ប្រវត្តិ សង្ខេប លោក គាត ឈន់-History of Honorary Doctor Dr. Keat Chhon by...


 

លោក គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជាអតីតជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  

 

ដោយឡែក មុននឹងមានតួនាទីដូចសព្វថ្ងៃនេះ តើលោកមានប្រវត្តិការងារនឹង ប្រវត្តិ ការសិក្សាបែបណាសូមស្ដាប់ការបកស្រាយរបស់សង្ខេបដូចតទៅ.....

 

លោក គាត ឈន់ កើតនៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៣៤ នៅភូមិថ្មី ស្រុកឆ្លូង ខេត្តក្រចេះ ទីលំនៅបច្ចុប្បន្ន ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 

លោកបានអាពាហ៍ពិពាហ៍ជាមួយលោកស្រី ឡាយ នារី និងមានកូនជាចំណងដៃចំនួនពីនាក់

 

ទី១ឈ្មោះ  ឈន់ កូឡាបបុប្ផា ភេទស្រី កើតនៅថ្ងៃទី ២១ ខែមករា ឆ្នាំ១៩៦០

 

ទី២ឈ្មោះ គាត រស្មី  ភេទប្រុស ជាអតីត ​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

និងមានភរិយាឈ្មោះ សុខ សុភា​ភ័​ណ្ឌ Patricia  ហើយ​មាន​កូនស្រីនាក់ ទី១​ឈ្មោះ គាត សូ​ភី Lisa និងទី២ គាត សិរី​ទេវី Laura​។​ លោក គាត រស្មី បានទទួល​មរណភាព​ក្នុង​វ័យ​៥៧​ឆ្នាំ​កាលពី ​ថ្ងៃទី​១៩ ខែឧសភាឆ្នាំ​២០១៨

បើនិយាយអំពីប្រវត្តិការសិក្សាវិញ

នៅឆ្នាំ ១៩៦០ លោក គាត ឈន់ បានទទួលសញ្ញប័ត្រវិស្វករទេពកោសល្យបរមាណូ វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកទេសនុយក្លេអ៊ែរ (សាក្លេSaclay) សាធារណរដ្ឋបារាំង

នៅឆ្នាំ ២០០៣ បានទទួលសញ្ញាប័ត្រ បណ្ឌិតកិត្តិយសផ្នែកគ្រប់គ្រងធុរកិច្ច ពីសាកលវិទ្យាល័យ Charles Sturt នៅភ្នំភេញ

 

ប្រវត្តិការងារ

ជាប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ

២០០៨ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

២០០៤-២០០៨ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

១៩៩៤-២០០៤ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

១៩៩៣​​ ទីប្រឹក្សារដ្ឋាភិបាលរដ្ឋកម្ពុជា និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសម្បទា និងអភិវឌ្ឍន៍

នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ លោកត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​ជប៉ុន ផ្តល់​គ្រឿង​ឥស្សរិយយស “The Grand Cordon of the order of the Rising Sun” ។​ការផ្តល់ជូន​គ្រឿង​ឥស្សរិយយស​នេះ គឺ​ដើម្បី​ទទួលស្គាល់​ការ​ចូលរួម​វិភាគទាន ​រប​ស់លោក​គាត ឈ​ន់ ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​។​

កាលពីថ្ងៃទី ១២ខែ មេសា ឆ្នាំ ២០១៨ លោកគាត ឈន់ ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្របរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យផ្ដល់គោរមងារកិត្តិយសជា «កិត្តិបរិរក្សបណ្ឌិត» នៃរាជបណ្ឌិត្យសភាកម្ពុជា

 






Via: sangkeb

 

 

 


Comments