លោក ជា
ច័ន្ទបរិបូរណ៍ ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជារដ្ឋលេខាធិការ
នៃក្រសួងព័ត៌មាន។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
លោក ជា
ច័ន្ទបរិបូរណ៍ ( CHEA CHANBORIBO) កើតនៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ១៩៦៧ នៅសង្កាត់លេខ៥
រាជធានីភ្នំពេញ បច្ចុប្បន្ន សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកគឺជាកូនរបស់
លោក ជា សុធីរ មន្ត្រីបច្ចេកទេសឃោសនាការប្រាំសម័យកាលនៃរបបនយោបាយនៅកម្ពុជា និង ម្តាយឈ្មោះ : ជា សីថន ។
លោក ជា
ច័ន្ទបរិបូរណ៍ មានបងប្អូនបង្កើតចំនួន ៥នាក់៖
១.ជា
ច័ន្ទតារា ភេទ : ស្រី កើតឆ្នាំ : ១៩៦៤ មុខរបរ: មន្រ្តីរាជការ រាជធានីភ្នំពេញ
២.លោក
ជា ច័ន្ទបរិបូរណ៍ ភេទ : ប្រុស កើត ឆ្នាំ១៩៦៧ មុខរបរៈ
រដ្ឋលេខាធិការក្រសួងព័ត៌មាន
៣.ជា
ច័ន្ទផល្លា ភេទ : ស្រី កើតឆ្នាំ : ១៩៦៨ មុខរបរ: មន្រ្តីផលិតកម្មវិធីទូរទស្សន៍បាយ័ន
ភ្នំពេញ
៤.ជា
ច័ន្ទវឌ្ឍនា ភេទ : ស្រី កើតឆ្នាំ : ១៩៧០ មុខរបរ: មន្រ្តីបម្រើការនៅរដ្ឋបាល ភ្នំពេញ
៥.ជា
ច័ន្ទមករា ភេទ : ស្រី កើតឆ្នាំ : ១៩៧២ មុខរបរ: មន្រ្តីអាកាសចរស៊ីវិល ភ្នំពេញ
លោក ជា
ច័ន្ទបរិបូរណ៍ បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី ហង្ស ភួងម៉ាឡា ដែលមានមុខរបរសព្វថ្ងៃ :
គ្រូបង្រៀន និង ជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បះ។ លោកស្រីគឺជាកូន លោកព្រឹទ្ធាចារ្យ ហង្ស
ឃុត និងលោកស្រី ជា សុខុន។
ចំណងអាពាហ៍ពិពាហ៍
លោក ជា ច័ន្ទបរិបូរណ៍ ជាមួយលោកស្រី ហង្ស ភួងម៉ាឡា ទទួលបានកូនជាចំណងដៃចំនួយន២នាក់
១. ជា
វុឌ្ឍី ភេទ : ប្រុស កើតនៅឆ្នាំ : ១៩៩៣ មុខរបរ: ទីប្រឹក្សាក្រសួងព័ត៌មាន និង
ជាមន្រ្តីនាយកដ្ឋានបច្ចេកទេស នៃវិទ្យុជាតិកម្ពុជា
លោកបានរៀបអាពាហ៍ពិពាហ៍ជាយមួយលោកស្រី នូ សេរីធីតា នៅថ្ងៃទី២០ ខែឆ្នូ ឆ្នាំ២០២០។
២. ជា
សុធន ភេទ : ប្រុស កើតនៅឆ្នាំ : ១៩៩៦ មុខរបរ: មន្រ្តីជាប់កិច្ចសន្យាក្រសួងព័ត៌មាន។
ប្រវត្តិការសិក្សា
លោកជា
ច័ន្ទបរិបូរណ៍ ត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា
បញ្ជូនទៅសិក្សានៅសាធារណរដ្ឋប៊ុលហ្គារីនៅក្នុងទសវត្សរ៍៨០។ បន្ទាប់ពីបានទៅដល់ទីនោះ
លោកបានសិក្សាលើជំនាញតន្ត្រី រហូតទទួលបានសញ្ញាបត្របណ្ឌិតទស្សនវិជ្ជាតន្ត្រី ។
នៅក្នុងប្រទេសប៊ុលហ្គារីផងដែរ លោកបានខិតខំសិក្សាបន្ថែមពីរមុខវិជ្ជាថែមទៀត
ដោយហេតុថា លោកស្រឡាញ់នូវមុខវិជ្ជាវិស្វករសំឡេង Sound enginer ។
កម្មវិធីសិក្សារបស់សាកលវិទ្យាល័យជាតិតូរ្យតន្ត្រីប៊ុលហ្គារី
តម្រូវឲ្យនិស្សិតទាំងអស់ ត្រូវរៀនមុខវិជ្ជាសេដ្ឋកិច្ចនយោបាយ ទស្សនវិជ្ជា
ចិត្ដវិទ្យា ។ល។ ដោយសារការស្រឡាញ់ ទៅលើមុខវិជ្ចាសេដ្ឋកិច្ចនយោបាយ លោកជា
ច័ន្ទបរិបូរណ៍ បានបំពេញបន្ថែមក្រេឌីត
ដើម្បីសិក្សាយកថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ចនយោបាយតែម្តង។
-
មុនឆ្នាំ
១៩៧០ : សិស្សសាលាបឋមសិក្សាវត្តសន្សំកុសល
-
ពីឆ្នាំ
១៩៧០ ដល់ ១៩៧៥ : សិស្សសាលាបឋមសិក្សាវត្តសន្សំកុល
+
ពីឆ្នាំ
១៩៧៩ ដល់ ១៩៨៥ : សិស្សសាលាវិចិត្រសិល្បះ
+
ពីឆ្នាំ
១៩៨៥ ដល់ ១៩៩៣ : និស្សិតបណ្ឌិតសភា វិទ្យាសាស្រ្ត និង វប្បធម៌ ប្រទេសប៊ុលហ្គារី
ប្រវត្តិការងារ
នៅពេលវិលត្រឡប់មកកម្ពុជាវិញ
លោក ជា ច័ន្ទបរិបូរណ៍ បានចូលបម្រើការងាររដ្ឋ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩៣ លោកបានធ្វើការនៅក្រសួងវប្បធម៌
និងវិចិត្រសិល្បៈនាទសវត្សរ៍៩០ ពីឆ្នាំ ១៩៩៣ ដល់ ១៩៩៧ ហើយនាពេលនោះ
លោកបានដង្ហែរសម្ដេចព្រះបរមរតនកោដ្ឋ
នៅពេលព្រះអង្គវិលត្រឡប់មកកម្ពុជាវិញ។បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍
លោកបានទទួលនូវការស្រឡាញ់សព្វព្រះហរទ័យពីព្រះករុណា នរោត្តម សីហនុ
នៅក្នុងទេពកោសល្យរបស់លោក។
ពីឆ្នាំ
១៩៩៧ ដល់ ២០០៣ ជាទីប្រឹក្សាប្រធានរដ្ឋសភា (មានឋានៈស្នើរដ្ឋលេខាធិការ)។
លោក ជា
ច័ន្ទបរិបូរណ៍ ក៏ជាសាស្ត្រាចារ្យមួយរូបធ្លាប់បានបង្រៀននៅសាលាវិចិត្រសិល្បៈ
ធ្លាប់ធ្វើជាអគ្គលេខាធិការអង្គការសង្គមស៊ីវិលមួយឈ្មោះថាស៊ីអិនរ៉ូ ធ្លាប់ធ្វើជាប្រធានកម្មវិធីសំឡេងប្រជាធិបតេយ្យនៅអង្គការសិទ្ធិមនុស្សកម្ពុជា
នាឆ្នាំ២០០៣។
ពីឆ្នាំ
២០០៣ ដល់ ២០០៦ លោកមានតួនាទីជា អនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការក្រសួងព័ត៌មាន
នាឆ្នាំ២០០៤
លោកជា ច័ន្ទបរិបូរណ៍ ត្រូវបានផ្តល់តួនាទីបម្រើការក្នុងក្រសួងព័ត៌មានដែលមានឋានៈជាអនុរដ្ឋលេខាធិការកូតាគណបក្សហ្វ៊ុនស៊ិនប៉ិច។
ប្រាំមួយខែក្រោយមក នៅឆ្នាំដដែល លោកក៏ត្រូវបានដំឡើងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។
លោកជា
ច័ន្ទបរិបូរណ៍ នៅតាមដង្ហែរសម្ដេចក្រុមព្រះ រហូតដល់គណបក្សនរោត្តមរណឫទ្ធិ
ហើយលោកនៅតែទទួលតួនាទីជាអ្នកនាំពាក្យ និងអគ្គលេខាធិការរង។
ពីឆ្នាំ
២០០៦ ដល់២០០៨ ជាអ្នកនាំពាក្យប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រ។
នៅឆ្នាំ២០១១
លោក ជា ច័ន្ទបរិបូរណ៍ ក៏បានក្រាបថ្វាយបង្គំ សុំលាសម្ដេចក្រុមព្រះ
ដើម្បីបំពេញកិច្ចការងារ
ធម្មតាក្នុងក្រុមហ៊ុនមួយដែលទិញសិទ្ធរបស់ក្រុមហ៊ុនផលិតបទចម្រៀងពីប្រទេសថៃ។
នៅក្នុងឱកាសបម្រើសម្តេចក្រុមព្រះ
លោក ជា ច័ន្ទបរិបូរណ៍ មានឱកាសបានរៀនផ្នែកហោះហើរយន្តហោះក្នុងក្រុមហ៊ុន Royal Air
Servis លើប្រភេទយន្តហោះធុនតូចដែលលោកទទួលបានអាជ្ញាប័ណ្ណ
ជាអ្នកហោះហើរយន្តហោះឯកជន។
នៅថ្ងៃទី២១
ខែសីហា ឆ្នាំ ២០១១ លោកបានសុំចូលរួមជីវិតនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារហូតមកដល់បច្ចុប្បន្ន។
នៅឆ្នាំ
២០១២ លោកទទួលបានតួនាទីជាអគ្គនាយករងរដ្ឋបាល និង ហិរញ្ញវត្ថុក្រសួងព័ត៌មាន និងជាទីប្រឹក្សារាជរដ្ឋាភិបាល
(មានឋានៈស្នើររដ្ឋលេខាធិការ) បន្ទាប់មក នៅឆ្នាំ ២០១៣ លោកទទួលបានតួនាទីជារដ្ឋលេខាធិការក្រសួងព័ត៌មាន
និង ជាទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
គួររំលឹកផងដែរថា៖
លោក ជា
ច័ន្ទបរិបូរណ៍ ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជារដ្ឋលេខាធិការ
នៃក្រសួងព័ត៌មាន។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
| ហង្ស ឃុត |
| ជា សុធីរ |
| ជា សុធន |
| ជា វុឌ្ឍី និង ភរិយា (នូ សេរីធីតា) |
| លោក ជា ច័ន្ទបរិបូណ៍ និង ព្រះបរមរតនៈកោដ្ឋ |
| ជា ច័ន្ទបរិបូរណ៍ និង សម្ដេច ហ៊ុនសែន |
| រៀបការ លោក ជា វុឌ្ឍី និង នូ សេរីធីតា |
| ជា ច័ន្ទបរិបូរណ៍ និងភរិយា |
| លោក ជា ច័ន្ទបរិបូរណ៍ និងគ្រួសារ |
| គ្រឿងឥសរិយយស ជាតូបការ |
Via:
information.gov.kh+kampucheathmey+sangkeb
Comments
Post a Comment