លោក
យូ ប៊ុនឡេង ត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់អនុញ្ញាតឲ្យបន្តការងារដល់លោក យូ ប៊ុនឡេង អនុប្រធានតុលាការកំពូល
ដែលមានវ័យ៦៥ឆ្នាំ។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។
ដោយឡែក
មុននឹងមានតួនាទីដូចសព្វថ្ងៃនេះ តើ លោកមានប្រវត្តិការងារនិងប្រវត្តិការសិក្សាបែបណា
សូមស្ដាប់ការបកស្រាយរបស់សង្ខេបដូចតទៅ..........
លោក
យូ ប៊ុនឡេង កើតនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ១៩៥៨ នៅភូមិព្រែកដំបៅ ឃុំព្រែកអំពិល
ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បច្ចប្បន្ន សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ លោកមានភរិយាឈ្មោះ
ឃុន សុភាវី
ចំពោះកម្រិតវប្បធម៌
គឺលោក យូ ប៊ុនឡេង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រច្បាប់
នៅសាកលវិទ្យាល័យហូជីមិញ ប្រទេសវៀតណាម និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតច្បាប់
នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ។
បន្ថែមពីនេះ
លោក យូ ប៊ុនឡេង ក៏បានទទួលការបណ្តុះបណ្តាលលើជំនាញផ្សេងៗ ដូចជា
ការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់
រួមទាំងទទួលបានលិខិតបញ្ជាក់ពីវិជ្ជាជីវៈតុលាការ និងការប្រើប្រាស់វាក្យស័ព្ទច្បាប់ជាភាសាអង់គ្លេស
។
សព្វថ្ងៃនេះ
លោក យូ ប៊ុនឡេង កំពុងកាន់តំណែងជាអនុប្រធានតុលាការកំពូល
ដែលបានតែងតាំងកាលពីអំឡុងខែឧសភា ឆ្នាំ២០២១
បន្ទាប់ពីលោកធ្លាប់បានកាន់តំណែងជាប្រធានសាលាឧទ្ធរណ៍ភ្នំពេញ តាំងពីឆ្នាំ២០០៧។
មុនពេលតែងតាំងនេះ
លោក យូ ប៊ុនឡេង ធ្លាប់បានបម្រើការងារនៅក្រសួងយុត្តិធម៌អស់រយៈពេលប្រមាណ១១ឆ្នាំ
ក្នុងតួនាទីជាប្រធានការិយាល័យកិច្ចការបណ្តឹងរដ្ឋប្បវេណី។ ទន្ទឹមនេះ
លោកក៏ធ្លាប់បម្រើការងារជាសហចៅក្រមស៊ើបអង្កេតជាតិនៃសាលាក្ដីខ្មែរក្រហមដែរ។
មិនត្រឹមតែប៉ុណ្ណោះ
លោក យូ ប៊ុនឡេង ក៏ជាសាស្ត្រាចារ្យមួយរូប ដែលបានចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជាជាច្រើន
ជាអាទិ៍ សាលាភូមិន្ទរដ្ឋបាល សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា
និងជាសាស្ត្រាចារ្យនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលមេធាវី ផងដែរ។
គួរំលឹកផងដែរថា
លោក យូ ប៊ុនឡេង ត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់អនុញ្ញាតឲ្យបន្តការងារដល់លោក យូ ប៊ុនឡេង អនុប្រធានតុលាការកំពូល
ដែលមានវ័យ៦៥ឆ្នាំ។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។
via : kampucheathmey+www.bakc.org.kh
Comments
Post a Comment