ប្រវត្តិ សង្ខេប លោក ឃួន ផុនរតនៈ-History of Mr. KHUON Phon Rattanak by សង្ខេប Sangkeb

 

 លោក ឃួន ផុនរតនៈ




លោក ឃួន ផុនរតនៈ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំង ជារដ្ឋលេខាធិការ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ ។ នេះបើយោងតាម ព្រះរាជក្រឹត្យ ចុះថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៣។

 

លោក ឃួន ផុនរតនៈ កើតនៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ១៩៨៥ នៅខេត្ត បាត់ដំបង។

 

ប្រវត្តិការសិក្សា

លោក ឃួន ផុនរតនៈ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្ររងផ្នែកអក្សរសាស្ត្រអង់គ្លេស នៃសកលវិទ្យាល័យ បច្ចេកទេសភ្នំពេញ នៅឆ្នាំ២០០៣ បរិញ្ញាប័ត្រផ្នែកអក្សរសាស្រ្តអង់គ្លេស នៃសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា នៅឆ្នាំ២០០៧ និង បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកសេដ្ឋកិច្ចអប់រំ និងគ្រប់គ្រងអប់រំ នៃសាកលវិទ្យាល័យ Northeast Normal ប្រទេសចិន នៅឆ្នាំ២០១០។ រួមទាំងវិញ្ញាបនប័ត្រនៃសាកលវិទ្យាល័យបច្ចេកទេសណានយ៉ាង ប្រទេសសិង្ហបុរី ផ្នែកភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ រដ្ឋបាលសាធារណៈ គោលនយោបាយសាធារណៈ អភិបាលកិច្ចល្អ នៅឆ្នាំ២០១៤ នឹងនៅឆ្នាំ ២០១៦ វិញ្ញាបនប័ត្រ ផ្នែកភាពជាអ្នកដឹកនាំ នៃសកលវិទ្យាល័យវីកតូរីយ៉ា ក្រុងវ៉ែលីងតុន ប្រទេស នូវែលហ្សេឡង់ និង វិញ្ញាបនប័ត្រ ផ្នែកភាពជាអ្នកដឹកនាំក្នុងការវិវត្តរបស់ពិភពលោក នៃសកលវិទ្យាល័យជាតិ សិង្ហបុរី ប្រទេសសិង្ហបុរី ផងដែរ។

លោក ឃួន ផុនរតនៈ អាចប្រើប្រាស់ភាសាអន្តរជាតិចំនួនពីរ គឺភាសាចិន និង អង់គ្លេ ស។

 

ប្រវត្តិការងារ

លោក ឃួន ផុនរតនៈ ទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងការបរទេស កាលពីអំឡុងខែមេសា ឆ្នាំ២០២៣ ហើយនៅក្នុងអាណត្តិទី៧ លោក នៅតែរក្សាមុខតំណែងនេះដដែល ដោយត្រូវជួយលើការងារសហប្រតិបត្តិការទ្វេភាគី ជាមួយបណ្តាប្រទេសនៅតំបន់អឺរ៉ុប តំបន់មជ្ឈឹមបូព៌ និងកិច្ចការឥស្លាម។

 

ឧសភា ២០២២ | ២២ មេសា ២០២៣ អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

 

តុលា ២០១៨ | ឧសភា ២០២២ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប អាល់ហ្សេរី ម៉ារ៉ុក អេត្យូពី អារ៉ាប៊ីសាអូឌីត និងសហភាពអាហ្វ្រិក។

 

តុលា ២០១៣ | តុលា ២០១៨ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

 

២០១១ | តុលា ២០១៨ គ្រូបង្រៀនកំរិតឧត្តម​(ក្រសួងអប់រំ យុវជន និងកីឡា)។

 

២០១០ | តុលា ២០១៨ សាស្រ្តាចារ្យ (សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា) សាស្រ្តាចារ្យ (សាកលវិទ្យាល័យកម្ពុជា)។

 

កុម្ភៈ ២០០៦ | ២០០៧ ជំនួយការព្រឹទ្ធបុរស ដេប៉ាតឺម៉ង់ភាសាអង់គ្លេស (សាកលវិទ្យាល័យអន្តរជាតិ)។

 

២០០៤ | ២០០៦ ជំនួយការ និងលេខាធិការខុទ្ទកាល័យអតីតប្រធានរដ្ឋសភា (រដ្ឋសភាកម្ពុជា)។

 

គ្រឿងឥស្សរិយយស

មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា

មេដាយការងារ ថ្នាក់សំរឹទ្ធ


Via: mfaic.gov.kh+sangkeb
















 

 

 


Comments