុខតំណែងនេះដដែល ដោយទទួលភារកិច្ច

ដឹកនាំការងារជាប្រធានសមាគមទូរទស្សន៍កម្ពុជា

ដឹកនាំសម្របសម្រួលការងារផ្សព្វផ្សាយព្រឹត្តិការណ៍ជាតិសំខាន់ៗជាមួយស្ថានីយ៍ទូរទស្សន៍នានា

ដឹកនាំរួមលើការងារកិច្ចសហប្រតិបត្តិការទេ្វភាគីនិងពហុភាគីជាមួយដៃគូអភិវឌ្ឍន៍នានា ដោយសហការជាមួយថ្នាក់ដឹកនាំទទួលបន្ទុកផែនការ និងថ្នាក់ដឹកនាំទទួលបន្ទុកភារកិច្ចពាក់ព័ន្ធដើម្បីរៀបចំសហការ ឆ្លើយតបនឹងតម្រូវការ

ដឹកនាំ និងសម្របសម្រួលអង្គភាពបរិវត្តកម្មឌីជីថលក្រសួងព័ត៌មាន

ជួយរដ្ឋមន្ត្រីលើការបណ្ដុះបណ្ដាល និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន

ជួយរដ្ឋមន្ត្រីលើការងារពង្រឹងគុណភាពផ្សព្វផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ទាំងអស់

អនុវត្តការងារបន្ថែមផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់រដ្ឋមន្ត្រី

បន្ថែមពីលើនេះ លោក កឹម គុណវឌ្ឍន៍ ក៏ធ្លាប់ធ្វើជានាយករងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈវិទ្យុ ទូរទស្សន៍ នៅឆ្នាំ២០០០ដល់ឆ្នាំ២០០៥ នឹងនៅឆ្នាំ ១៩៧៩ ដល់២០០០ លោកជាបុគ្គលិក វិទ្យុសម្លេងប្រជាជនកម្ពុជា។

 

Via: information.gov.kh +sangkeb

 








លោក កឹម គុណវឌ្ឍន៍ និង ភរិយា

 

Comments