លោក
កែវ ឈា ជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក និងលោកស្រី អ៊ាត សោភា
ជាឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ។
ឥស្សរជនទាំង២រូបនេះ គឺជាអ្នកការទូតកម្ពុជាដ៏ឆ្នើមពោរពេញដោយសមត្ថភាព បទពិសោធន៍
និងចំណេះដឹងជ្រៅជ្រះ ជាពិសេស អ្នកការទូតទាំង២ ត្រូវជាស្វាមី ភរិយានឹងគ្នាថែមទៀត។
លោក កែវ ឈា និងលោកស្រី អ៊ាត សោភា ជាបញ្ញវន្តកម្ពុជាដែលទទួលបានការសិក្សាអប់រំទាំងនៅប្រទេសកម្ពុជា
ឥណ្ឌា និងអូស្ត្រាលី។
ដោយឡែក
មុននឹងមានតួនាទីដូចសព្វថ្ងៃនេះ តើលោកមានប្រវត្តិការងារនិងប្រវត្តិការសិក្សាបែបណា
សូមស្ដាប់ការបកស្រាយរបស់សង្ខេបដូចតទៅ.........
លោក កែវ ឈា
កើតនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ១៩៥៦ នៅខេត្តព្រៃវែង
លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី អ៊ាត សោភា ជាមន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រសួងការបរទេសកម្ពុជា
នៅឆ្នាំ
១៩៦៦ លោកបានចូលរៀននៅវិទ្យាល័យកំពង់ត្របែក នៅខេត្តព្រៃវែង បន្ទាប់មកបានផ្លាស់មករៀននៅវិទ្យាល័យឥន្ទ្រទេវី
លោក កែវ ឈា
ជាអតីតនិស្សិតបរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេសនៃសាកលវិទ្យាល័យ Jawaharlal Nehru ទីក្រុងញូដេលី
និងបានបញ្ចប់ថ្នាក់ក្រោយឧត្តមសិក្សាផ្នែកច្បាប់អន្តរជាតិនៃវិទ្យាស្ថានច្បាប់អន្តរជាតិ
ឥណ្ឌា។
លោកក៏ បានបញ្ចប់ថ្នាក់អនុបណ្ឌិតកិច្ចការបរទេស និងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ Monash ប្រទេសអូស្ត្រាលីផងដែរ។
លោក
កែវ ឈា ជាមន្ត្រីការទូតកម្ពុជាមួយរូបដែលមានបទពិសោធន៍ «ចាស់វស្សា» លើកិច្ចការទំនាក់ទំនងអន្តរជាតិ លោកបានចូលបម្រើការងារជាមន្ត្រីនៅក្រសួងការបរទេសតាំងពីក្រោយថ្ងៃជ័យជំនះ
៧ មករា ឆ្នាំ១៩៧៩។ ជាមន្ត្រីនៃក្រសួងការបរទេស
លោកធ្លាប់បានបំពេញការងារជាមន្ត្រីនៅនាយកដ្ឋានទំនាក់ទំនងសាធារណៈ
ប្រធានផ្នែកទិដ្ឋាការ កុងស៊ុល និងកិច្ចការច្បាប់
និងជាជំនួយការផ្ទាល់របស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។
ជាបន្តបន្ទាប់
លោក កែវ ឈា
ត្រូវបានក្រសួងការបរទេសចាត់ឲ្យទៅបំពេញការងារនៅក្រៅប្រទេសក្នុងតួនាទីជាលេខា ទី១
នៃស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ជាលេខាទី១
នៃស្ថានទូតកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអាស៊ាន
និងជាទីប្រឹក្សាក្រសួងការបរទេស។ បន្ថែមពីនេះ
លោកក៏ធ្លាប់បានទៅបំពេញការងារជាមន្ត្រីនៃលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាកាតា
ប្រទេសឥណ្ឌូនេស៊ី ផងដែរ
ដែលលោកកាន់តួនាទីជាប្រធានផ្នែកកម្មវិធីពិសេសដោះស្រាយកិច្ចសហប្រតិបត្តិការសន្តិសុខឆ្លងដែនអាស៊ាន
និងជាប្រធានផ្នែកទំនាក់ទំនងខាងក្រៅសម្រាប់ដោះស្រាយកិច្ចសហប្រតិបត្តិការដៃគូសន្ទនាអាស៊ាន។
ក្នុងវ័យ
៦៦ឆ្នាំ លោក កែវ ឈា ត្រូវបានព្រះមហាក្សត្រកម្ពុជា
ត្រាស់បង្គាប់តែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក កាលពីដើមឆ្នាំ២០២២។
ទំនាក់ទំនងការទូតរវាងកម្ពុជា
និងសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥០ ដែលគិតមកដល់ពេលនេះ មានរយៈពេល
៧១ឆ្នាំហើយ។ បច្ចុប្បន្ននេះ
កម្ពុជាមានស្ថានតំណាងរបស់ខ្លួនប្រចាំនៅសហរដ្ឋអាមេរិកចំនួន២ដាច់ដោយឡែកពីគ្នា គឺទី១
ជាស្ថានតំណាងទ្វេភាគីកម្ពុជា-អាមេរិក ដែលហៅថា
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក និងទី២
ជាស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ។
Via: kampucheathmey
Comments
Post a Comment