លោក
ឈៀង យ៉ាណារ៉ា ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំង ជាទេសរដ្ឋមន្ត្រី
ទទួលបន្ទុកបេសកកម្មពិសេស សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ ។
នេះបើយោងតាមព្រះក្រឹត្យចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣។
លោក
ឈៀង យ៉ាណារ៉ា កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ១៩៥៤ ភរិយារបស់លោក គឺលោកស្រី ឈិម រ៉េម
ប្រវត្តិការសិក្សា
លោក
ឈៀង យ៉ាណារ៉ា បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត PhD លើជំនាញសេដ្ឋកិច្ច ព្រមទាំងទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រចំនួន២
ផ្ដោតលើជំនាញសេដ្ឋកិច្ច និងធុរកិច្ច៕
លោក
ឈៀង យ៉ាណារ៉ា ត្រូវបានលោកនាយករដ្ឋមន្ត្រី ប្រគល់ភារកិច្ចជាអនុប្រធានទី២
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលសាធារណជនស្គាល់ជាទូទៅថា CDC។
ការឈានដើរឡើងមួយកម្រិតទៀតនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
សម្រាប់នីតិកាលទី៧ គឺក្រោយពេលលោក
បានបំពេញការងារនៅស្ថាប័ននេះរយៈពេលក្បែរ៣០ឆ្នាំមកហើយ
ចាប់តាំងពីការកកើតដំបូងនៃស្ថាប័នមួយនេះ នៅឆ្នាំ១៩៩៤។
លោក
ឈៀង យ៉ាណារ៉ា ជាឥស្សរជនម្នាក់ ដែលបានចូលរួមតាក់តែងគោលនយោបាយសំខាន់ៗរបស់កម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
(CDC) គឺជាយន្តការច្រកចេញ-ចូលតែមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្របសម្រួលការងារវិនិយោគ
ដោយឈរលើបេសកកម្មទាក់ទាញការបណ្ដាក់ទុន និងការសម្របសម្រួលដល់ការវិនិយោគពីបរទេស
ព្រមទាំងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។
ក្រោយការលេចរូបរាងជាផ្លូវការ
ក្នុងឆ្នាំ១៩៩៤ លោក ឈៀង យ៉ាណារ៉ា ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ខណៈនៅក្នុងឆ្នាំ២០១០ លោក
ទទួលបានការតែងតាំងមុខតំណែងបន្ថែមជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
និងជាអគ្គលេខាធិការនៃគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា
ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទងដៃគូអភិវឌ្ឍន៍
និងអង្គការមិនមែនរដ្ឋាភិបាល ដែលផ្តល់ហិរញ្ញប្បទាន
សហប្រតិបត្តិការឥតសំណងដល់កម្ពុជា។
មុនពេលចូលមកទទួលភារកិច្ចនៅស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
(CDC) លោក
ឈៀង យ៉ាណារ៉ា បានបំពេញការ ងារនៅក្រសួងផែនការ ក្នុងឆ្នាំ១៩៨៣
ដែលមានតួនាទីជាអគ្គនាយករង ក្រោយមកលោក បានឡើងជាអគ្គនាយក ក្នុងចន្លោះឆ្នាំ១៩៨៨
ដល់ឆ្នាំ១៩៩៣ ហើយលោក ទទួលខុសត្រូវលើការបង្កើត
និងការត្រួតពិនិត្យផែនការអភិវឌ្ឍន៍ជាតិ។
ស្របពេលដែលបានមកបំពេញការងារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ពីឆ្នាំ១៩៩៤ លោក ឈៀង យ៉ាណារ៉ា ក៏ទទួលបានការតែងតាំង
និងប្រគល់ភារកិច្ចសំខាន់ៗបន្ថែមមួយចំនួន ជាអាទិ៍
អគ្គលេខាធិការនៃកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
ដែលទទួលគ្រប់គ្រងលើជំនួយអភិវឌ្ឍន៍សម្រាប់ការគាំទ្រដល់ការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ
និងជាសមាជិកក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។
ជាបន្តបន្ទាប់
លោក ក៏ធ្លាប់ធ្វើជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
ជាអនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ
ជាអនុប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម
ព្រមទាំងធ្លាប់បម្រើការនៅក្នុងក្រុមប្រឹក្សាភិបាលនៃស្ថាប័នសាធារណៈជាច្រើន។
នៅក្នុងនីតិកាលទី៧
លោក ឈៀង យ៉ាណារ៉ា ក៏ត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា
ជ្រើសតាំងឱ្យកាន់មុខតំណែងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស
និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់សមាសភាពរាជរដ្ឋាភិបាល
ក្រោមការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងជាប្រធាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
រយៈពេលប្រមាណជិត៣០ឆ្នាំមកនេះ
លោកទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា បានចូលរួមបុព្វហេតុបម្រើជាតិយ៉ាងសកម្ម ដោយក្នុងនោះ
លោក គឺជាបុគ្គលមួយរូបក្នុងចំណោមអ្នកតាក់តែងគោលនយោបាយសំខាន់ៗរបស់កម្ពុជា
ជាពិសេសយន្តការសន្ទនាជាមួយដៃគូអភិវឌ្ឍន៍ តាមរយៈកិច្ចពិគ្រោះយោបល់
វេទិកាសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា
និងការចរចាទ្វេភាគី-ពហុភាគីជាមួយសហគមន៍ជាដៃគូអភិវឌ្ឍន៍នានា។
គួររំលឹកផងដែរថា
លោក
ឈៀង យ៉ាណារ៉ា ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំង ជាទេសរដ្ឋមន្ត្រី
ទទួលបន្ទុកបេសកកម្មពិសេស សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ ។
នេះបើយោងតាមព្រះក្រឹត្យចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣។
Via: kampucheathmey+sangkeb
Comments
Post a Comment