ប្រវត្តិ សង្ខេប ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន-History of Mr. Kittisangkhahakbandit Tep Ngorn by សង្ខេប Sangkeb
ឯកឧត្តមកិត្តិសង្គហបណ្ឌិត
ទេព ងន ត្រូវបាន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត
ទេព ងន កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៤៧ នៅភូមិប្រាំបីមុំ ឃុំប្រាំបីមុំ
ស្រុកទ្រាំង ខេត្ត តាកែវ។ បច្ចុប្បន្ន សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក
រាជធានីភ្នំពេញ។ លោកបានរៀបការ នឹងមានកូនជាចំណងដៃ ចំនួន ៥នាក់ ។
ប្រវត្តិការសិក្សាៈ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត
ទេព ងន បានទទួល វិញ្ញាបនបត្រឧត្តមសិក្សាទស្សនវិជ្ជាទូទៅ
នៅមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ ភ្នំពេញ នៅឆ្នាំ១៩៧០ ១៩៧៤
ចំពោះកម្រិតបណ្ដុះបណ្ដាលមុខវិជ្ជាជីវៈវិញៈ
លោកបានទទួលសញ្ញាបត្រគរុវិជ្ជា គ្រូបង្រៀន មុខវិជ្ជាជីវៈ នៅមហាវិទ្យាល័យគរុកោសល្យ
ភ្នំពេញ នៅឆ្នាំ១៩៦៥ ១៩៦៦ បន្ទាប់មកនៅឆ្នាំ១៩៨៦ ១៩៨៧
លោកបានទទួលលិខិតបញ្ជាក់ការសិក្សា១ឆ្នាំ ផ្នែកនយោបាយនៅសាលា នយោបាយជាន់ខ្ពស់
ក្រុងហាណូយ។
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១
សញ្ញាបត្របណ្ឌិតកិត្តិយក ផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសកលវិទ្យាល័យវូស៊ុក
នៃសាធារណរដ្ឋកូរ៉េ។
សម្រាប់ភាសាបរទេសលោកចេះ
បារាំង អង់គ្លេស និងវៀតណាម។
ប្រវត្តិការងារ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត
ទេព ងន បានចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ នៅឆ្នាំ១៩៦៦
ដោយធ្វើជាគ្រូបង្រៀនបឋមសិក្សាដល់ឆ្នាំ១៩៦៨។
បន្ទាប់មកនៅឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៦៩ ធ្វើជាសាស្ត្រាចារ្យអនុវិទ្យាល័យ (ភាសាបារាំង)។
នៅឆ្នាំ១៩៦៩ ១៩៧៥
ធ្វើជាសាស្ត្រាចារ្យវិទ្យាល័យតាកែវ។ នៅឆ្នាំ១៩៧៩ ១៩៨៦ លោកមានតួនាទី ជាកម្មាភិបាល
ប្រធាននាយកដ្ឋានបោះឆ្នោតផ្សព្វផ្សាយគណៈឃោសនាមជ្ឈិម។ នៅឆ្នាំ១៩៨៧ ១៩៩៩ មានតួនាទីជា
អនុលេខាប្រចាំគណបក្សប្រជាជនខេត្តកណ្ដាល។ ១៩៩២ ១៩៩៣ ជាអនុប្រធានខេត្តកណ្ដាល។
នៅឆ្នាំ១៩៩៥ ១៩៩៩
ជាទីប្រឹក្សាសម្ដេចប្រធានរដ្ឋសភា។ ពីឆ្នាំ១៩៩៩ ២០០៥ មានតួនាទីជា
ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកណ្ដាល។ នៅឆ្នាំ១៩៩៩ ២០០៦ ជាសមាជិកព្រឹទ្ធសភា
(នីតិកាលទី១) ។ ១៩៩៩ ២០១៥ លោកមានតួនាទី ជាប្រធានខុទ្ធកាល័យ
គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។
ចាប់ពីឆ្នាំ ២០០៦ ២០២៤
ជាអនុប្រធានទី២ នៃព្រឹទ្ធសភា ។ ២០០៦ បច្ចុប្បន្ន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។
ហើយនៅឆ្នាំ ២០០៩ បច្ចុប្បន្ន ជាសមាជិកគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍
គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាផងដែរ។
គ្រឿងឥស្សរិយយស៖
-មាតុប្រទេស ថ្នាក់ជាតូបការ
-ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍
-ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ
-ព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា
-មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា
-មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ
-មេដាយស្ថាបនាជាតិ ប្រាក់និងមាស
-មេដាយការងារ ប្រាក់និងមាស
-មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍
គ្រឿងឥស្សរិយយសដ៏ទៃទៀត
-គ្រឿងឥស្សរិយយស ពលកម្ម
(រដ្ឋកម្ពុជា)
-គ្រឿងឥស្សរិយយស ឯករាជជាតិ
គួររំលឹកផងដែរថា៖
ឯកឧត្តមកិត្តិសង្គហបណ្ឌិត
ទេព ងន ត្រូវបាន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។ នេះបើយោងតាមព្រះរាជក្រឹត្យ
ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៤។
Via: senate+sangkeb
Comments
Post a Comment