លោក ស
សុខា ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់
ឧត្តមសេនីយ៍ឯក ស សុខា មានអត្តលេខ ៥១៣០០ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍
ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣
ខែសីហា ឆ្នាំ២០២៣
ដោយឡែក
មុននឹងមានតួនាទីដូចសព្វថ្ងៃនេះ តើលោក មានប្រវត្តិការងារ
និងប្រវត្តិការសិក្សាបែបណាសូមស្ដាប់ការបកស្រាយរបស់សង្ខេបដូចតទៅ.......
លោក ស
សុខា កើតនៅថ្ងៃទី០៤ មិថុនា ឆ្នាំ១៩៨១ នៅខេត្តព្រៃវែង លោកគឺជាកូនប្រុសច្បងរបស់
សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងមានម្ដាយឈ្មោះ ញ៉ែម សាខន ។
លោក ស
សុខា មានបងប្អូនបង្កើត៣នាក់ ទី១គឹលោក ស សុខា ទី២លោកស្រី ស ស៊ីណា និងទី៣លោក ស រដ្ឋា
មានតួនាទីជា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
លោក ស
សុខា បានរៀបអាពាហ៍ពិពាហ៍ ជាមួយលោកស្រី កែ សួនសុភី និងមានកូនប្រុសស្រីជាចំណងដៃចំនួន
៤នាក់ ប្រុ២សនាក់ និង ស្រីពីនាក់។ លោកស្រី កែ សួនសុភី គឺជាកូនស្រីពៅរបស់នាយឧត្តមសេនីយ៍
កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីទទួកបន្ទុក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រី
ម៉ៅ ម៉ាឡៃ កែ គឹមយ៉ាន
ប្រវត្តិការសិក្សា
លោក ស
សុខា បានទៅសិក្សានៅប្រទេសបារាំង និងទទួលបានសញ្ញាប័ត្របណ្ឌិត។ ក្រៅពីនេះ
លោកក៏បានទៅសិក្សានៅប្រទេសអាល្លឺម៉ង់(Germany) សាធារណរដ្ឋឆេក (Czech) និងប្រទេសសិង្ហបុរី (Singapore) ផ្នែកអភិវឌ្ឍន៍ជនបទ វិទ្យាសាស្ត្រអប់រំ
គ្រប់គ្រង ច្បាប់ស៊ីវិល គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ នគរបាល និងជំនាញយោធា
ហើយចេះភាសាបារាំង និងអង់គ្លេស។
លោក ស សុខា ក្នុងវ័យ៤២ឆ្នាំ
ធ្លាប់ធ្វើជានគរបាលក្របខ័ណ្ឌក្រសួងមហាផ្ទៃ ជាជំនួយការឪពុករបស់លោក គឺ
សម្តេចក្រឡាហោម ស ខេង ជាស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកសណ្ដាប់ធ្នាប់
ជារដ្ឋលេខាធិការក្រសួងអប់រំ។ ក្រៅពីនេះ
លោកត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិមានជ័យ
ក្នុងខេត្តបន្ទាយមានជ័យ សាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងខេត្តបាត់ដំបង
និងសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង។ បន្ថែមពីនេះ លោក ស សុខា
ក៏ត្រូវបានតែងតាំងធ្វើជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តព្រៃវែង
បាត់ដំបង និងបន្ទាយមានជ័យ។
លោក ស សុខា ធ្វើជាតំណាងរាស្ត្រ មណ្ឌលព្រៃវែង
គណបក្សប្រជាជនកម្ពុជា រយៈពេល២អាណត្តិ ហើយការបោះឆ្នោតជាតិឆ្នាំ២០២៣
លោកក៏ជាប់ឆ្នោតជាតំណាងរាស្ត្រខេត្តព្រៃវែង៕
នៅថ្ងៃទី២២
ខែសីហា ឆ្នាំ២០២៣ លោក ស សុខា ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ត្រាស់បង្គាប់តែងតាំងជា ឧបនាយករដ្ឋមន្ត្រី នីតិកាលទី៧។
គួររំលឹកផងដែរថា
លោក ស
សុខា ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់
ឧត្តមសេនីយ៍ឯក ស សុខា មានអត្តលេខ ៥១៣០០ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍
ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣
ខែសីហា ឆ្នាំ២០២៣
Comments
Post a Comment