សម្ដេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់ ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ ដំឡើងព្រះឋានៈ ជា សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤។

 

ប្រវត្តិ

សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ប្រសូត្រនៅទី ២១ ខែ តុលា ឆ្នាំ១៩៤៥ នៅរាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រាមួយអង្គក្នុងចំណោមព្រះរាជបុត្រទាំងអស់នៃ ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សានមុនី ។

 

សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ មានបងប្អូនបង្កើតចំនួន ៧ អង្គគឺ ទី១ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ទី២ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីវង្ស សីហនុ ទី៣ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ទី៤ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម សូរិយារង្សី ទី៥ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម គន្ធបុប្ផា ទី៦ ព្រះអង្គម្ចាស់ នរោត្តម ខេមានុរក្ស សីហនុ ទី៧ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម បទុមបុប្ផា។

 

ប្រវត្តិការសិក្សា និង ការងារ

នៅឆ្នាំ ១៩៥៨ ដល់ឆ្នាំ ១៩៦៣ សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ បានសិក្សានៅវិទ្យាល័យម៉ានស៊ីយ (Marseille) នៅប្រទេសបារាំង

នៅឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៦ ជាមន្ត្រីនិងសិស្សទាហានអាកាសយានិកនៃកងទ័ពជើងអាកាសខេមរភូមិន្ទ

នៅឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៦៩ រៀនបច្ចេកទេសបើកបរយន្តហោះចំបាំងនៅប្រទេសបារាំង

នៅឆ្នាំ១៩៦៦ ដល់ឆ្នាំ ១៩៧០ ជាមន្ត្រីនិងអាកាសយានិកនៃទ័ពជើងអាកាសខេមរភូមិន្ទ

នៅឆ្នាំ ១៩៧២ ដល់ឆ្នាំ ១៩៧៣ បណ្ឌិតសភាយោធាផ្នែកសេនាធិការ (ជំនាន់ទី៥) នៅប្រទេសកម្ពុជា

នៅឆ្នាំ ១៩៧៣ ដល់ឆ្នាំ ១៩៧៥ ព្រះប្រធានពិធីការសម្ដេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា

នៅឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៦ បណ្ឌិតយោធាទ័ពអាកាសនៅប្រទេសយូកូស្លាវី (YOUGOSLAVIE)

នៅឆ្នាំ ១៩៨២ ដល់ឆ្នាំ១៩៨៥ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសង្គមកិច្ចនៅក្នុងរដ្ឋាភិបាលចមុ្រះកម្ពុជាប្រជាធិបតេយ្យត្រីភាគី

នៅឆ្នាំ ១៩៨៥ រៀនអគ្គមេបញ្ជាការជាន់ខ្ពស់នៅឡូបារី ប្រទេសថៃ

នៅឆ្នាំ ១៩៨៥ ដល់ឆ្នាំ ១៩៩១ រដ្ឋមន្ត្រីក្រសួងការពារជាតិនៅក្នុងរដ្ឋាភិបាលចម្រុះនៃកម្ពុជាប្រជាធិបតេយ្យត្រីភាគីនិងជាអនុប្រធានទីមួយនៃកងទ័ពសីហនុនិយម

នៅឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៣ ឧបនាយករដ្ឋមន្ត្រី នៃរដ្ឋកម្ពុជាទទួលបន្ទុកក្រសួងចំនួន៧

១ ក្រសួងឧស្សាហកម្ម

២ ក្រសួងទេសចរណ៍

៣ ក្រសួងអប់រំ

៤ ក្រសួងសង្គមកិច្ច

៥ ក្រសួងវប្បធម៌

៦ អាកាសចរណ៍ស៊ីវិល ព្រះប្រធាននៃអាកាសចរណ៍កម្ពុជា

៧ ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកសភាគណបក្សប្រជាជនកម្ពុជា

នៅឆ្នាំ ១៩៩២ ដល់ឆ្នាំ១៩៩៤ សមាជិកអចិន្ត្រៃយ៍នយោបាយនៃគណបក្សប្រជាជនកម្ពុជា

នៅឆ្នាំ១៩៩៤ ដំឡើងតំណែងជាឧត្តមសេនីយ៍ផ្កាយបួន នៅក្នុងកងយុទ្ធពលខេមរភូមិន្ទ

នៅឆ្នាំ ១៩៩៤ ដល់ឆ្នាំ ១៩៩៨ នាយករងខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រី

នៅឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៦ ព្រះប្រធានអគ្គនាយកនៃក្រុមហ៊ុនអាកាសចរណ៍រ៉ូយ៉ាល់ភ្នំពេញអ៊ែរវ៉េស៍

នៅឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៤ ដំឡើងតំណែងជាសម្ដេច បន្ទាប់មកត្រូវបានដំឡើងព្រះតំណែងជាសម្ដេចព្រះមហិស្សរា ដោយព្រះករុណាជីវិតតម្កល់លើត្បូងនៃព្រះរាជាណាចក្រកម្ពុជា

នៅឆ្នាំ១៩៩៩ ដល់ឆ្នាំ ២០០៥ ជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដោយមានព្រះឋានៈឧបនាយករដ្ឋមន្ត្រី សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អគ្គាធិការ បន្ទាប់មកជាអគ្គលេខាធិការគណបក្សហ៊្វុនស៊ីនប៉ិច

នៅឆ្នាំ ១៩៩៩ ដល់បច្ចុប្បន្ន ជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះករុណាជីវិតតម្កល់លើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយមានព្រះឋានៈស្មើនិងឧបនាយករដ្ឋមន្ត្រី

នៅឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៧ អនុប្រធានគណបក្សនរោត្តមរណឬទ្ធិ

នៅឆ្នាំ២០០៧ ចូលនិវត្តន៍ពីនយោបាយ

នៅឆ្នាំ២០០៧ ដល់បច្ចុប្បន្ន ព្រះប្រធានមូលនិធិសម្ដេចនរោត្តម រ៉ាវិវង្ស

នៅថ្ងៃទី ១៤ ខែកុម្ភះ ឆ្នាំ២០១៣ ព្រះអង្គត្រូវបានព្រះមហាក្សត្រ តែងតាំងជា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ

 

គួររំលឹកផងដែថា

សម្ដេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់ ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ ដំឡើងព្រះឋានៈ ជា សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤។
















ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម សូរិយារង្សី

ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម សូរិយារង្សី

ព្រះអង្គម្ចាស់ នរោត្តម ខេមានុរក្ស សីហនុ

ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម គន្ធបុប្ផា

ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សានមុនី (ម្ចាស់ ម៉ោង)

សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់

បុត្រាបុត្រី សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់

សម្តេចព្រះបរមរាមា នរោត្តម យុវនាថ
សម្តេចព្រះបរមរាមា នរោត្តម យុវនាថ




 

Via: wikipedia + ក្រុមប្រឹក្សាធម្មនុញ្ញ

 

Comments