I-សេចក្តីផ្តើមៈ
ប្រទេសកម្ពុជាជាព្រះរាជាណាចក្រ
ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរី
ពហុបក្ស ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ
មានទីតាំងស្ថិតនៅក្នុង ភូមិភាគអាស៊ី-អាគ្នេយ៍ មានផ្ទៃក្រឡា ១៨១.០៣៥
គីឡូម៉ែត្រការ៉េ មានភ្នំពេញជារាជធានី និងមាន រាជធានី-ខេត្ត៖ ២៥ ក្រុងចំនួន២៧
ស្រុកចំនួន១៦២ ខណ្ឌចំនួន១៤ ឃុំចំនួន១.៤០៥ សង្កាត់ចំនួន២៥១ និងភូមិចំនួន ១៤.៤០៥
មានប្រជាពលរដ្ឋជាង ១៥លាននាក់។
-ភាសា
និងអក្សរដែលប្រើជាផ្លូវការ គឺភាសា និងអក្សរខ្មែរ
ហើយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
-អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ
ហើយអំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាច
តុលាការ។
ព្រះរាជាណាចក្រកម្ពុជា
ត្រូវបានអាណានិគមនិយមបារាំងត្រួតត្រាពីឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣ ។
ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មានព្រះរាជប្បញ្ញត្តិមួយ ចុះថ្ងៃទី១៨ ខែមីនា
ឆ្នាំ១៩១៣ សម្រេចបង្កើតសភាពិគ្រោះយោបល់ដែលមាន សមាជិក៣៩រូប តំណាងឱ្យ១០ ខេត្ត-ក្រុង។
នេះជាសញ្ញាដំបូង នៃការកកើតសភា។
-ថ្ងៃទី១០ ខែមេសា
ឆ្នាំ១៩៤០ សភាពិគ្រោះយោបល់បានកែប្រែទៅជាសភាតំណាងប្រជាជនកម្ពុជា
ក្រោមរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស។
-ថ្ងៃទី២៩ ខែមីនា
ឆ្នាំ១៩៤៥ ការបង្កើតសភាពិគ្រោះយោបល់ ដែលមានសមាជិក៣៣រូប តំណាងឱ្យ ១៤ ខេត្ត-ក្រុង។
-ខែវិច្ឆិកា
ឆ្នាំ១៩៤៥ ការបង្កើតគណៈកម្មការបារាំង-ខ្មែរមួយ ដើម្បីរៀបរៀងសេចក្តីព្រាងរដ្ឋធម្មនុញ្ញដំបូង។
-ឆ្នាំ១៩៤៦
មានព្រះរាជក្រម៤ សម្រេចផ្តល់សេរីភាពសារព័ត៌មាន សេរីភាពបង្កើតសមាគម
សេរីភាពបង្កើតគណបក្សនយោបាយ និងឱ្យ
ប្រើច្បាប់បោះឆ្នោតសាកលជ្រើសតាំងរដ្ឋសភាបណ្តោះអាសន្ន (សភាធម្មនុញ)។
-ថ្ងៃទី០១
ខែកញ្ញា ឆ្នាំ១៩៤៦ ការបោះឆ្នោតសាកលលើកដំបូងនៅកម្ពុជាជ្រើសតាំង សមាជិកសភាធម្មនុញ្ញ
៦៧រូប មានបេសកកម្ម តាក់តែង និងអនុម័តរដ្ឋធម្មនុញ្ញទី១ នៃព្រះរាជាណាចក្រកម្ពុជា
ដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៧។
ខាងក្រោមនេះ
គឺជាតារាងស្តីពីប្រវត្តិរបស់រដ្ឋសភាកម្ពុជា ពីការកកើតមកដល់បច្ចុប្បន្ន ៖
ល.រ |
រដ្ឋសភា រយៈកាល |
ចំនួនគណបក្ស |
ចំនួនអាសនៈ |
កាលបរិច្ឆេទបោះឆ្នោត |
១ |
ពហុបក្ស |
៦៧ |
០១-០៩-១៩៤៦ |
|
២ |
ពហុបក្ស |
៧៥ |
២១-១២-១៩៤៧ |
|
៣ |
ពហុបក្ស |
៧៨ |
០៩-០៩-១៩៥១ |
|
៤ |
បក្សតែមួយ |
៩១ |
១១-០៩-១៩៥៥ |
|
៥ |
បក្សតែមួយ |
៦១ |
២៣-០៩-១៩៥៨ |
|
៦ |
បក្សតែមួយ |
៧៧ |
១០-០៦-
១៩៦២ |
|
៧ |
បក្សតែមួយ |
៨២ |
១១-០៩-១៩៦៦ |
|
៨ |
បក្សតែមួយ |
១២៦ |
០៣-០៩-១៩៧២ |
|
០៩ |
បក្សតែមួយ |
២៥០ |
២០-០៣-១៩៧៦ |
|
១០ |
បក្សតែមួយ |
១១៧ |
០១-០៥-១៩៨១ |
|
១១ |
ពហុបក្ស |
១២០ |
២៣
. ២៨-០៥-១៩៩៣ |
|
១២ |
ពហុបក្ស |
១២០ |
២៣
. ២៨-០៥-១៩៩៣ |
|
១៣ |
ពហុបក្ស |
១២២ |
២៦-០៧-១៩៩៨ |
|
១៤ |
ពហុបក្ស |
១២៣ |
២៧-០៧-២០០៣ |
|
១៥ |
ពហុបក្ស |
១២៣ |
២៧-០៧-២០០៨ |
|
១៦ |
ពហុបក្ស |
១២៣ |
២៨-០៧-២០១៣ |
|
១៧ |
ពហុបក្ស |
១២៥ |
២៩-០៧-២០១៨ |
|
|
|
|
|
|
រដ្ឋសភានីតិកាលទី៦
កើតចេញពីការបោះឆ្នោតសកល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ តាមប្រព័ន្ធសមាមាត្រ
មាន២៥មណ្ឌល រាជធានី-ខេត្ត មានគណបក្សនយោបាយចំនួន២០ចូលរួម។
ប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោតចំនួន ៨.៣៨០.២១៧នាក់ ប្រជាជន បានទៅបោះឆ្នោតចំនួន
៦.៩៥៦.៩០០នាក់ ស្មើនឹង ៨៣,០២%។ អាសនៈដែលទទួលបាន៖ គណបក្សប្រជាជនកម្ពុជា
១២៥ អាសនៈ ស្មើនឹង១០០%។ តំណាងរាស្រ្តសរុបចំនួន១២៥រូប
ក្នុងនោះតំណាងរាស្ត្រស្ត្រី២៥រូប ស្មើនឹង២០% តំណាងរាស្រ្ត ជនជាតិភាគតិចចំនួន ៧រូប
ក្រុមសមាជិកសភាកម្ពុជា នៃអ្នកនយោបាយស្រ្តីត្រូវបានបង្កើត។
រដ្ឋសភានីតិកាលទី៦
បានបើកសម័យប្រជុំដំបូង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨។ តំណាងរាស្រ្តបានធ្វើសច្ចា ប្រណិធាន នៅព្រះបរម
រាជវាំង មុនចូលកាន់តំណែងនៅរសៀលថ្ងៃដដែល។
រដ្ឋសភាបានប្រជុំក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា
ដើម្បីបោះឆ្នោតជ្រើសតាំង ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន
អនុប្រធានគណៈកម្មការជំនាញ និងផ្តល់សេចក្តីទុកចិត្តរាជរដ្ឋាភិបាល នៅថ្ងៃទី៦ ខែកញ្ញា
ឆ្នាំ២០១៨។
Via: http://nac.org.kh/article/10
Comments
Post a Comment