លោក អ្នកឧកញ៉ា លី យ៉ុងផាត់ និងភរិយា លោកស្រី គីម ហ៊ាង |
លោក
អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP Group ជាមហាសេដ្ឋីលំដាប់កំពូលមួយរូបនៅកម្ពុជា និង ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា
ដោយឡែក
មុននឹងមានឈ្មោះល្បីល្បាញដូចសព្វថ្ងៃនេះ តើ លោកអ្នកឧកញ៉ា
លី យ៉ុងផាត់ មានប្រវត្តិ បែបណាសូមស្ដាប់ការបកស្រាយរបស់ សង្ខេបដូចតទៅ.........
លោក
លី យ៉ុងផាត់ កើតនៅថ្ងៃទី ០៧ ខែមករា ឆ្នាំ១៩៥៨ នៅភូមិ ថ្មស ឃុំថ្មស ស្រុក
បុទុមសាគរ ខេត្តកោះកុង ។ បច្ចប្បន្ន សង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌ បឹងកេងកង
រាជធានី ភ្នំពេញ។ លោកមាន ឪពុកឈ្មោះ លី យ៉ុងអាំង កើតឆ្នាំ ១៩២៨ ខេត្តកោះកុង និងម្ដាយឈ្មោះ
ភូ ទី កើតឆ្នាំ ១៩២៦ ខេត្តកោះកុង។
លោក
លី យ៉ុងផាត់ មានបងប្អូនបង្កើតចំនួន ៣នាក់
ទី១
គឺលោក លី យ៉ុងផាត់
ទី២
ឈ្មោះ លី ឡាន ភេទស្រី ឆ្នាំកំណើត ២០/០២/១៩៦២ មុខរបរ៖ ប្រធានក្រុមប្រឹក្សាភិបាល
ទី៣
ឈ្មោះ លី ប៊ួយ ភេទស្រី ឆ្នាំកំណើត ១១/១១/១៩៦៣ មុខរបស់៖ ប្រធានក្រុមប្រឹក្សាភិបាល
លោក
លី យ៉ុងផាត់ បានរៀបអាពាហ៍ពិពាហ៍ ជាមួយលោកស្រី គីម ហ៊ាង កើតថ្ងៃទី ២០/០៥/១៩៥៨ ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន
នៅថ្ងៃ២៧ ខែមិថុនា ឆ្នាំ ២០០៣ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។
និងមានកូនប្រុសស្រី
ជាចំណងដៃ ចំនួន៥នាក់ ក្នុងនោះ ប្រុស ២នាក់ និង ស្រី៣នាក់។
កូនទី១ឈ្មោះ
លី អាផណ ភេទស្រី ឆ្នាំកំណើត ៣០/១១/១៩៨១ មុខរបរ៖ ក្រុមប្រឹក្សាភិបាល
លោកស្រី លី អាផណ |
កូនទី២ឈ្មោះ
លី ផៃលីន ភេទស្រី ឆ្នាំកំណើត ២៤/០១/១៩៨៥ មុខរបរ៖ ក្រុមប្រឹក្សាភិបាល
លី ផៃលីន |
កូនទី៣ឈ្មោះ
លី យ៉ាវឡាក់ ភេទស្រី ឆ្នាំកំណើត ១១/០២/១៩៨៦ មុខរបរ៖ ក្រុមប្រឹក្សាភិបាល
លោកស្រី លី យ៉ាវឡាក់ |
លោកស្រី លី យ៉ាវឡាក់ |
កូនទី៤ឈ្មោះ
លី ឆូកឆៃ ភេទប្រុស ឆ្នាំកំណើត ២៣/០៧/១៩៨៨ មុខរបស៖ ក្រុមប្រឹក្សាភិបាល
លោក លី ឆូកឆៃ |
កូនទី៥ឈ្មោះ
លី ភូនរ៉ាត់ ភេទប្រុស ឆ្នាំកំណើត ០២/០១/១៩៩០ មុខរបរ៖ ក្រុមប្រឹក្សាភិបាល
លោក លី ភូនរ៉ាត់ |
លោក លី ភូនរ៉ាត់ |
ចំពោះការសិក្សា
លោក លី យ៉ុងផាត់ បានបញ្ចប់ការសិក្សាថ្នាកទី៧ ចាស់ នៅថ្ងទី ០៩ ខែ មិថុនា ឆ្នាំ២០០៨ លោក បានទទួលសញ្ញាបត្រ “បណ្ឌិតកិត្តិយសទស្សនវិជ្ជា”
ពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា។ហើយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ លោក លី
យ៉ុងផាត់ បានទទួលសញ្ញាបត្រ “បណ្ឌិតកិត្តិយស” ពីសាកលវិទ្យាល័យថុនបូរី នៃប្រទេសថៃ។ លោក
លី យ៉ុងផាត់ អាចប្រើប្រាស់ភាសាបរទេសចំនួនពី គឺ ភាសាថៃ និងចិន។
ប្រវត្តិការងារ
លោក
លី យ៉ុងផាត់ បានចូលបម្រើការងារក្នុងស្ថាប័នព្រឹទ្ធសភា ជាសមាជិកក្រៅគណៈកម្មការ តាំងពីឆ្នាំ
២០០៦ ដល់បច្ចុប្បន្ន ហើយលោក ក៏ជាអ្នកនយោបាយដ៏សកម្មមួយរូបផងដែរ។
នៅថ្ងៃទី៦
ខែធ្នូ ឆ្នាំ២០២២ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ ដល់អ្នកឧកញ៉ា លី យ៉ុងផាត់
ជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ដែលមានឋានៈស្មើ
រដ្ឋមន្ដ្រី បន្ថែមលើងារបច្ចុប្បន្ន ដោយមិនយកប្រាក់បំណាច់មុខងារ
នៅថ្ងៃទី១២
ខែមេសា ឆ្នាំ២០២៤ លោក លី យ៉ុងផាត់ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រត្រាស់បង្គាប់ផ្ដល់គោរមងារៈ
ពីអ្នកឧកញ៉ា ទៅជាលោកអ្នកឧកញ៉ា។ លោកអ្នកឧកញ៉ាក៏ជាប្រធានសមាគមឧកញ៉ានៅកម្ពុជាផងដែរ
លោកអ្នកឧកញ៉ា
លី យ៉ុងផាត់ ត្រូវបានមហាជនស្គាល់ទូទៅថា
ជាមហាសេដ្ឋីលំដាប់កំពូលមួយនៅកម្ពុជា ដែលក្ដោបក្ដាប់ជំនួញធំៗជាពហុវិស័យ ដូចជា
រមណីយដ្ឋាន កាស៊ីណូ សណ្ឋាគារលំដាប់ផ្កាយ៥ ផ្សារលក់ទំនិញបោះដុំ សួនសត្វ
ទីក្រុងរណប តំបន់សេដ្ឋកិច្ចពិសេស ការនាំចេញបារី ស្ថានីយទូរទស្សន៍ កសិកម្ម
ផ្គត់ផ្គង់ទឹកស្អាត និងថាមពលផ្គត់ផ្គង់អគ្គីសនីនៅខេត្តកោះកុងជាដើម មហាសេដ្ឋីដ៏មានឥទ្ធិពលរូបនេះ
មានដុងខាងរកស៊ីតាំងពីក្មេងវ័យមកម្ល៉េះ
និងបានក្លាយខ្លួនជាពាណិជ្ជករនៅក្នុងអំឡុងទសវត្សឆ្នាំ៨០
លោកអ្នកឧកញ៉ា
លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP
Group ជាមហាសេដ្ឋីលំដាប់កំពូលមួយរូបនៅកម្ពុជា
ដែលក្ដោបក្ដាប់អាណាចក្រជំនួញធំៗជាពហុវិស័យ នៅក្នុងរាជធានីភ្នំពេញ
និងបណ្តាខេត្តមួយចំនួន និង មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធដូចជា៖
១.
សណ្ឋាគារភ្នំពេញ៖ បើកដំណើរការកាលឆ្នាំ២០០៣ មានទីតាំងនៅកណ្តាលរាជធានីភ្នំពេញ
លើដីឡូត៍លេខ៥៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សណ្ឋាគារភ្នំពេញ |
២.
សណ្ឋាគារ Garden City៖ បើកដំណើរការ កាលខែតុលា
ឆ្នាំ២០១៥ ដោយចំណាយការវិនិយោគក្នុងទំហំទឹកប្រាក់ ៨០លានដុល្លារ។ ទីតាំងនៅផ្លូវ
លីយ៉ុងផាត់ សង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
សណ្ឋាគារ Garden City |
៣.
ទីលានវាយកូនគោល Garden City Golf Club)៖ បង្កើតឡើងកាលខែមេសា
ឆ្នាំ២០១៣ ក្នុងទំហំទឹកប្រាក់វិនិយោគ ២០លានដុល្លារ។
ទីលានវាយកូនគោល Garden City Golf Club) |
៤.
ក្រុមហ៊ុនអចលនទ្រព្យ Phnom Penh Garden
City Real Estate៖
ជាគម្រោងវិស័យអចលនទ្រព្យដ៏ធំលើផ្ទៃដី ២០០០ហិកតា ជាតំបន់អភិវឌ្ឍលំនៅឋាន
ដែលរួមបញ្ចូលទាំងអាជីវកម្ម ការកម្សាន្ត និងលំហែកាយ។
ក្រុមហ៊ុនអចលនទ្រព្យ Phnom Penh Garden City Real Estate |
៥.
សួនសត្វភ្នំពេញសាហ្វារី៖ ជាសួនសត្វដែលបានផ្តល់នូវទីជម្រកដល់សត្វក្នុងស្រុក
ក៏ដូចជាសត្វព្រៃជាច្រើនប្រភេទ ជាមួយកន្លែងរស់នៅធំទូលាយបែបធម្មជាតិ
និងផ្តល់ចំណីអាហារយ៉ាងសំបូរបែប។ សួនសត្វនេះ បង្កើតឡើងឆ្នាំ២០១៨ ចំណាយទុនជាង
១០លានដុល្លារ និងមានទីតាំងនៅផ្លូវលីយ៉ុងផាត់ និងមានចម្ងាយប្រមាណ
២១គីឡូម៉ែត្រពីវត្តភ្នំ។
សួនសត្វភ្នំពេញសាហ្វារី |
៦.
ទីក្រុងពោងពាយ (Pong Peay City)៖ ទីតាំងនៅម្តុំផ្សារទំនើប AEON II និងព្រីមៀរ សែនសុខ។
ទីក្រុងពោងពាយ |
៧.
ក្រុមហ៊ុនអគ្គីសនី Cambodia Electricity
Private Co., Ltd៖
មានសមត្ថភាពអាចផលិតថាមពលអគ្គីសនីបាន ៤៥ មេហ្គាវ៉ាត់
ដែលអាចផ្គត់ផ្គង់ដល់ប្រជាជននៅរាជធានីភ្នំពេញ បានរាប់លាននាក់។
ក្រុមហ៊ុនអគ្គីសនី Cambodia Electricity Private Co., Ltd៖ |
៨.
ផ្លូវនិងស្ពានព្រែកព្នៅ៖ ផ្លូវលីយ៉ុងផាត់ និងស្ពានព្រែកព្នៅ
ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន LYP Group
ហើយអ្នកឆ្លងកាត់ផ្លូវត្រូវបង់ប្រាក់ជូនក្រុមហ៊ុន
ប៉ុន្តែចាប់ពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៧ មក
ក្រុមហ៊ុនបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញវិញ
ដើម្បីទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋឆ្លងកាត់
ដោយឥតគិតថ្លៃ។
ផ្លូវនិងស្ពានព្រែកព្នៅ |
៩.
ក្រុមហ៊ុន Hero King Co., Ltd៖
ជាក្រុមហ៊ុនចែកចាយផលិតផលជាច្រើនដូចជា បារី ភេសជ្ជៈប៉ូវកម្លាំងគោជល់ ស្រា Johnnie Walker ជាដើម។
ក្រុមហ៊ុន Hero King Co., Ltd |
១០.
ស្ថានីយទូរទស្សន៍ PNN៖
ជាស្ថានីយទូរទស្សន៍ដ៏ទំនើបបំផុតមួយនៅកម្ពុជា ដែលបានវិនិយោគទំហំទឹកប្រាក់
២០លានដុល្លារ បំពាក់មកជាមួយសម្ភារៈទំនើបៗ ហើយបានប្រកាសបើកដំណើរការ
កាលឆ្នាំ២០១៥។
ស្ថានីយទូរទស្សន៍ PNN |
១១.
ផ្សារទំនើបម៉ាក្រូ៖ ឆ្នាំ២០១៧ លោកអ្នកឧកញ៉ា លី យ៉ុងផាត់
ចាប់ដៃគូជាមួយនឹងវិនិយោគិនថៃ ដោយបានបោះទុនវិនិយោគរាប់លានដុល្លារ
បើកដំណើរការផ្សារលក់ទំនិញបោះដុំ យីហោពីប្រទេសថៃ គឺផ្សារ ម៉ាក្រូ
ដែលជិតហ្នឹងផ្សារទំនើប AEON II។
ផ្សារទំនើបម៉ាក្រូ |
១២.
ឌឹ ព្រីមៀរ សែនសុខ សេនធ័រ៖ ជាមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ សន្និបាត
និងពិព័រណ៍ដ៏ធំប្រណីតមួយ បង្កើតឡើងឆ្នាំ២០១៨
ចំណាយទុនវិនិយោគសាងសង់អស់ទឹកប្រាក់ជាង ១០លានដុល្លារ។
ឌឹ ព្រីមៀរ សែនសុខ សេនធ័រ |
១៣.
ផ្សារទំនើបលក់សម្ភារសំណង់ និងលំនៅដ្ឋាន Global
House៖ នៅឆ្នាំ២០១៨ លោកអ្នកឧកញ៉ា
លី យ៉ុងផាត់ សហការវិនិយោគរួមគ្នា ជាមួយនឹងវិនិយោគិនថៃ បោះទុនជាង
១០លានដុល្លារអាមេរិក បើកឲ្យដំណើរការនូវផ្សារទំនើបលក់គ្រឿងសំណង់
និងសម្ភារលំនៅដ្ឋាន Global House ដ៏ធំជាងគេនៅកម្ពុជា។
ផ្សារទំនើបលក់សម្ភារសំណង់ និងលំនៅដ្ឋាន Global House |
គួរបញ្ជាក់ថា
លោកអ្នកឧកញ៉ា លី យ៉ុងផាត់ រហស្សនាម “ស្តេចកោះកុង” មានទំនាក់ទំនងល្អជាមួយអ្នកជំនួញ
និងមន្រ្តីជាច្រើនក្នុងប្រទេសថៃ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ លោកអ្នកឧកញ៉ាកំពុងបង្វែរទៅគៀងគរក្រុមវិនិយោគិនចិន
និងលោកខាងលិចវិញម្តង។ ជាក់ស្តែង លោកអ្នកឧកញ៉ា លី យ៉ុងផាត់
ក៏បាននិងកំពុងសាងសង់គម្រោងទីក្រុងមិត្តភាពកម្ពុជា-ចិន
ក្នុងទឹកដីអភិវឌ្ឍន៍ទីក្រុងរណប ហ្គាឌិន ស៊ីតធី ហើយត្រូវបានរំពឹងថា
គ្រោងចំណាយទុនជាង ១.៥០០ លានដុល្លារអាមេរិក ដែលវិនិយោគរួមគ្នា រវាងក្រុមហ៊ុន LYP Group ជាមួយនឹងក្រុមហ៊ុនចិន ផងដែរ៕
នៅឆ្នាំ២០០០
លោកបានក្លាយជាពាណិជ្ជករ និងជាទីប្រឹក្សាធុរកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា
នៅឆ្នាំ២០០១
លោក ជាប់ឆ្នោតជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា
នៅឆ្នាំ១៩៩៥
បច្ចុប្បន្ន ជាអគ្គនាយក ក្រុមហ៊ុន Hero
King Ltd.
នៅឆ្នាំ២០០៧
បច្ចុប្បន្ន ជាអគ្គនាយក ក្រុមហ៊ុន L.Y.P
Group
នៅឆ្នាំ២០០៧
បច្ចុប្បន្ន ជាប្រធានក្រុមប្រឹក្សាភិបាល
ក្រុមហ៊ុន Koh Kong SEZ
នៅឆ្នាំ២០១០
បច្ចុប្បន្ន ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Phnom Penh Sugar
នៅឆ្នាំ២០១៣
បច្ចុប្បន្ន ជាប្រធានអគ្គនាយក ក្រុមហ៊ុន Phat
Phnom Penh Co.,Ltd.
នៅឆ្នាំ២០១៧
បច្ចុប្បន្ន ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Steung Meteuk Hydropower
គ្រឿងឥស្សរិយយសៈ
គ្រឿងឥស្សរិយយសៈ
មេដៃមាសស្ថាបនាជាតិ ១៤/០៧/២០០៨
គ្រឿងឥស្សរិយយសៈ
សម្ដេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុន្នីវង្ស កុសុមៈនារីរ័ត្ន ថ្នាក់
មហាសេរីវឌ្ឍន៍ ១៧/០៦/២០១១
គ្រឿងឥស្សរិយយសៈ
ឯករាជជាតិ ០៦/០៥/២០០២
គ្រឿងឥស្សរិយយសៈ
មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ១០/០២/២០២១
គ្រឿងឥស្សរិយយសៈ មាតុប្រទេស ថ្នាក់ ជាតូបការ ០៨/០៩/២០២២ ត្រូវបានបំពាក់ជូន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលចំនួន២ របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
គ្រឿងឥស្សរិយយសៈ
ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា ១១/០៥/២០២៣
Via: senate.gov.kh+oknha.news+
eacnews.asia+sangkeb
Comments
Post a Comment