លោកស្រី ម៉ិញ កុសនី ជាអតីតរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
បានទទួលមរណភាព នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៤៖៥០នាទីព្រឹក ក្នុងជន្មាយុ
៧៧ឆ្នាំ ដោយរោគាពាធ។ លោកស្រី ម៉ិញ កុសនី បានលះបង់ទាំងកម្លាំងកាយ ចិត្ត
និងប្រាជ្ញាស្មារតី សម្រាប់របាំបុរាណខ្មែរ និងបានចូលរួមចំណែកយ៉ាងសកម្ម
ក្នុងការងារបម្រើវិស័យវប្បធម៌ និងសិល្បៈជាតិខ្មែរ។
លោកស្រី ម៉ិញ កុសនី កើតនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៤៩ នៅឃុំកំពង់ធំ
ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកស្រី ម៉ិញ កុសនី បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក រស់ សម័យ
ជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ ទេសរដ្ឋមន្ត្រី
និងមានកូនជាចំណងដៃចំនួន២នាក់ ទី១ លោកស្រី រស់ កុសមា និងទី២ លោកស្រី
រស់ តេជោរ័ត្ន។
ប្រវត្តិការសិក្សា
លោកស្រី ម៉ិញ កុសនី មានកម្រិតវប្បធម៌សញ្ញាបត្រមធ្យមសិក្សាភាគ១
វិញ្ញាបនបត្រនៃមហាវិទ្យាល័យគរុកោសល្យរាជធានីភ្នំពេញ
និងវិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ នៃរាជបណ្ឌិតសភាកម្ពុជា។
ចំណែកឯប្រវត្តិការងារវិញ
- ឆ្នាំ ២០០៨ : រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ឆ្នាំ ១៩៩៩ : អគ្គនាយករងបច្ចេកទេស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ឆ្នាំ ១៩៩៨ : ជំនួយការជូនរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ឆ្នាំ ១៩៩០ : សាស្ត្រាចារ្យមហាវិទ្យាល័យនាដសាស្ត្រ
- ឆ្នាំ ១៩៨០ : ប្រធានផ្នែករបាំបុរាណ នៃក្រសួងឃោសនាការវប្បធម៌ និងព័ត៌មាន
- ឆ្នាំ ១៩៧៩ : ប្រធានផ្នែករបាំក្បាច់បុរាណ និងជាសមាជិករណសិរ្ស ,
សមាជិកតាក់តែងច្បាប់រដ្ឋធម្មនុញ្ញ,
ក្រសួងឃោសនាការវប្បធម៌ និងព័ត៌មាន
- ឆ្នាំ ១៩៧០ : ជានាដការីឯក និងជាគ្រូបង្ហាត់ នៅក្នុងព្រះបរមរាជវាំង
- ឆ្នាំ ១៩៧៥ : គ្រូបង្ហាត់សិល្បៈ នៅការិយាល័យរបាំព្រះរាជទ្រព្យ
- ឆ្នាំ ១៩៦៨ : គ្រូបង្ហាត់សិល្បៈ ការិយាល័យរបាំព្រះរាជទ្រព្យ នៅក្នុងព្រះបរមរាជវាំង
គ្រឿងឥស្សរិយយស
- គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់
ធិបឌិន្ទ
- គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ សេនា
- គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់
អស្សឬទ្ធិ
- គ្រឿងឥស្សរិយយស ការងារ ថ្នាក់ មេដាយមាស
- គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ សេនា
ពីព្រះករុណានរោត្តមសីហនុ
- គ្រឿងឥស្សរិយយស ព្រះរាជសង្ហា
មានព្រះឆាយាល័ក្ខសម្ដេចមុនីនាថសីហនុ
គួររំលឹកផងដែរថារ
លោកស្រី ម៉ិញ កុសនី ជាអតីតរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
បានទទួលមរណភាព នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៤៖៥០នាទីព្រឹក ក្នុងជន្មាយុ
៧៧ឆ្នាំ ដោយរោគាពាធ។
សូមជូនកុសល សូមវិញ្ញាណក្ខន្ធ លោកស្រី ម៉ិញ កុសនី បានទៅកាន់សុគតិភព
កុំបីឃ្លៀងឃ្លាតឡើយ
http://www.mcfa.gov.kh/site/detail/55+sangkeb
Comments
Post a Comment