លោក ជុច ភឿន ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ
ជាទីប្រឹក្សារាជរដ្ឋាភិបាល អាណត្តិទី៧ ។
លោក ជុច ភឿន (CHUCH PHOEURN) កើតនៅថ្ងៃទី
១៦ ខែកុម្ភះ ឆ្នាំ១៩៤៣ នៅស្រុកមោងឬស្សី ខេត្ត បាត់ដំបង ។
ប្រវត្តិការសិក្សា
លោក ជុច ភឿន បានបញ្ចប់បរិញ្ញាបត្រ
បុរាណវិទ្យា នៃមហាវិទ្យាល័យបុរាណវិទ្យា នៅរាជធានីភ្នំពេញ ,
រយៈពេល ៥ ឆ្នាំ នៃការសិក្សា នៅមហាវិទ្យាល័យលោកទទួលបានការបណ្ដុះបណ្តាលមុខវិជ្ជា
មានជាអាទិ៍
១.
ប្រវត្តិសាស្ត្រ , ភូមិសាស្ត្រនៃប្រទេសកម្ពុជា
២. ប្រវត្តិសាស្ត្រសិល្បៈខ្មែរ
និងសិល្បៈប្រទេសអឺរ៉ុប អាមេរិក និងតំបន់ មេសូប៉ូតាមី
៣. នរៈវិទ្យា
និងបុរេប្រវត្តិវិទ្យា
៤. ប្រវត្តិសាស្រ្ត
និងភូមិសាស្ត្រប្រទេសអាស៊ីអាគ្នេយ៍
៥. ភូគណ្ហវិទ្យា
៦. ទស្សនៈវិទ្យា ,
ភាសាសំស្រ្កឹត និងបាលី
៧. វិធីសាស្រ្តធ្វើកំណាព្យ
និងការអនុវត្តន៍
៨. សារមន្ទីវិទ្យា
៩. សិល្បៈឥណ្ឌា និងចិន
១០. សិក្សាច្បាប់រដ្ឋបាល
ប្រវត្តិ ការងារ
- ១៧ កក្កដា ១៩៧៩ - ១៩៨៣ : បុគ្កលិក នៃសារមន្ទីជាតិភ្នំពេញ។
ប្រធានសារមន្ទីអតីតវាំង។
- ១៩៨៣ - ១៩៨៥ : អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទបុរាណ
និងសារមន្ទីជាតិ។
- ១៩៨៥ - ១៩៩៨ : ប្រធានស្ដីទីអាគារបោះពុម្ពផ្សាយវប្បធម៌។
- ព្រឹទ្ធបុរស មហាវិទ្យាល័យ បុរាណវិទ្យា ។
- សាកលវិទ្យាធិការរង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
- សមាជិកគ្រប់គ្រងតំណាងវប្បធម៌កម្ពុជា ក្នុងអង្គការ SPAFA
– SEAMEO ។
- ១៩៩៨ - ២០០៤: អនុរដ្ឋលេខាធិការទទួលបន្ទុកបេតិកភណ្ឌវប្បធម៌
និងសារមន្ទីរជាតិ
- ១៥ កក្កដា ២០០៤ - ២៥ កញ្ញា ២០០៨ :
រដ្ឋលេខាធិការទទួលបន្ទុកការការពារ
និងថែរក្សាបេតិកភណ្ឌវប្បធម៌
និងសារមន្ទីរជាតិ។
- ៣១ ធ្នូ ២០០៧: ទីប្រឹក្សាជាន់ខ្ពស់អមក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិ
ដើម្បីការពារ
និងអភិវឌ្ឍរមណីយដ្ឋានវប្បធម៌ -
ធម្មជាតិនៃប្រាសាទព្រះវិហារ។
- ១៥ កក្កដា ២០០៤-២៥ កញ្ញា ២០០៨: អនុប្រធានផ្នែកវប្បធម៌
និងព័ត៌មាន
C0C1 ប្រចាំអាស៊ាន
- អគ្គលេខារងនៃគណៈ កម្មាធិការជាតិយូនេស្កូកម្ពុជា។
- មន្ត្រីជាន់ខ្ពស់កម្ពុជា (SOMCA) ផ្នែកវប្បធម៌ប្រចាំអាស៊ាន។
- ២៥ កញ្ញា ២០០៨: រដ្ឋលេខាធិការ ក្រសួងវប្បធម៌
និងវិចិត្រសិល្បៈ
ការងារទទួលបន្ទុក
- ការងារគាំពារ និងអភិរក្សសំណង់បុរាណ
- ការងារបុរាណវត្ថុ ការងារសារមន្ទីរ
ការងារបុរាណវិទ្យា និងប្រវត្តិវិទ្យា
- ការងារទទួលការរៀបចំឯកសារចុះបញ្ជីបេតិកភណ្ឌជាតិ
បេតិកភណ្ឌពិភពលោក
និងបេតិកភណ្ឌអរូបីនៃមនុស្សជាតិ
គ្រឿងឥស្សរិយយស
- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា
- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់
អស្សឬទ្ធិ
- គ្រឿងឥស្សរិយយស សុវត្ថរា ថ្នាក់ អស្សរិទ្ធ
- គ្រឿងឥស្សរិយយស ការងារ ថ្នាក់ មេដាយប្រាក់
គួររំលឹកផងដែរថា
លោក ជុច ភឿន ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ
ជាទីប្រឹក្សារាជរដ្ឋាភិបាល អាណត្តិទី៧ ។
កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣
Via: www.mcfa.gov.kh/site/detail/54+sangkeb
Comments
Post a Comment