ប្រវត្តិ សង្ខេប លោក ប៉ា សុជាតិវង្ស-History of Mr. Pa Socheatevong by សង្ខេប Sangkeb

 

លោក ប៉ា សុជាតិវង្ស និង ភរិយា លោកស្រី អ៊ួន សុវណ្ណារិន្ទ


លោក ប៉ា សុជាតិវង្ស គឺជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសសចរណ៍ នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។

 

លោក ប៉ា សុជាតិវង្ស កើតនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៥៧ លោកបានអាពាហ៍ពិពាហ៍ ជាមួយលោកស្រី អ៊ួន សុវណ្ណារិន្ទ និងមានកូនជាចំណងដៃ ចំនួន៤នាក់។

១. ប៉ា វង្សទិត្យា ស្រី ២០ ០៩ ១៩៨១

២. ប៉ា វង្សសុក្រឹត ប្រុស ៣០ ១២ ១៩៨៣ ជារដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

៣. ប៉ា វង្សសម្ភារ ស្រី ២៥ ០៦ ១៩៨៥

៤. ប៉ា វង្សវិចិត្រ ប្រុស ០៩ ០៣ ១៩៨៩ ជាអនុរដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

 

 

ប្រវត្តិការសិក្សាៈ

១៩៧៥: - សញ្ញាប័ត្រទុតិយភូមិ ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា

១៩៨៥-១៩៨៧: - សញ្ញាប័ត្រជាន់ខ្ពស់ផែ្នកសង្គមសាស្រ្ត និងទស្សនវិជ្ជា រដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម

១៩៩៥-១៩៩៧: - សញ្ញាប័ត្រថ្នាក់បណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ពីសកលវិទ្យាល័យ Southern California សហរដ្ឋអាមេរិក (Doctor of Business Administration "DBA")

 

ប្រវត្តិការងារៈ

១៩៨៧ : អនុប្រធានគណៈឃោសនាអប់រំក្រុងភ្នំពេញ

១៩៨៧ - ១៩៩៦ : អភិបាលខណ្ឌដូនពេញ

១៩៩៦ - ១៩៩៩ : អភិបាលរងខេត្តកំពង់ធំ

១៩៩៩ - ២០០៤ : អភិបាលរងខេត្តបាត់ដំបង

២០០៤ - ២០១៣ : អភិបាលរងរាជធានីភ្នំពេញ

២០០៥ - បច្ចុប្បន្ន : ទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ

លោក ប៉ា សុជាតិវង្ស បានចូលកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ ចាប់ពីខែឧសភា ឆ្នាំ ២០១៣ ដល់ ខែ មិថុនា ឆ្នាំ២០១៧ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី។

ហើយក្រោយមកទៀត លោកបានក្លាយជាសមាជិករដ្ឋសភា ពោលជាតំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ។

ក្រោយមក លោក ប៉ា សុជាតិវង្ស ក៏បានដាក់ពាក្យសុំលាលែងពីសមាជិករដ្ឋសភា ហើយត្រូវបានគណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភា អនុម័យយល់ព្រមលើសំណើសុំប្រកាសទទួលស្គាល់ លោកស្រី គឹម សុវណ្ណ ជាតំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស។

សូមបញ្ជាក់ថា ការលាលែងពីអ្នកតំណាងរាស្ត្ររបស់ លោក ប៉ា សុជាតិវង្ស ដោយសារតែលោក ត្រូវទៅកាន់តួនាទី ជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ៕

 

 

លោក ប៉ា សុជាតិវង្ស ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំង និងផ្ដល់ឋានៈ ជាទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានឋានៈស្មើ ទេសរដ្ឋមន្ដ្រី។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី ១៣  ខែ មេសា ឆ្នាំ ២០១៩។

 

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក ប៉ា សុជាតិវង្ស ត្រូវបានសមាជិក-សមាជិការដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ជា​​​ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ។

 

ហើយនៅក្នុង នីតិកាលទី៧ នៃរដ្ឋសភា លោក ប៉ា សុជាតិវង្ស គឺជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសសចរណ៍ នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ហៅកាត់ថា គណៈកម្មការទី៧



លោក ប៉ា សុជាតិវង្ស និង ភរិយា លោកស្រី អ៊ួន សុវណ្ណារិន្ទ

លោក ប៉ា សុជាតិវង្ស និង ភរិយា លោកស្រី អ៊ួន សុវណ្ណារិន្ទ


លោក ប៉ា សុជាតិវង្ស និង ភរិយា លោកស្រី អ៊ួន សុវណ្ណារិន្ទ





ប៉ា-វង្សវិចិត្រ


 

ប៉ា វង្សសុក្រឹត

Via: http://national-assembly.org.kh/+ kampucheathmey+ freshnewsasia+sangkeb

Comments