ប្រវត្តិខេត្តព្រះវិហារ
១.សាវតាខេត្តព្រះវិហារ
I/-អំពីប្រវត្តិនិងភូមិសាស្រ្តខេត្តព្រះវិហារ
ខេត្តព្រះវិហារ
ត្រូវបានបង្កើតឡើងដោយក្រមលេខ១៩៤-ប-រ នាថ្ងៃទី២២
ខែកក្កដាឆ្នាំ១៩៦៤
គឺក្រោយពេលព្រះរាជាណាចក្រកម្ពុជាឈ្នះក្តីលើប្រទេសថៃតាមសាលក្រមចុះថ្ងៃទី១៥
ខែមិថុនា ឆ្នាំ១៩៦២ នៅតុលាការអន្តរជាតិនៅទីក្រុងឡាអេប្រទេសហូឡង់
ដោយបានដាក់ឈ្មោះថា ខេត្តព្រះវិហារ។ ខេត្តព្រះវិហារកាលនោះមានតែចំណួន០៤ស្រុក
គឺស្រុករវៀង,ឆែប,ស្រុកជាំក្សាន្តដែលកាត់ចេញពីខេត្តកំពង់ធំ
និងស្រុកអង្គរធំដែលកាត់ចេញពីខេត្តសៀមរាបមាន០៣ឃុំគឺឃុំអន្លង់វែង,ថ្កូវ និងកោះកែរ ។
ខេត្តព្រះវិហារមានទីរួមខេត្តនៅកំពង់ប្រណាកឲ្យឈ្មោះថា ភ្នំត្បែងមានជ័យ។
១/ស្រុកជាំក្សាន្តមាន០៧ឃុំគឺឃុំជាំក្សាន្ត
ឃុំទឹកក្រហម ឃុំប្រមេរ ឃុំយាង ឃុំព្រីងធំ និងឃុំត្រាវ ។
២/ ស្រុកឆែប មានឃុំចំនួន០៩ គឺឃុំឆែប,ឃុំម្លូព្រៃ,ឃុំក្រខឹក,ឃុំថ្មី,ឃុំច្រាច់,ឃុំពើក,ឃុំកំពង់ស្រឡៅឃុំកំពង់ជ្រៃ,ឃុំសាលា ។(ឃុំមួយចំនួនកាត់ចេញពីខេត្តស្ទឹងត្រែង)
៣/ស្រុករវៀង កាត់ចេញពីស្រុកមួយចំនួននៃខេត្តកំពង់ធំរួមមានស្រុកកំពង់ស្វាយដែលរួមមាន
ឃុំស្តៅ ឃុំព្រំទេព,ឃុំភ្នំត្បែង
និងឃុំធ្មាកាត់ចេញពីស្រុកសណ្តាន់ខេត្តកំពង់ធំ ។
ក្រុងត្បែងមានជ័យគឺជាទីរួមខេត្តរបស់ខេត្តព្រះវិហារ
ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨២ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩។
ស្រុកត្បែងមានជ័យត្រូវបានប្តូរទៅជាក្រុងព្រះវិហារវិញនៅថ្ងៃទី១៧ខែឧសភា
ឆ្នាំ២០០៩ ហើយខេត្តនេះមានស្ទឹងមួយដែលហូរកាត់គឺស្ទឹងសែន ។
២.ឥស្សរៈជនដែលធ្លាប់ជាចៅហ្វាយ
ឬអភិបាលខេត្តព្រះវិហារក្រោយ១៩៧៩
បើយោងតាមឯកសារដែលបានដកស្រង់ពីសៀវភៅរាជកិច្ចដែលតម្កល់ទុកនៅបណ្ណាល័យជាតិភ្នំពេញ
ឃើញថាមានចៅហ្វាយ
ឬភិបាលខេត្តជាច្រើនរូបបានដឹកនាំនៅក្នុងទឹកដីខេត្តព្រះវិហារគឺ
ក្រោយរយះពេលប៉ុន្មានមក ប្រទេសកម្ពុជាក៏ដូចជាខេត្តព្រះវិហារ
បានទទួលនូវនូវសង្គ្រាមរ៉ាំរៃជាច្រើន ជាពិសេសចាប់ពីឆ្នាំ១៩៧០មកដល់១៩៧៩ ប្រជាពលរដ្ឋបានបាត់បង់ជីវិត
ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ់ទាំងស្រុង
រចនាសម្ព័ន្ធចាត់តាំងថ្នាក់ដឹកនាំមិនច្បាស់លាស់ ។ ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩
កម្ពុជាទទួលបាននូវពន្លឺនៃសុខសន្តិភាពជាបណ្តើរក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។ ដោយគិតចាប់ពីឆ្នាំ១៩៧៩
រហូតដល់ឆ្នាំ២០១៩ នេះមានថ្នាក់ដឹកនាំសរុប១០រូប
ដូចខាងក្រោម៖
១.
|
១៩៧៩-១៩៨១
|
ឯកឧត្តម
វេង ឃូន ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍ខេត្ត
|
២.
|
១៩៨១-១៩៨២
|
ឯកឧត្តម
នៃ ប៉េណា ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍ខេត្ត
|
៣.
|
១៩៨៣-១៩៨៥
|
ឯកឧត្តម
ស៊ុក
សំអេង
ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍ខេត្ត
|
៤.
|
១៩៨៥-១៩៨៨
|
ឯកឧត្តម
អោក មុនី ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍ខេត្ត
|
៥.
|
១៩៨៨-១៩៩៤
|
ឯកឧត្តម
ស៊ុក
សំអេង ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍ខេត្ត
|
៦.
|
១៩៩៤-១៩៩៨
|
ឯកឧត្តម
មាន សារិន អភិបាលខេត្ត
|
៧.
|
១៩៩៩-២០០៩
|
ឯកឧត្តម
ព្រាប តាន់ អភិបាលខេត្ត
|
៨.
|
២០០៩-២០១៦
|
ឯកឧត្តម
អ៊ុំ
ម៉ារ៉ា អភិបាលខេត្ត
|
៩.
|
២០១៦-២០១៩
|
ឯកឧត្តម
អ៊ុន
ចាន់ដា អភិបាលខេត្ត
|
១០.
|
២០១៩-២០២២
|
លោក ប្រាក់សុវណ្ណ អភិបាលខេត្ត
|
១១
|
២០២២
|
លោក គីម រិទ្ធី
|
Via: ប្រវត្តិខេត្តព្រះវិហារ
- រដ្ឋបាលខេត្តព្រះវិហារ (preahvihear.gov.kh)
Comments
Post a Comment