ប្រវត្តិ សង្ខេប លោក នេត្រ ភក្ត្រា-History of Mr. Neth Pheaktra by សង្ខេប Sangkeb

 


លោក នេត្រ ភក្ត្រា ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

 

លោក នេត្រ ភក្ត្រា កើតនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៨០ នៅខេត្តកំពង់ចាម។

លោក នេត្រ ភក្ត្រា បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោកស្រី ទុយ សិរីរតនៈ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១២ និងមានកូនជាចំណងដៃចំនួនពីនាក់ កូនស្រីបងឈ្មោះ នេត្រ នីរី វិជិតា និងកូនស្រីប្អូន ឈ្មោះ នេត្រ នីរី វិជិតិម៉ា

លោកស្រី ទុយ សិរីរតនៈ គឺជាកូនរបស់ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា​ប្រចាំប្រទេសជប៉ុន និង លោកស្រី ហ៊ឹម រេណូ។

 

ប្រវត្តិការសិក្សា

លោក នេត្រ ភក្ត្រា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួនពីរ គឺបរិញ្ញាបត្រផ្នែកភាសាបារាំង និងបរិញ្ញាបត្រផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយលោក ក៏ធ្លាប់បានទៅសិក្សានៅប្រទេសបារាំងថែមទៀតផង។

 

ប្រវត្តិការងារ

រដ្ឋមន្ត្រីនៃក្រសួងព័ត៌មានរូបនេះ ក៏ធ្លាប់បំពេញការងារជាប្រធានផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាផងដែរ។

 

តាមរយៈការងារជាអ្នកនាំពាក្យឱ្យសាលាក្ដីខ្មែរក្រហម ក៏ដូចជាការងារនៅក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា តែងតែបានផ្ដល់កិច្ចសហការល្អជាមួយភាគីជាដៃគូ អង្គការជាតិ-អន្តរជាតិ ជាពិសេសអ្នកសារព័ត៌មាន ដើម្បីផ្ដល់នូវសេចក្ដីរាយការណ៍ ក៏ដូចជាកិច្ចសហប្រតិបត្តិការនានាលើកិច្ចការដែលលោកទទួលបន្ទុក។

 

លោក នេត្រ ភក្ត្រា គឺជាអ្នកជំនាញសារព័ត៌មាន ប្រកបដោយបទពិសោធ និងចំណេះដឹង ហើយមានភាពប៉ិនប្រសប់លើការបណ្ដុះបណ្ដាលធនធានមនុស្ស។ អតីតអ្នកកាសែតរូបនេះ ធ្លាប់បានបម្រើការងារនៅស្ថាប័នសារព័ត៌មានជាច្រើន ដូចជា បម្រើការនៅទូរទស្សន៍ជាតិកម្ពុជា ជាអ្នករាយការណ៍ព័ត៌មានប្រចាំខេត្តសៀមរាបឱ្យកាសែតសំណេរថ្មី ជានិពន្ធនាយកកាសែតមេគង្គថែម និងក្រោយមកជានាយកគ្រប់គ្រងការីនិពន្ធផ្នែកភាសាខ្មែរ នៅកាសែតភ្នំពេញប៉ុស្ដិ៍។

 

អតីតជានាយកគ្រប់គ្រងការីនិពន្ធនៃកាសែតភ្នំពេញប៉ុស្តិ៍ ក្រោយមក ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជ្រើសរើសឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំនួសលោក ខៀវ កាញារីទ្ធ។

 

គួររំលឹកផងដែរថា

លោក នេត្រ ភក្ត្រា ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

 





លោក នេត្រ ភក្ត្រា បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោកស្រី ទុយ សិរីរតនៈ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១២

កូនស្រីបងឈ្មោះ នេត្រ នីរី វិជិតា និងកូនស្រីប្អូន ឈ្មោះ នេត្រ នីរី វិជិតិម៉ា

 


លោក ទុយ រី និង លោកស្រី ហ៊ឹម រេណូ

Via: kampucheathmey

Comments