ប្រវត្តិ សង្ខេប លោក ជុំ កុសល-History of Mr. Chum Kosal by សង្ខេប Sangkeb

លោក ជុំ កុសល


 

លោក ជុំ កុសល ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំង ជារដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន។ នេះបើយោងតាម ព្រះរាជក្រឹត្យ ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣។

 

លោក ជុំ កុសល កើតនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ ១៩៧០ នៅភូមិថ្មី  ឃុំខ្សាច់សណ្តែក ស្រុកឆ្លូង ខេត្តក្រចេះ។ បច្ចុប្បន្ន សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក មានឪពុកឈ្មោះ : ជុំ ហង្សស៊ា អាយុ ៧៤ ឆ្នាំ ជនជាតិ ខ្មែរ មានមុខរបរ: ជាមន្រ្តីរាជការ និងជាទីប្រឹក្សាក្រសួងមុខងារ នឹងម្តាយឈ្មោះ : វិញ រាវីហៀង (ស្លាប់)។

លោក ជុំ កុសល មានបងប្អូនបង្កើតមានចំនួន : ០៦ នាក់

១.លោក ជុំ កុសល កើតឆ្នាំ១៩៧០ មុខរបរ រដ្ឋលេខាធិកានៃក្រសួងព័ត៌មាន

២.ឌីវ សុជាតិ ភេទស្រី កើតឆ្នាំ១៩៧៣ មុខរបរ គ្រូបង្រៀន

៣.ឌីវ ពិសី ភេទប្រុស កើតឆ្នាំ ១៩៧៩ មុខរបរ មន្រ្តីមន្ទីររ៉ែនិងថាមពលខេត្តក្រចេះ

៤.ឌីវ អ៊េងហ៊ាប ភេទស្រី កើតឆ្នាំ ១៩៨៣ មុខរបរ មេផ្ទះនៅ USA

៥.ឌីវ អ៊េងលាង ភេទស្រី កើតឆ្នាំ ១៩៨៤ មុខរបរ មន្រ្តីបំរើការនៅក្រសួងទំនាក់ទំនងសភានិងអធិការកិច្ច នៅភ្នំពេញ

៦.ឌីវ វិចិត្រ ភេទប្រុស កើតឆ្នាំ ១៩៨៧ មុខរបរ មន្រ្តីពន្ធដារនៅភ្នំពេញ

 

លោក ជុំ កុសល បានរៀបអាពាហ៍ពិពាហ៍ ជាមួយលោកស្រី ពៅ វណ្ណី អាយុ: ៣៧ ឆ្នាំ ជនជាតិ : ខ្មែរ មានមុខរបរ នាយិកាក្រុមហ៊ុន MDLS import & Export

នឹងកូនប្រុសជាចំណងដៃចំនួនកូន ២ នាក់។

១. កុសល កុលបុត្រ ភេទប្រុស កើតឆ្នាំ ២០០២ បច្ចុប្បន្នកំពុងសិក្សានៅសហរដ្ឋអាមេរិក

២. កុសល សុចិត្រ ភេទប្រុស កើតឆ្នាំ ២០០៧ មុខរបរ សិស្ស

លោក ជុំ កុសល  បានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក វិទ្យាសាស្រ្តនយោបាយ

 

ប្រវត្តិការងារ

លោក ជុំ កុសល បានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៧ បច្ចុប្បន្ន ជាសមាជិកគណៈកម្មាធិការកណ្តាល

- ពីឆ្នាំ ១៩៨៩ ដល់ ១៩៩៦ : ជាសាស្ត្រាចារ្យបង្រៀននៅខេត្តក្រចេះ

- ពីឆ្នាំ ១៩៩៧ ដល់ ២០០២ : បម្រើការនៅ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ

- ពីឆ្នាំ ២០០២ ដល់ ២០១៩ : បម្រើការនៅស្ថានីយ៍ទូរទស្សន៍CTN

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ៖

លោក ជុំ កុសល ទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨ និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា

ហើយនៅក្នុងអាណត្តិទី៧ លោកនៅតែរក្សាមុខតំណែងរដ្ឋលេខាធិការក្រសួងព័ត៌មាន នេះដដែល។

















Via: information.gov.kh+sangkeb

 

Comments