អ្នកនាង
ផន សុផារី គឺជាអ្នកលេងល្ខោនបាសាក់ល្បីឈ្មោះ និងជាអតីតតារាកំប្លែង
នាងបានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែពុំទាន់មានគេចាប់អារម្មណ៍ច្រើនទេ
ទើបតែពេលនាងលេចមុខសម្ដែងនៅក្រុមកំប្លែងនាយគ្រឿនក៏ត្រូវទស្សនិកជនជាច្រើនចាប់អារម្មណ៍ពីទេពកោសល្យ
និងសម្រស់របស់នាង ហើយអ្វីដែលធ្វើអោយមហាជនស្គាល់ កាន់តែច្បាស់នោះ គឺពេលអ្នកនាងទទួបានកូនស្រី
ដែលមានភាពឆ្លាតវៃក្រមិចក្រមើមគួរអោយខ្នាញ់ ចាប់ពីពេលនោះហើយ ភាពល្បីល្បាញរបស់នាងកាន់តែល្បីខ្លាំងបន្ថែមទៀត។
លោកស្រី
ផន សុផារី កើត នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ១៩៩៥ នេះបើយោងតាមរយះការផុសនៅលើបណ្ដាញហ្វេសបុក
មានស្រុកកំណើត នៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។លោកស្រី សុផារីមានបងប្អូនប្រុសស្រីចំនួន
៤នាក់ ក្នុងនោះស្រី៣នាក់ ចំណែករូបនាងគឺជាកូនទី២ ។ លោកស្រីគឺជាកូន
របស់លោក ផន សុភី ចំណែកម្ដាយឈ្មោះ សួង សុគន្ធី ។
លោកស្រី
ផន សុផារី បានរៀបអាពាពិពារជាមួយលោកសុង សុវណ្ណារ៉ា នៅឆ្នាំ ០១ ខែឧសភា ២០១៧
នឹងមានកូនស្រីជាចំណងដៃចំនួនពីនាក់ កូនស្រីច្បង ឈ្មោះ វណ្ណារ៉ា រីប៊ែលឡា
កើតនៅថ្ងៃទី ១៦/កុម្ភះ/២០១៨ និងកូនស្រីប្អូន ឈ្មោះ វណ្ណារ៉ា រីអ៊ែលលី
នៅក្នុងបទសម្ភាស
ផន សុផារី បានរៀបរាប់ឱ្យដឹងថា នាងមានប្រភពចេញពីវង្សត្រកូលអ្នកសិល្បៈបុរាណល្ខោនបាសាក់
។ នាងជាសមាជិកក្រុមល្ខោនដ៏ល្បី វង់ភី សុគន្ធី
ដែលដាក់តាមឈ្មោះឪពុកម្ដាយរបស់នាង។
លោកស្រីបានរៀបរាប់បន្ថែមថា
ពេលទំនេរពីការសិក្សា និងការសម្ដែងផ្សេងៗ
នាងត្រូវគេទាក់ទងឱ្យទៅច្រៀងបទប្រពៃណីនៅក្នុងពិធីមង្គលការផ្សេងៗ
។
អ្នកលេងល្ខោនបាសាក់ល្បីឈ្មោះរាងតូចច្រឡឹករូបនេះឱ្យដឹងថា
ដោយសារតែនាងជាកូនអ្នកល្ខោនបាសាក់ ដូច្នេះហើយនាងចេះច្រៀង
និងសម្ដែងតាំងពីអាយុ៣ឆ្នាំមកម្លេះ ។
ពេលនេះរូបនាងបានទទួលចំណេះដឹងជាច្រើពីឪពុកម្ដាយ
និងលោកគ្រូអ្នកគ្រូរបស់នាងដែលមានដូចជា ច្រៀងបទប្រពៃណី យីកេ
បាសាក់ របាំព្រះរាជទ្រព្យ និងចម្រៀងសម័យជាដើម ។
មិនតែប៉ុណ្ណោះលោកស្រីក៏បានហាត់រៀនផ្នែកចម្រៀងអាយ៉ៃ
ពីលោកដួង សុគា ដែលមានស្រុកកំណើតនៅខេត្តតាកែវដូចលោកស្រីផងដែរ ។
អ្នកនាង
ផន សុផារី
ពីដំបូងមិនបានដឹងខ្លួនថាមានឱកាសក្លាយខ្លួនជាតារាកំប្លែងទេព្រោះតែនាងគឺជាអ្នកល្ខោនបាសាក់
។
មានថ្ងៃមួយរូបនាងបានទៅសម្ដែងជាមួយក្រុមល្ខោនបាសាក់របស់ឪពុកម្ដាយនាងនៅស្ថានីយទូរទស្សន៍CTN
ក្នុងកម្មវិធី
សុគា លក្ខិណា ប៊ីអាយជី ។ ក្រោយមកលោកសុវណ្ណ រិទ្ធី ហៅលោកតា វិចទ័រ
បានទាក់ទងឱ្យរូបនាងចូលសម្ដែង
ហើយនាងក៏ក្លាយជាតារាកំប្លែងរហូតមកដល់ពេលនេះ ។
ស្រីតូចច្រឡឹងរូបនេះឱ្យដឹងទៀតថា
កន្លងមកមិត្តភក្ដិរបស់នាងជាច្រើនសួររូបនាងថា
នាងនៅក្មេងសោះហេតុអ្វីបានជាចាប់អាជីពជាអ្នកកំប្លែង និងជាអ្នកចម្រៀងប្រពៃណីទៅវិញ
។ ចំណុចនេះនាងប្រាប់ថា មិនថាតែចម្រៀងសម័យ ឬក៏បុរាណទេ
គឺនាងស្រឡាញ់ទាំងអស់ សំខាន់ឱ្យតែជាសិល្បៈខ្មែរ
គ្រាន់តែថាពេលនេះនាងមិនទាន់មានឱកាសចាប់យកអាជីពជាអ្នកសិល្បៈសម័យឱ្យបានច្បាស់លាស់ដូចសិល្បៈបុរាណនៅឡើយ
។
សំឡឹងទៅអនាគត
លោកស្រី ផន សុផារី
ប្រាថ្នាក្លាយជាប្រភពផ្ដល់ការកម្សាន្តអារម្មណ៍តាមរយៈទេពកោសល្យសិល្បៈដ៏សម្បូរបែបរបស់នាងគួរជាទីពេញចិត្តរបស់ទស្សនិកជន
៕
Via: kohsantepheapdaily
Comments
Post a Comment