លោក រស់ ចន្ត្រាបុត្រ
ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង
និងផ្ដល់ឋានៈជាទីប្រឹក្សាផ្ទាល់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ទេសរដ្ឋមន្ត្រី។
ព័ត៌មានផ្ទាល់ខ្លួន
- នាមត្រកូលនិងនាមខ្លួន : រស់ ចន្ត្រាបុត្រ (ROS
CHANTRABOT)
- ថ្ងៃខែឆ្នាំកំណើត : ០១ កញ្ញា
១៩៤៥
- ទីកន្លែងកំណើត : សង្កាត់លេខ៥, រាជធានីភ្នំពេញ
- ស្ថានភាពគ្រួសារ : រៀបការ
- ចំនួនកូន : ០៣ នាក់
ការសិក្សាក្រោយឧត្តមសិក្សា
និងឧត្តមសិក្សា
- ១៩៧៨ : សញ្ញាបត្របណ្ឌិត ផ្នែកឯកទេសវិទ្យាសាស្ត្រនយោបាយ
ទំនាក់ទំនងអន្តរជាតិ-ភូមិសាស្ត្រនយោបាយ,
អាស៊ីអាគ្នេយ៍, ប្រវត្តិសាស្ត្រខែ្មរ
នៅសាកលវិទ្យាល័យបារីស៍ (Ecole des Hautes Etudes en Sciences Sociales
(HESS)-Paris)
- ១៩៧៣ : សញ្ញាបត្រ Diplôme de I’Ecole, Ecole Pratique des Hautes Etudes (EPHE), Vleme
Section, Sorbonne,
Paris
- ១៩៧០ : សញ្ញាបត្រ
Licence es Lettre (option:
philosophie), ភាសាបារាំង, នៅសាកលវិទ្យាល័យភ្នំពេញ
បទពិសោធន៍ការងារ
- បច្ចុប្បន្ន : ទីប្រឹក្សាផ្ទាល់ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី
- ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា
មានឋានៈស្មើទេសរដ្ឋមន្ត្រី
- ២០០១-២០០៦ : ប្រធានវិទ្យាស្ថាន
មនុស្សសាស្ត្រ និងសង្គមសាស្ត្រ
- ២០០៥-២០០៩ :
អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា
- ១៩៧១ :
ជាប់ឆ្នោតធ្វើជាសមាជិកតាក់តែងសេចក្តីព្រាងរដ្ឋធមនុញ្ញសាធារណរដ្ឋខ្មែរ
- ១៩៧១-១៩៧២ :
បម្រើក្នុងវិស័យសារព័ត៌មានក្នុងឋានៈជាម្ចាស់ និងជាចាងហ្វាងនយោបាយកាសែតពន្លឺអង្គរ(១៩៦៧), មហាជន
- ១៩៦៨-១៩៧០ :
ជាអ្នកនិពន្ធសារព័ត៌មានរដ្ឋជាភាសាបារាំង Le
Courier Phnom Penh Penhois ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះបាទនរោត្តមសីហនុ
- ធ្លាប់ជាអ្នកស្រាវជ្រាវ (Chercheur associe) នៅមជ្ឈមណ្ឌលស្រាវជ្រាវជាតិនៅ
Paris CNRS (Centre national de Recherche Scientifique)
ស្នាដៃបោះពុម្ពផ្សាយ
១. ស្នាដៃនិពន្ធជាភាសាខ្មែរ
- ម្ចាស់ប្តីដួងចិត្តអូន ប្រលោមលោក, ភ្នំពេញ, ១៩៦៥
- កម្រងទស្សនវិជ្ជាភាគ ១-១០
បណ្ណាល័យមហាជន, ភ្នំពេញ,
១៩៦៩-១៩៧១
- ប្រវត្តិទស្សវិជ្ជាភាគ ១-៣
បណ្ណាល័យមហាជន, ភ្នំពេញ,
១៩៧០
- អាម៉ុក ឬជនវិកលនៅម៉ាឡេស៊ី (Amok ou le fou de Malaisie), ភ្នំពេញ,
១៩៧១ ចុះផ្សាយប្រចាំថ្ងៃក្នុងសារព័ត៌មាន ‘មហាជន’
- សូក្រាត (Sorate) បណ្ណាល័យមហាជន, ភ្នំពេញ, ១៩៧១
- អំពីសេ្នហា (De I’Amour) ការសាកល្បង ផ្នែកសង្គមសាស្ត្រ
បណ្ណាល័យ មហាជន, ភ្នំពេញ, ១៩៧១
- វិបត្តិអំណាច (La crise du pouvoir) ផ្នែកនយោបាយ
បណ្ណាល័យមហាជន, ភ្នំពេញ, ១៩៧២
- ប្រវត្តិសាស្ត្រខ្មែរ ភាគទី១
តាមរឿងព្រេងនិទាន និងសិលាចារិក (Histoire
du Cambodge), Paris, ១៩៩៨
- ប្រាសាទព្រះខ័នកំពង់ស្វាយ, ការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ,
ភ្នំពេញ, ២០០៦
- ព្រះស្តេចកន
ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ, ២០០៦
- ប្រាសាទព្រះវិហារ អតីតកាលរុងរឿង
មោទនភាពជាតិខ្មែរ ការផ្សាយរបស់អ្នកនិពន្ធ,
ភ្នំពេញ, ២០០៨
- ដំណើរស្វែងរកសន្តិភាពនៅកម្ពុជា
ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ, ២០១៣
- ដំណើរស្វែងរកសន្តិភាពនៅកម្ពុជា, ភ្នំពេញ, ២០១៦
- សាធារណរដ្ឋខ្មែរ, CamEd Business School, ភ្នំពេញ,
២០១៧
- លេខ៥ក្នុងមនោគមន៍វិជ្ជាខ្មែរ, ភ្នំពេញ, ២០១៧
២.
សា្នដៃនិពន្ធជាភាសាបរទេស
- Les Forces Armées Nationales Khmères
(FANK), mémoire de L’EPHE-Sorbonne VIe section, inédit, Paris, 1973.
- La République Khmère
et I’Asie
du Sud-Est (après son ècroulement), Thèse de Doctorat de I’EHESS, inédit,
Paris, 1978.
- La République Khmère,
L’Harmattan,
Paris, 1993.
- Cambodge, la répétition de I’histoire (de 1991 aux élections
de juillet 1998), You Féng, Paris, 2000.
- The Khmer Republic, CamEd
Business School, Phnom Penh, 2017
គ្រឿងឥស្សរិយយស
- មេដាយ ជាតូបការ
- មេដាយ មហាសេរីវឌ្ឍន៍
- មេដាយមហាសេនា
- មេដាយមេដាយមាស «ការងារ»
គួររំលឹកផងដែថា
លោក រស់ ចន្ត្រាបុត្រ
ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សាផ្ទាល់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ទេសរដ្ឋមន្ត្រី។នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី
២៤ ខែសីហា២០២៣
Via: https://rac.gov.kh/people/10+sangkeb
Comments
Post a Comment