លោកស្រី ផែន សាវនី ត្រូវបានព្រះករុណា ព្រះបាទសម្ដេច
ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ត្រាស់បង្គាប់តែងតាំង ជាអនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
លោកស្រី ផែន សាវនី កើតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៦២
នៅសង្កាត់ រាជធានីភ្នំពេញ។ លោកស្រី បានរៀបអាពាហ៍ពិពាហ៍ និងមានកូនជាចំណងដៃចំនួន២ នាក់។
ប្រវត្តិការសិក្សា
លោកស្រី ផែន សាវនី គឺជាអតីតនិស្សិតខ្មែរ
ដែលទទួលបានការសិក្សាអប់រំពីប្រទេសអាល្លឺម៉ង់ គឺបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ភាសាអាល្លឺម៉ង់នៃសាកលវិទ្យាល័យ
Humboldt នៅទីក្រុង Berlin នៅឆ្នាំ១៩៨០ ១៩៨៦។
លោកស្រី ផែន សាវនី អាចប្រើប្រាស់ភាសាអន្តរជាតិចំនួនពីរ
គឺភាសាអង់គ្លេស និងអាល្លឺម៉ង់។
ប្រវត្តិការងារ
លោកស្រី ផែន សាវនី
ត្រូវបានជ្រើសរើសឱ្យកាន់មុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស ក្នុងអាណត្តិទី៧
នេះ ពោល គឺក្រោយពេលលោកស្រី បានបញ្ចប់បេសកកម្មការងារជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅ
សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និង ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋប៉ូឡូញ
សាធារណរដ្ឋឆែក សាធារណរដ្ឋហុងគ្រី សាធារណរដ្ឋកូ្រអាត សាធារណរដ្ឋស្លូវ៉ាគី
និងសាធារណរដ្ឋស្លូវេនី មាននិវេសនដ្ឋាននៅទីក្រុងប៊ែរឡាំង នៅខែសីហា ២០២០ ដល់ ខែកក្កដា
២០២៣។
ជាមួយគ្នានេះ លោកស្រី
ក៏មានធ្លាប់កាន់តួនាទីមួយចំនួនទៀត ជាអាទិ៍ អគ្គនាយករងនៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក
ជាទីប្រឹក្សាស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម អនុប្រធាននាយកដ្ឋាន
ប្រធានការិយាល័យ និងលេខាធិការទី២
នៃស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ខណៈលោកស្រី
ចូលបម្រើការជាមន្ត្រីនៅក្រសួងការបរទេសនេះ តាំងពីឆ្នាំ១៩៧៩។
គ្រឿងឥស្សរិយយស
ព្រះរាជាណាចក្រកម្ពុជា មេដាយជាតូបការ (២០២៣)
ព្រះរាជាណាចក្រកម្ពុជា មហាសេរីវឌ្ឍន៍ (២០១៨)
មុនីសារាភ័ណ្ឌ មហាសេរីវឌ្ឍន៍ (២០១៧)
មេដាយសំរិត
Via:
mfaic.gov.kh+kampucheathmey+sangkeb
Comments
Post a Comment