ប្រវត្តិ សង្ខេប សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី -History of Samdech Reachabotrey Preah Ream Norodom Bopha Devi by សង្ខេប Sangkeb
សម្តេចរាជបុត្រីព្រះរៀម
នរោត្តម បុប្ផាទេវី ជាអតីត ឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានសុគតនៅថ្ងៃទី១៨
ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២៖៣០នាទី ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ
៧៧ព្រះវស្សា។
សម្ដេចរាជបុត្រី
ព្រះរៀម នរោត្ដម បុប្ផាទេវី ទ្រង់ប្រសូត នៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នៅមហាប្រាសាទ
ខេមរិន្ទ្រ នៃព្រះបរមរាជវាំង ក្រុងចតុម្មុខមង្គល ។ ព្រះបិតា គឺព្រះករុណា
ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ
បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងព្រះមាតា គឺអ្នកម្នាង ផាត់
កាញ៉ុល។
កាលនៅវ័យកុមារភាព
ទ្រង់បានហាត់រៀនរបាំព្រះរាជទ្រព្យ ផ្ទាល់ពីសម្ដេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ
មុនីវង្សកុសមៈនារីរតន៍ សិរីវឌ្ឍនា ដែលជា ព្រះអយ្យការ (ជីដូន)
នៅក្នុងព្រះបរមរាជវាំង រហូតចេះចាំ និងជាតួរឯកផងដែរក្នុងការសម្ដែង
នៅក្នុងទសវត្សរ៍៦០។
សម្ដេចរាជបុត្រី
ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ
និងជាព្រះរៀមមាតាទីទៃ នៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
និងជាព្រះរៀមរួមព្រះមាតានៃសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ អតីត ប្រធានឧត្ដមប្រឹក្សាព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា។
ប្រវត្តិការសិក្សា៖
សម្ដេចរាជបុត្រីព្រះរៀម នរោត្ដម បុប្ផាទេវី ទ្រង់បានចូលសិក្សានៅ៖
សាលាបឋមសិក្សា ព្រះនរោត្ដម រាជធានីភ្នំពេញ
ព្រះរាជកិច្ច
៖
* ១៩៦៥-១៩៧០៖ សាស្ត្រាចារ្យរបាំបុរាណ និងវប្បធម៌
*១៩៩១-១៩៩៣៖ រដ្ឋមន្ដ្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
*១៩៩៣-១៩៩៨៖ ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
*១៩៩៣-១៩៩៧៖ អនុប្រធានកាកបាទក្រហមជាតិកម្ពុជា
* ១៩៩៩-២០០៤៖ រដ្ឋមន្ដ្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
* ២០០៤-វិច្ឆិកា ឆ្នាំ២០១៩ ៖ ឧត្ដមប្រឹក្សាផ្ទាល់
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។
ព្រះយស៖
* ព្រះអង្គបានតម្លើងគោរមងារ «សម្ដេចរាជបុត្រីព្រះរៀម» នាថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៤។
* ព្រះអង្គបានទទួលតំណែងជា «ទេព
នាថវដ្តីឯក» ពីព្រះរាជក្រឹត្យ
ស្ដីពីការតែតាំងមត៌កមនុស្សរស់ នៃព្រះរាជាណាចក្រកម្ពុជា (មករា ២០១៣)
គ្រឿងរាជឥស្សរិយយស៖
* ១៥ មីនា ២០០៦៖
គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា
* ២២ តុលា ២០០១៖ គ្រឿងឥស្សរិយយស សម្ដេចព្រះមហាក្ស័ត្រីយ៍ កុសុមៈ
នារីរ័ត្ន សិរីវឌ្ឍនា
* ១៦ ឧសភា ២០០១៖ គ្រឿងឥស្សរិយស មុនីសារាភ័ណ្ឌ៕
គួររំលឹកផងដែរថា៖
សម្តេចរាជបុត្រីព្រះរៀម
នរោត្តម បុប្ផាទេវី ជាអតីត ឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានសុគតនៅថ្ងៃទី១៨
ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២៖៣០នាទី ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ
៧៧ព្រះវស្សា។
សូមជូនព្រះកុសល
សូមព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី បានទៅកាន់សុគតិភព
កុំបីឃ្លៀងឃ្លាតឡើយ។
Via: freshnewsasia+sangkeb
Comments
Post a Comment