លោក ហួត
ឃាងវេង HUOT KHEANGVENG
ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជារដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន។
នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
លោក ហួត
ឃាងវេង កើតនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៧៣ នៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់
ស្រុកលើកដែក ខេត្តកណ្ដាល។
លោក
បានរៀបអាពាហ៍ពិពាហ៍ ជាមួយលោក សេង វណ្ណារី នៅឆ្នាំ១៩៩៩ និងមានកូនស្រីជាចំណងដៃចំនួន
២នាក់
ប្រវត្តិការសិក្សា
លោក ហួត
ឃាងវេង បានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និង
វិញ្ញាបនបត្របញ្ជាក់ការសិក្សា
វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាល។
ប្រវត្តិការងារ
លោក ហួត ឃាងវេង ជារដ្ឋលេខាធិការនៃក្រសួងព័ត៌មាន ដែលត្រូវទទួលបន្ទុកលើការងារ ដឹកនាំនិងសម្របសម្រួលផែនការផ្លស់ប្ដូរការផ្សាយពីអាណាឡូកទៅឌីជីថល។ ដឹកនាំការងារជាយុទ្ធសាស្ត្រលើកិច្ចផែនការ ថវិកា គោលនយោបាយ និងកិច្ច សហប្រតិបត្តិការជាមួយដៃគូរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍។
ដឹកនាំការអភិវឌ្ឍគេហទំព័រ និង APP របស់ក្រសួងព័ត៌មាន។
ដឹកនាំការងារស្វែងរកទីផ្សារពាណិជ្ជកម្មសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៃក្រសួងព័ត៌មាន។
ជួយរដ្ឋមន្ត្រីលើការងារសន្តិសុខព័ត៌មាន និងបច្ចេកវិទ្យា ។
អនុវត្តិការងារបន្ថែមផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់រដ្ឋមន្ត្រី។
លោក ហួត ឃាងវេង បានកាន់តំណែងជារដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន កាលពីឆ្នាំ២០១៨ តរហូតដល់នឹង ខែសីហា ឆ្នាំ២០២៣ សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧។
មុនឈានមកដល់តំណែងជារដ្ឋលេខាធិការ លោកក៏ធ្លាប់កាន់តួនាទី
ជាអនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន,ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យុ
និងទូរទស្សន៍បាយ័ន ជាអនុប្រធានលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និង ជាមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។
Via:
information.gov.kh +sangkeb
Comments
Post a Comment