សម្តេចក្រឡាហោម
ស ខេង ជាអ្នកនយោបាយចាស់ទុំមួយរូប ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្រ្តី
និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម ស
ខេង កាន់តំណែងជាសហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ក្រោយការបោះឆ្នោតរៀបចំដោយអ៊ុនតាក់នៅឆ្នាំ ១៩៩៣ រហូតមកដល់ខែមីនា ឆ្នាំ ២០០៦
និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃមកដល់បច្ចុប្បន្ននេះ
កុមារភាព
សម្តេចក្រឡាហោម ស
ខេង កើតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៥១ ក្នុងភូមិអណ្តូងស្អាត ឃុំក្របៅ
ស្រុកកំចាយមារ ខេត្តព្រៃវែង។
ប្រវត្តិសិក្សា
លោកទទួលបានសញ្ញាបត្រមធ្យមសិក្សាកម្រិត១
នៅអនុវិទ្យាល័យថ្នល់កែង ក្នុងខេត្តព្រៃវែង
និងសញ្ញាបត្រថ្នាក់ឧត្តមសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ។
ក្រុមគ្រួសារ
ភរិយារបស់លោកគឺលោកជំទាវ
ញ៉ែម សាខន ដែលត្រូវជាប្អូនថ្លៃរបស់សម្តេចពោធិសាល ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា
ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ ដោយជរាពាធ។
សម្តេចក្រឡាហោម
ស ខេង និងលោកជំទាវ ញ៉ែម សាខន មានកូនប្រុសស្រី ០៣ នាក់ ក្នុងនោះប្រុសពីរ
និងស្រី ០១ នាក់។
កូនប្រុសទាំងពីរសម្តេច
កំពុងកាន់តួនាទីនៅតាមក្រសួង និងស្ថាប័នរបស់រដ្ឋ។ លោក ស សុខា
បច្ចុប្បន្នមានតួនាទីជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
ចំណែកកូនប្រុសពៅ លោក ស រដ្ឋា
ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។ រីឯលោក ស្រី ស
ស៊ីណា មិនមានប្រភពបញ្ជាក់ថា មានតួនាទីនៅក្រសួង
ឬស្ថាប័នជាតិណាមួយនៅឡើយទេ។
តួនាទីក្នុងជួររដ្ឋាភិបាល
សម្តេចក្រឡាហោម
ស ខេង ក្រៅពីតួនាទីជាថ្នាក់ដឹកនាំនៅក្រសួងមហាផ្ទៃ
និងជាអនុប្រធាននៃគណបក្សប្រជាជនកម្ពុជា
លោកក៏ជាសមាជិករដ្ឋសភានិងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង។
សមិទ្ធផលការងារ
ក្នុងតួនាទីជារដ្ឋមន្រ្តីទទួលបន្ទុកផ្នែកសន្តិសុខជាតិ
សម្តេចក្រឡាហោម ស ខេង បានដាក់ចេញគោលនយោបាយលើការដោះស្រាយបញ្ហាសន្តិសុខ
និងការពង្រឹងតួនាទីទទួលខុសត្រូវដល់មន្រ្តីនៅថ្នាក់មូលដ្ឋាន។
ជំរុញចលនាភូមិឃុំមានសុវត្ថិភាព
សម្តេចក្រឡាហោម ស
ខេង បានជំរុញចលនាភូមិឃុំមានសុវត្ថិភាព
ដែលបានដាក់ឲ្យអនុវត្តតាំងពីឆ្នាំ ២០១០
ដើម្បីដោះស្រាយបញ្ហាសន្តិសុខក្នុងមូលដ្ឋាន ដូចជាបញ្ហាចោរកម្ម គ្រឿងញៀន
ល្បែងស៊ីសងគ្រប់ប្រភេទ អំពើហិង្សានិងការជួញដូរស្រ្តីនិងកុមារ។
កែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការថ្នាក់ក្រោមជាតិ
សម្តេចក្រឡាហោម
បានធ្វើកំណែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការក្នុងការផ្ទេរមុខងារក្នុងវិស័យអាទិភាពទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
ដោយភ្ជាប់ធនធានហិរញ្ញវត្ថុនិងធនធានមនុស្ស ដើម្បីលើកកម្ពស់ការផ្តល់សេវា
និងការអភិវឌ្ឍមូលដ្ឋាន។
បង្កើតសេវាច្រកចេញចូលតែតាមរាជធានីខេត្តក្រុង
ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ
ក្រសួងមហាផ្ទៃក៏បានបង្កើតយន្តការច្រកចេញចូលតែមួយនៅតាមរាជធានី ខេត្ត
ស្រុកខណ្ឌ និងសង្កាត់ដើម្បីបង្ខិតសេវាឲ្យកាន់តែកៀកប្រជាពលរដ្ឋ។
ពង្រឹងសមត្ថភាពមន្រ្តីនគរបាលជាតិ
សម្តេចក្រឡាហោម
ស ខេង បានប្រកាសឱ្យនគរបាលក្របខ័ណ្ឌថ្មីទាំងអស់ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាល
ឆ្លើយតបតាមគោលការណ៍ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលធ្វើយ៉ាងណាឱ្យកងកម្លាំងនគរបាលជាតិ
ជាកម្លាំងមានចំណេះ និងជំនាញពិតប្រាកដ មានសីលធម៌ និងគុណធម៌
ដើម្បីពង្រឹងសមត្ថភាពក្នុងការបំពេញការងារ។
បង្កើតក្រុមការងារតាមដានលើ
Facebook Page
សម្តេចក្រឡាហោម ស
ខេង បានបង្កើតក្រុមការងារឬហៅថា «ក្រុមការងារហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង»
ដើម្បីតាមដានការដោះស្រាយសំណើ សំណូមពរ
និងមតិយោបល់របស់មហាជនក្នុងផេកហ្វេសបុកសម្តេចផ្ទាល់។
បង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន
តាមរយៈអនុក្រឹត្យលេខ១៩២អនក្រ.បក
ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ សាលាជាតិរដ្ឋបាលមូលដ្ឋាន
(ហៅកាត់ជាភាសាខ្មែរថា «ស.ជ.រ.ម»
និងជាភាសាអង់គ្លេសថា «NASLA»
ស្ថិតនៅក្រោមឱវាទក្រសួងមហាផ្ទៃ។
សាលាជាតិរដ្ឋបាលមូលដ្ឋាន
(NASLA) ប្រៀបដូចជាសាលាភូមិន្ទរដ្ឋបាលសម្រាប់មន្ត្រីថ្នាក់ក្រោមជាតិ
ពោលគឺជាយន្តការធានានិរន្តភាពនៃការបណ្តុះបណ្តាលដល់មន្ត្រីថ្នាក់ក្រោមជាតិ
ដោយពង្រឹងសមត្ថភាពដល់មន្ត្រីគ្រប់ក្របខ័ណ្ឌ «ក» «ខ» និង «គ» ចាប់ពីមន្ត្រីថ្មីរហូតដល់ថ្នាក់អគ្គនាយក
និងអភិបាលរាជធានី ខេត្ត
ដែលមានជំនាញគ្របដណ្តប់លើប្រធានបទពាក់ព័ន្ធការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ
និងការផ្តល់សេវានៅមូលដ្ឋាន។
សមិទ្ធផលមួយទៀតគឹអគារក្រសួងមហាផ្ទៃ កម្ពស់ ៩ ជាន់
ជាសមិទ្ធផលដ៏ត្រចះត្រចង់ ក្រោមការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង
ដែលអាចបម្រើការងារដល់ស្ថាប័ន អង្គភាពនិងមន្រ្តីរាជការអាចបំពេញការងារប្រកបដោយផាសុកភាព៕
Via: kampucheathmey
Comments
Post a Comment