លោកស្រី ចម និម្មល ត្រូវបានព្រះករុណាព្រះបាទសម្ដេច
ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង
ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ ។ នេះបើយោងតាម
ព្រះរាជក្រឹត្យ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
លោកស្រី ចម និម្មល
គឺជាតំណាងរាស្ត្រស្រ្តីដែលមានវ័យក្មេងជាងគេបំផុតក្នុងចំណោមឥស្សរជនស្ត្រីផ្សេងទៀតដែលបានជាប់ជាតំណាងរាស្ត្រសម្រាប់អាណត្តិទី៧។
ប្រវត្តិរូប
លោកស្រី ចម និម្មល
កើតនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៨០ លោកស្រីគឺជាកូនស្រីបង្កើតរបស់
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជាទេសរដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម
វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ និងមានម្ដាយឈ្មោះ ទេព
បុប្ផា ប្រសិទ្ធ។
លោកស្រីមានបងប្អូនប្រុសចំនួន៣នាក់
បងប្រុសឈ្មោះ ចម បូរិទ្ធ ត្រូវបានព្រះមហាក្សត្រតែងតាំងជា រដ្ឋលេខាធិការ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២២ ខែសីហា
ឆ្នាំ ២០២៣។
ទី២ លោកស្រី ចម
និម្មល ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ទី៣ លោកស្រី ចម ក្រស្នា បម្រើការងារក្នុងវិស័យឯកជន
ជាអគ្គនាយិកាក្រុមហ៊ុន សោម៉ា ត្រេឌីង ខូអិលធីឌី។ ក្រុមហ៊ុន សោម៉ា ត្រេឌីង
ខូអិលធីឌី គឺក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន សោម៉ា គ្រុប លោកស្រីគឺជាកូនប្រសារសម្ដេចវិបុលបញ្ញា
សុខ អាន អតីតរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី។
លោកស្រី ចម ក្រស្នា បានរៀបការជាមួយលោក
សុខ សូកេន កូនប្រុសសម្ដេចវិបុលបញ្ញា សុខ អាន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង
ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣។
និងមានបងប្អូនដែលឪពុកលោកស្រីបាន
ចិញ្ចឹមម្នាក់ទៀត គឺលោកស្រី សុធារ៉ា។
លោកស្រី ចម និម្មល
បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ផាត វិបុលសុភ័ក្រ្ត នៅឆ្នាំ២០០២ លោក ផាត វិបុលសុភ័ក្រ្ត គឺជាឧត្តមសេនីយឯក
អគ្គនាយករងនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយកទំនាក់ទំនងអន្តរជាតិ
ក្រសួងការពារជាតិ។ ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពី ទទួលបានកូនស្រីជាចំណងដៃចំនួនបីនាក់
។
លោក ផាត
វិបុលសុភ័ក្រ្ត គឺជាកូនលោក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការពារជាតិ
។
ប្រវត្តិការសិក្សា
លោកស្រី ចម និម្មល
គឺជាបញ្ញវន្តខ្មែរមួយរូបដែលបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក
មុខជំនាញផ្នែកសេដ្ឋកិច្ចអន្តរជាតិ និងវិទ្យាសាស្ត្រសង្គម៕
ប្រវត្តិការងារ
លោកស្រី ចម
និម្មល ក៍ត្រូវបានគេដឹងថា បានបម្រើការក្នុងក្រសួងពាណិជ្ជកម្មជិត២០ឆ្នាំមកហើយ
ជាអនុរដ្ឋលេខាធិការ និងជានាយិកាខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែលកាន់កាប់ដោយឪពុករបស់លោកស្រី
នាពេលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
នៅក្នុងមហាសន្និបាតសហភាពសហព័ន្ធយុវជនកម្ពុជាកាលពីថ្ងៃទី២៦
ខែវិច្ឆិកា ឆ្នាំ២០១៨ លោកស្រី ចម និម្មល
ក៍ត្រូវបានមហាសន្និបាតសម្រេចបញ្ចូលសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលជាមួយនឹងបេក្ខភាព១៥រូបទៀត
ដែលភាគច្រើនត្រូវគេស្គាល់ថាជាកូនមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដូចជា
លោក ជាម ច័ន្ធសោភ័ណ្ឌ(កូនលោក ជាម យៀប)
លោកស្រី មិថុនា ភូថង( កូនលោក យុទ្ឋ ភូថង
និងត្រូវជាចៅព្រឹទ្ឋចារ្យក្នុងបក្សដ៍មានឥទ្ឋិពល គឺលោក សាយ ភូថង) ,
៤. លោក ថង សាវុន( កូនលោក ប៊ូ ថង) លោក ទៀ សីហា( កូនលោក ទៀ
បាញ់) លោក សុខ ពុទ្ធិវុធ(កូនលោក សុខ អាន) លោក
សំហេង បុរស ( កូនលោក អ៊ិត សំហេង) ជាដើម ។
កាលពីថ្ងៃទី០៥
ខែសីហា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
បានប្រកាសពីបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រសម្រាប់អាណត្តិទី៧ សរុបទាំងអស់មាន ១២៥
រូប។
ក្នុងចំណោមបេក្ខជនទាំង
១២៥រូប មានតំណាងរាស្ត្រជាស្រ្តីចំនួន ១៦រូប បានជាប់ ដែលសុទ្ធតែជាឥស្សរជនឆ្នើម
និងមានសមត្ថភាពក្នុងការដឹកនាំប្រទេសជាតិ។ លោកស្រី ចម និម្មល
គឺជាស្រ្តីម្នាក់ដែលជាប់ជាតំណាងរាស្ត្រនៅខេត្តកំពត និងមានវ័យក្មេងជាងគេ។
ជាមួយនឹងការដឹកនាំយ៉ាងល្អ
ក្នុងនាមជាស្ត្រីមានតួនាទីនៅក្នុងរដ្ឋាភិបាលមួយរូប វត្តមានរបស់លោកស្រី
ក៏ជាផ្នែកមួយធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍខ្លាំង។ ជាពិសេស តាមរយៈ ការលើកស្ទួយដល់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ
និងបង្ហាញឱ្យឃើញពីថាមពលរបស់ស្ត្រីក្នុងការចូលរួមចំណែកដឹកនាំប្រទេសផងដែរ។
ក្រៅពីការងារស្នូលខាងលើ
លោកស្រី ចម និម្មល
ក៍ត្រូវបានគេដឹងថាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គម
ជាពិសេសជាមួយយុវជន និងកិច្ចការមនុស្សធម៌។
គួររំលឹកផងដែរថា
លោកស្រី ចម និម្មល ត្រូវបានព្រះករុណាព្រះបាទសម្ដេច
ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង
ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ ។ នេះបើយោងតាម
ព្រះរាជក្រឹត្យ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
លោក ចម បូរិទ្ធ និង លោកស្រី លី ដាលីន |
លោក ផាត វិបុលសុភ័ក្រ្ត និង នាយឧត្តមសេនីយ៍ នាង ផាត |
Via: media.brandbodia+ kampucheathmey+sangkeb
Comments
Post a Comment