ប្រវត្តិ សង្ខេប ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា-History of Mr. kittinitikousalbandit sim ka by សង្ខេប Sangkeb

 


ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។

 

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា កើតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៤៨ នៅភូមិដូនម៉ៅ ឃុំក្របៅ ស្រុកកំចាយមា ខេត្តព្រៃវែង អាសយដ្ឋានបច្ចុប្បន្នៈ ផ្ទះលេខ២៨៣ ផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា បានរៀបការជាមួយលោកស្រី អ៊ុំ សំ និងមានកូនជាចំណងដៃ ចំនួន ៣នាក់។

 

ប្រវត្តិការងារ

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា បានចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩

      -០៧/០១/១៩៧៩-១៩៨១ ៖ អភិបាលខេត្តកំពង់ចាម

      -១៩៨១-១៩៨៥          ៖ រដ្ឋមន្ត្រីក្រសួងត្រួតពិនិត្យ

      -១៩៨៥-១៩៨៩          ៖ អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យបក្ស

      -១៩៨៩-០១//១៩៩៣ ៖ អភិបាលរាជធានីភ្នំពេញ

      -១៩៩៣-០១//១៩៩៩ ៖ ទីប្រឹក្សាសម្ដេចប្រធានរដ្ឋសភា

      -១៤//១៩៩៩-២០២៤ ៖ ជាសមាជិកព្រឹទ្ធសភា

គួររំលឹកផងដែរថា៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។

នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៤។

 

គ្រឿងឥស្សរិយយស៖

      ព្រះមហាក្សត្រ

            -០៦/០៥/២០១៥ គ្រឿងឥស្សរិយយស មេដាយឯករាជ្យជាតិ

            -២០១៧ គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍




















 

Via: senate.gov.kh+sangkeb

 

 

Comments