ប្រវត្តិ សង្ខេប លោកស្រី ទូច សុផារត្ន-History of Mrs. TOUCH Sopharath by សង្ខេប Sangkeb

 

លោកស្រី ទូច សុផារត្ន (TOUCH Sopharath) 



លោកស្រី ទូច សុផារត្ន (TOUCH Sopharath) ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ​នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំង ជាអនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។នេះបើយោង តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២២ ខែសីហាឆ្នាំ២០២៣។

 

លោកស្រី ទូច សុផារត្ន កើតនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៧៩ នៅសង្កាត់លេខ៥ រាជធានីភ្នំពេញ។

លោកស្រី ទូច សុផារត្ន រៀបអាពាហ៍ពិពាហ៍ និងមានបុត្រចំនួន ២នាក់

 

ប្រវត្តិការសិក្សា

លោកស្រី ទូច សុផារត្ន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់កិច្ចការអន្តរជាតិ ពី សាកលវិទ្យាល័យជាតិអូស្ត្រាលី រដ្ឋធានីកង់បេរ៉ា នៅឆ្នាំ ២០១០ និងសញ្ញាបត្របរិញ្ញាបត្រក្នុងស្រុកចំនួនពីរ គឺបរិញ្ញាបត្រមនុស្សសាស្ត្រ និងសិល្បៈ នៃសាកលវិទ្យាល័យកម្ពុជានៅឆ្នាំ ២០០៨ និងបរិញ្ញាបត្រច្បាប់ នៃសាកលវិទ្យាល័យន័រតុន នៅឆ្នាំ ២០០០ រួមទាំងសញ្ញាបត្រមន្រ្តីជាន់ខ្ពស់ផ្នែកការទូត នៃសាលាភូមិន្ទរដ្ឋបាល នៅឆ្នាំ ២០០៤ ផងដែរ៕

នៅឆ្នាំ ១៩៩៦ បានបញ្ចប់ការសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ

 

ប្រវត្តិការងារ

លោកស្រី ទូច សុផារត្ន ជាអ្នកការទូតស្ត្រី ដែលមានមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេសមួយរូប នៅក្នុងអាណត្តិទី៧ ខណៈលោកស្រី បានចូលធ្វើជាមន្ត្រីនៅក្រសួងនេះ កាលពីឆ្នាំ២០០៤។

 

ក្នុងនាមជាមន្ត្រីនៃក្រសួងការបរទេស លោកស្រី ទូច សុផារត្ន ទទួលបានតួនាទីមួយចំនួន ដូចជា ប្រធានការិយាល័យនាយកដ្ឋានអង្គការអន្តរជាតិ ពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៤។

បន្ទាប់មកនៅឆ្នាំ២០១៤ ដល់ ២០១៦ ជាអនុប្រធាននាយកដ្ឋាន សហប្រតិបត្តិការមេគង្គ ក្រោយមកក៏បានឡើងជាប្រធាននាយកដ្ឋាននេះ។

 

ហើយនៅឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ លោកស្រី ក៏បានទៅធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋ សហព័ន្ធ អាល្លឺម៉ង់ ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋស្លូវ៉ាគ សាធារណរដ្ឋស្លូវ៉េនី និងហុងគ្រី មាននិវេសនដ្ឋាននៅទីក្រុងប៊ែឡាំង។

ក្រោយចប់អាណត្តិការទូតនៅអាល្លឺម៉ង់ លោកស្រី ទូច សុផារត្ន ក៏បានវិលចូលមាតុប្រទេសវិញ ហើយទទួលបានការតែងតាំងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៅខែ ឧសភា ឆ្នាំ២០២០ ដល់ខែកក្កដាឆ្នាំ២០២៣។

 

គ្រឿងឥស្សរិយយស

មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបឌិន្ទ (២០២៣)

មេដាយ​ការងារ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ២០២២ ព្រះរាជាណាចក្រកម្ពុជា (២០២៣)​

មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា (២០១៨​)

មេដាយមុនីសារាភ័ណ្ឌ ថ្នាក់ ធឹបឌិន (២០១៧)

មេដាយមុនីសារាភ័ណ្ឌ ថ្នាក់ សេនា (២០១៣)

 




















 

Via: mfaic.gov.kh+ kampucheathmey+sangkeb

Comments