ប្រវត្តិ សង្ខេប ព្រះអង្គម្ចាស់ នរោត្តម នរៈទីប៉ោ ឫ ណារ៉ាឌីប៉ូ -History of Prince Norodom Noraktipo Naradipo by សង្ខេប Sangkeb
ព្រះអង្គម្ចាស់ នរោត្តម នរៈទីប៉ោ ឫ ណារ៉ាឌីប៉ូ ព្រះអង្គជាបុត្រាកម្សត់ជាងគេ
នៅក្នុងកំណត់ហេតុរបស់ព្រះបាទសម្តេច នរោត្តម សីហនុ
ទ្រង់បានមានព្រះបន្ទូលថា « នរៈទីប៉ោ
ជាបុត្រដ៏កម្សត់ជាងគេ ព្រះមាតាទ្រង់បានសោយពិរាល័យគួរឲ្យរន្ធត់ប៉ុន្មានម៉ោងប៉ុណ្ណាះក្រោយប្រសូតទ្រង់រួច
ព្រះអង្គម្ចាស់ នរៈទីប៉ោ ត្រូវាបានខែ្មរក្រហមសម្លាប់ក្នុងចន្លោះឆ្នាំ ១៩៧៥ ដល់
១៩៧៩ ។
ព្រះអង្គម្ចាស់ នរោត្តម នរៈទីប៉ោ ឫ ណារ៉ាឌីប៉ូ ទ្រង់ប្រសូត្រ
នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ១៩៤៦ ទ្រង់ជាព្រះរាជបុត្រានៃ ព្រះករុណា ព្រះបាទសម្តេច
នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយ និង ម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ មុនីកេសន។ ព្រះមាតាទ្រង់បានសោយពិរាល័យគួរឲ្យរន្ធត់ប៉ុន្មានម៉ោងប៉ុណ្ណាះក្រោយប្រសូតទ្រង់រួច។
ប្រវត្តិការសិក្សា
ព្រះអង្គម្ចាស់
នរោត្តម នរៈទីប៉ោ ត្រូវបានព្រះបិតាព្រះអង្គ
បញ្ជូនទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន
នៅទីនោះទ្រង់សិក្សាខាងផែ្នកអក្សរសាស្រ្ត និង
លិទ្ធិម៉ៅនិយម ព្រះបាទសម្តេច នរោត្តម សីហនុ
បន្តទៀតថា
ព្រះអង្គជាព្រះរាជបុត្រមានប្រាជ្ញាជាងគេ
ទ្រង់ពូកែឥតខ្ចោះខាងអក្សរសាស្រ្ត និង
យល់ដឹងជ្រៅជ្រះខាងផែ្នកលទ្ធិម៉ៅនិយម
ព្រះបាទសម្តេច នរោត្តម សីហនុ មានព្រះបន្ទូល ទៀតថា
ព្រះអង្គម្ចាស់ នរៈទីប៉ោ
ត្រូវាបានខែ្មរក្រហមសម្លាប់ក្នុងចន្លោះឆ្នាំ
១៩៧៥ ដល់ ១៩៧៩ ។
រឿងដ៏គួរឲ្យសោកស្តាយគឺ ព្រះអង្គម្ចាស់ នរោត្តម នរៈទីប៉ោ និង អាចត្រូវក្លាយជារាជទាយាទ ស្នងរាជបល្ល័ងប្រសិនបើទ្រង់នៅមានអាយុសង្ខា ព្រះអង្គម្ចាស់ នរៈទីប៉ោ និងត្រូវស្នងរាជ្យជាព្រះមហាក្សត្រ ព្រោះ ព្រះអង្គ ទទួលបានការពេញចិត្តពីព្រះអយ្យយកោរបស់ទ្រង់ គឺសម្តេចព្រះ នរោត្តម សុរាម្រិត និង ព្រះអយ្យការបស់ទ្រង់ ព្រះមហាក្សត្រីយ៍ ស៊ីសុវត្ថិ កុសមៈ នារីរតន៍ សេរីវឌ្ឍនា ព្រោះព្រះអង្គមាន បិតា និងមាតាជាសែរាជវង្ស និង មានចំណេះជ្រៅជ្រះ ៕
សូមជូនព្រះរាជ កុសល
សូមព្រះវិញ្ញាណក្ខន្ធ ព្រះអង្គម្ចាស់ នរោត្តម នរៈទីប៉ោ បានយាងទៅកាន់ សុគតិភព
កុំបីឃ្លៀងឃ្លាតឡើយ។
Comments
Post a Comment