លោកស្រី អ៊ាត សោភា
ជាមន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រសួងការបរទេសកម្ពុជា
ដែលបានចូលរួមចំណែកលើការបំពេញកិច្ចការទំនាក់ទំនងអន្តរជាតិ
ជាពិសេសកិច្ចការការទូតរវាងកម្ពុជា និងអាស៊ាន ដើម្បីជំរុញការទំនាក់ទំនង
ឲ្យកាន់តែជិតស្និទ្ធនិងស៊ីជម្រៅថែមទៀត។
ដោយឡែក
មុននឹងមានតួនាទី ដូចសព្វថ្ងៃនេះ តើលោកស្រីមានប្រវត្តិការងារ និង
ប្រវត្តិការសិក្សាបែបណាសូមស្ដាប់ការបកស្រាយរបស់សង្ខេបដូចតទៅ.........
លោកស្រី
អ៊ាត សោភា កើតនៅថ្ងៃទី១៦ ខែធ្នូរ ឆ្នាំ ១៩៦៤ លោស្រីបានរៀបអាពាហ៍ពិពាហ៍ ជាមួយលោក
កែវ ឈា ជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក
ចំពោះការសិក្សាលោកស្រី
អ៊ាត សោភា បានទទួលការបណ្ដុះបណ្ដាលនិងអប់រំទាំងនៅកម្ពុជា ទាំងនៅឥណ្ឌា
និងប្រទេសអូស្ត្រាលី។
លោកស្រី
ទទួលបានសញ្ញាបត្របញ្ជាក់ការសិក្សាមួយចំនួនដូចជា ថ្នាក់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេសនៅសាកលវិទ្យាល័យ
Jawaharlal
Nehru ប្រទេសឥណ្ឌា
និងបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញការទូតនៅក្រសួងការបរទេសកម្ពុជានៅឆ្នាំ១៩៩១
វិញ្ញាបនបត្រវិក្រឹត្យការភាសាអង់គ្លេស នៃវិទ្យាស្ថានភាសាអង់គ្លេស ប្រទេសឥណ្ឌា
នៅឆ្នាំ១៩៩៦
វិញ្ញាបនបត្រថ្នាក់ក្រោយឧត្តមសិក្សាផ្នែកច្បាប់អន្តរជាតិ និងការទូត
នៃបណ្ឌិតសភាច្បាប់អន្តរជាតិ និងការទូតឥណ្ឌា និងនៅឆ្នាំ២០០៤ លោកស្រី អ៊ាត សោភា
បញ្ចប់សញ្ញាបត្រអនុបណ្ឌិតនយោបាយ និង
រដ្ឋបាលសាធារណៈនៅសាកលវិទ្យាល័យ
Flinders
ប្រទេសអូស្ត្រាលី៕
មុនឡើងមកកាន់តំណែងជាន់ខ្ពស់នៅក្រសួងការបរទេស
លោកស្រី អ៊ាត សោភា
បានផ្ដើមចូលបម្រើការងារជាមន្ត្រីការិយាល័យព័ត៌មាននៃក្រសួងការបរទេសតាំងពីឆ្នាំ១៩៨៥។
នៅពេលនោះ លោកស្រី
បានទទួលភារកិច្ចនិងតួនាទីជាបន្តបន្ទាប់នៅក្រសួងការបរទេសកកម្ពុជាជាអាទិ៍៖
ជាអនុប្រធានការិយាល័យអាស៊ីបូព៌ា បន្ទាប់មកឡើងជាប្រធានការិយាល័យអាស៊ីបូព៌ា
ហើយផ្លាស់មកកាន់ជាប្រធានការិយាល័យអឺរ៉ុបកណ្ដាល
និងក្រោយមកលោកស្រីមានតួនាទីជាអនុប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក។
ទន្ទឹមនេះ លោកស្រីក៏ធ្លាប់ធ្វើជាលេខាធិការទី២ នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា
ចន្លោះឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៧
បច្ចុប្បន្ន
លោកស្រី អ៊ាត សោភា កំពុងកាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ ទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិក។
មុនឡើងតំណែងជារដ្ឋលេខាធិការ លោកស្រីធ្លាប់កាន់តំណែងជា
អនុរដ្ឋលេខាធិការក្រសួងការបរទេសកាលពីឆ្នាំ២០១៧
និងធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ រយៈពេលប្រមាណ ៣ឆ្នាំ
ពោលគឺនៅឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧។ ខណៈនៅឆ្នាំ២០០៨ លោកស្រីក៏ធ្លាប់ធ្វើជាអនុរដ្ឋលេខាធិការ
ដោយទទួលបន្ទុកកិច្ចការអាហ្រ្វិក និងមជ្ឈិមបូព៌ា
ហើយជានាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង។
លោកស្រី
អ៊ាត សោភា ក្នុងនាមជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជាបានចូលរួមដឹកនាំកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ាន
កាលអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និងលើកទី៤៥
កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ។
Via: kampucheathmey
Comments
Post a Comment