ប្រវត្តិ សង្ខេប លោកនាយឧត្តមសេនីយ៍ ស ថេត-History of General Sar Thet by ...


លោកឧត្តមសេន៍ឯក ស ថេត ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឧត្តមសេនីយ៍ឯក ស ថេត មាន អត្តលេខ ១៥៧២២ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។

និងតែងតាំងមុខតំណែងឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត ជា អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣

ដោយឡែក មុននឹងមានតួនាទី ដូចសព្វថ្ងៃនេះ តើលោកមានប្រវត្តិការងារ នឹង ប្រវត្តិការសិក្សាបែបណា សូមស្ដាប់ការបកស្រាយរបស់សង្ខេបដូចតទៅ...

កើតនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៧២ ក្នុងគ្រួសាកសិករ ភូមិ អណ្ដូងស្អាត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង

ឪពុកឈ្មោះស ទិត្យ និង ម្ដាយឈ្មោះ ផូ ភួង

លោក ស ថេត ជាកូនកព្រាឪពុកតាំងពីក្មេងលោកបានខិតខំតស៊ូរៀនសូត្រ ចាប់ពីបឋមសិក្សា ដលវិទ្យាល័យ នៅខេត្តព្រៃវែង

ក្រោយបញ្ចប់ការសិក្សា ដោយមានចំណង់ចំណូលចិត្ត ចង់បំរើជាតិមាតុភូមិ ក៏ដូចជាប្រជាពលរដ្ឋ លោក បានប្រឡងចូលក្របខណ្ឌនគបាលជាតិ

នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៥​ បានសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញនគបាល និងវគ្គជំនាញនគបាល យុត្តិធម៌នៅ បណ្ឌិតសភានគរបាលកម្ពុជា ក្រៅពីការសិក្សានៅក្នុងប្រទេស លោកក៏បានទៅសិក្សានៅក្រៅប្រទេសផងដែរ

នៅឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០២ លោកបានប្រឡងជាប់ អាហារូបកណ៍ ទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា នៅប្រទេសថៃ រយះពេល៥ឆ្នាំ  លើមុខជំនាញផ្នែកគ្រប់គ្រង នៅសកលវិទ្យាល័យ កាក់សេតសាត លោកចេះភាសាខ្មែរ និង ភាសាថៃ

 

ប្រវត្តិការងារ

ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មកពីប្រទេសថៃ  រួមជាមួយបទពិសោធ៍ការងារ និង ស្នាដៃជាបន្តបន្ទាប់

និងមានសម្ថភាពក្នុងការ បំពេញតួនាទីក្នុងភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ លោក ត្រូវបានថ្នាក់ដឹកនាំនៃអគ្គស្នងការរដ្ឋាននគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ បានដំឡើងឋានន្តរស័ក្តិនិងតួនាទី ជាអនុប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋ

នៅឆ្នាំ២០០២-២០០៨ រយះពេលប្រាំ៦ឆ្នាំ ដោយមានបទពិសោធន៍ការងារនៅពេលកន្លងមក

នៅឆ្នាំ ២០០៨ ត្រូវបានតែងតាំង ជាស្នងការនៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង ២០០៨ ២០១៧រយះប្រាំ៩ឆ្នាំ

ដោយមានស្នាដៃ ដឹកនាំគ្រប់គង លោកត្រូវបាន ដំឡើងឋានន្តរស័ក្តិជា ឧត្តមសេនីយឯក និងដំឡើងតួនាទីជាអគ្គស្នងការរងនគបាលជាតិ

រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៨ ឧត្តមសេនីយឯក ស ថេត ស្នងការរងនគបាលជាតិ ត្រូវបានប្រកាសតែងតាំងជា ស្នងការនៃស្នងការរដ្ឋាននគបាល រាជធានីភ្នំពេញ ២០១៨ ដល់ ២០២៣ រយះពេល៥ឆ្នាំ

តួនាទី និងភារកិច្ចក្នុងការដឹកនាំ អង្គភាពនិង គ្រប់គ្រងកងកម្លាំង លោកត្រូវបានមើលឃើញថា បានដឹកនាំបញ្ជាកងកម្លាំងក្នុងការរក្សាបាននូវសន្តិសុខសុវត្តិភាពសណ្ដាប់ធ្នាប់ បានយ៉ាងល្អប្រសើរ ក្នុងព្រឹត្តការណ៍ជាតិ និង អន្តរៈជាតិសំខាន់ៗ

ដូចជាការចូលរួមទប់ស្កាត់ នូវការឆ្លងរីករាលដាលជំងឺកូវីត១៩ ការរៀបចំការបោះឆ្នោះជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ អណត្តិទី៥ សន្និសិទ្ធអាស៊ាន ណាប៉ូលលើកទី៤០ មហាសន្និបាតសភាអាស៊ីលើកទី៤៣ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងរៀបចំព្រឹទ្ធការណ៍ការប្រគួតកីឡាអាស៊ីអគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលព្រឹទ្ធការណ៍ខំខាន់ៗ ទាំងនេះប្រកបដោយជោគជ័យ គួជាទីមោទន ដែលសុទ្ធសឹងតែជា ភារកិច្ចនិងជាបន្ទុកទទួលខុសត្រូវ របស់ឯកឧត្តមជាស្នងការ នៃស្នងរដ្ឋាននគរបាលរាជធានីភ្នំពេញ

ក្នុងការបំពេញតួនាទីភារកិច្ចជាស្នងការ នៃស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបង លោក សថេត បានខិតខំបំពេញភារកិច្ចទាំងការគ្រប់គ្រង និងដឹកនាំបញ្ជាកងកម្លាំង ក្នុងការរក្សាបានសន្តិសុខសុវត្តិភាព សណ្ដាប់ធ្នាប់ក្នុងខេត្ត ជាពិសេស លោកបាន អភិវឌ្ឍន៍ អង្គភាពជាច្រើនដូចជាការ កសាងអគារ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងវិន័យ កងកម្លាំង និងការស្លៀកពាក់ ឯកសណ្ថាន​ អោយបានត្រឹមត្រូវ សាកសមជាកម្លាំងនគរបាលជាតិ ដើម្បីបំរើជាតិ និងផ្ដល់សេវាសាធារណៈ ប្រកបដោយគុណភាព ដល់ប្រជាពលរដ្ឋ អោយបានល្អប្រសើរ

ដោយមានស្នាដៃជាច្រើន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់គ្រឿងឥស្សរិយស ជាតូបការ

គួររម្លឹកថា លោក ស ថេត ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ ឧត្តមសេនីយ៍ឯក ស ថេត មាន អត្តលេខ ១៥៧២២ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។

និងតែងតាំងមុខតំណែងឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត ជា អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣







Via: FB  ស ថេត

 


Comments