ប្រវត្តិ សង្ខេប លោកជំទាវ ឃួន សុដារី-History of Honorary Dr.Khuon Sudary ...


លោកជំទាវ ឃួន សុដារី គឺជាស្រ្តីដំបូងគេកាន់តំណែងជាប្រធានរដ្ឋសភា នៅក្នុង​សម័យ​ប្រជុំ​លើក​ទី១ នីតិកាល​ទី៧ ដែលធ្វើឡើង​នាព្រឹក​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣​ រដ្ឋ​សភា​ជាតិ បានបោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​លោកស្រី ឃួន សុដារី ធ្វើជា​ប្រធាន​រដ្ឋ​សភា​ បន្ទាប់ លោក ជាម យៀប ជាអនុប្រធាន​ទី១ ដដែល និងលោក វង សូត ជាអនុប្រធាន​ទី២។

 

ដោយឡែក មុននឹងមានតួនាទីដូចសព្វថ្ងៃនេះ តើលោកជំទាវ ឃួន សុដារី មានប្រវត្តិការងារ និងប្រវត្តិការសិក្សា បែបណា សូមស្ដាប់ការបកស្រាយរបស់សង្ខេបដូចតទៅ.........

 

លោកជំទាវ ឃួន សុដារី កើតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៥២ នៅឃុំស្វាយប៉ោ ស្រុកសង្កែរ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្នសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 

ប្រវត្តិការសិក្សា

នៅឆ្នាំ១៩៨០ បានបញ្ចប់សញ្ញាប័ត្រសារព័ត៌មាន ពីវិទ្យាស្ថានអន្តរជាតិសារព័ត៌មាន ប្រទេសហុងគ្រី

នៅឆ្នាំ ១៩៧០ - ១៩៧៥ បានបញ្ចប់បរិញ្ញាប័ត្រផ្នែកអក្សរសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

 

ប្រវត្តិការងារ

ឆ្នាំ ១៩៨៧ ជាអគ្គនិពន្ធនាយកសារព័ត៌មានប្រជាជន

ឆ្នាំ ២០០២ ជាសមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា

ឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ ជាសមាជិកគណៈកម្មការ សិទ្ធមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា

ឆ្នាំ ២០១៤-  ដល់ខែសីហា ឆ្នាំ ២០២៣ អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា

 

លោកជំទាវ ឃួន សុដារី គឺជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល ជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា​ នឹង សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជាដែលជាស្ថាប័នមនុស្សធម៌ធំបំផុតនៅកម្ពុជាផងដែរ។

 

គួររំលឹកផងដែថា លោកជំទាវ ឃួន សុដារី  ជាអនុប្រធានទី២នៃរដ្ឋសភា ត្រូវបាន​សម័យ​ប្រជុំ​លើក​ទី១ នីតិកាល​ទី៧ កាល​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣​ រដ្ឋ​សភា​ជាតិ បានបោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​លោកស្រី ឃួន សុដារី ធ្វើជា​ប្រធាន​រដ្ឋ​សភា​ លោក ជាម យៀប នៅជាអនុប្រធាន​ទី១ ដដែល និងលោក វង សូត ជាអនុប្រធាន​ទី២  លោកវង សូត ជាកូនប្រសារសម្ដេចអគ្គមហាពញាចក្រី  ហេង សំរិន និង ជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច

លោកជំទាវ ឃួន សុដារី ត្រូវបាន ព្រះករុណព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្កាប់ ផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោកជំទាវ  ឃួន សុដារី ជា កិត្តិសង្គហបណ្ឌិត កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៩

 







via: sangkeb

Comments