លោក សាយ សំអាល់ ជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងរដ្ឋាភិបាលអណ្ណតិទី
៥ ឆ្នាំ២០១៣ ជំនួសតំណែងលោកបណ្ឌិត ម៉ុក ម៉ារ៉េត
ដោយឡែក
មុននឹងមានតួនាទីដូចសព្វថ្ងៃនេះ តើ លោក សាយ សំអាល់ មានប្រវត្តិ ការងារនឹងប្រវត្តិ
ការសិក្សាបែបណាសូមស្ដាប់ការបកស្រាយរបស់សង្ខេបដូចតទៅ.....
លោក សាយ សំអាល់
កើតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៨០។
លោកជាកូនពៅក្នុងចំណោមបងប្អូនពីរនាក់របស់សម្តេចវិបុលសេនាភក្តី សាយ
ឈុំ។
ក្នុងពេលចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងរដ្ឋាភិបាលអណ្ណតិទី
៥ ឆ្នាំ២០១៣ ដោយជំនួសតំណែងលោកបណ្ឌិត ម៉ុក ម៉ារ៉េត
លោកសាយ សំអាល់
បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ ឌិត និតា និងមានកូន០៣នាក់ជាចំណងដៃ។
ប្រវត្តិសិក្សា
ជាបញ្ញវន្ត
ដែលទទួលបានការបណ្ដុះបណ្ដាលពីប្រទេសលោកខាងលិចផ្នែកជំនាញជីវសាស្ត្រ
លោក សាយ សំអាល់
បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកជីវវិទ្យាវិទ្យាសាស្ត្រ (Biological
Sciences) នៅមហាវិទ្យាល័យម៉ូណាស (Monash
University) ប្រទេសអូស្ត្រាលី។
កាលមានអាយុ ១៣
ឆ្នាំ លោកត្រូវបានក្រុមគ្រួសារបញ្ជូនឲ្យទៅសិក្សានៅប្រទេសសិង្ហបុរី
ចូលរៀនពីថ្នាក់ទី ៦ ដល់ថ្នាក់ទី ៩ ដោយរៀនទាំងភាសាអង់គ្លេស ភាសាចិន
និងភាសាម៉ាឡេ។ ក្រោយមកបានបន្ដការសិក្សាថ្នាក់ទី ១០ ដល់ទី ១២
នៅប្រទេសអូស្ដ្រាលីដោយតម្រង់ទិសខាងផ្នែកជីវសាស្ដ្រ។
នៅឆ្នាំបន្ទាប់លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត
និងជាប់ជាបេក្ខភាពបណ្ឌិតជំនាញជីវសាស្ដ្រនៅប្រទេសអូស្ដ្រាលី។
នៅឆ្នាំ ២០០៨
ពេលវិលត្រឡប់មកកម្ពុជាវិញ
ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតជីវសាស្ដ្រនៅប្រទេសអូស្រ្តាលី
លោកបានចូលបម្រើការងារនៅទីស្ដីការគណៈរដ្ឋមន្ត្រីមានឋានៈជាប្រធានអាជ្ញាធរបឹងទន្លេសាប។
បន្ទាប់មកបានកាន់តំណែងជាអគ្គលេខារង
និងជាអគ្គលេខានៅទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងអាណត្តិទី ៤
នៃរាជរដ្ឋាភិបាលកម្ពុជា។ មុនពេលទទួលតំណែងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន
លោកក៏ជាប្រធានគណៈពង្រឹងនៅស្រុកអូររាំងឪ ខេត្តកំពង់ចាម។
និយាយពីសមិទ្ធផលការងារ
លោកសាយ សំអាល់ បានធ្វើទំនើបកម្មនៅក្នុងក្រសួងលើការកែទម្រង់
និងការរៀបចំដំឡើងប្រាក់ខែដល់ឧទ្យានុរក្ស។ សមិទ្ធផលដ៏លេចធ្លោគឺអាគារទីស្តីការក្រសួងថ្មីបានលេចរូបរាងឡើងក្នុងអាណត្តិរដ្ឋមន្រ្តីវ័យក្មេងរូបនេះ។
លើកិច្ចការការពារបរិស្ថានវិញ
ក្រោមការដឹកនាំលោកសាយ សំអាល់ បានដកហូតដីសម្បទានសេដ្ឋកិច្ចមិនក្រោម ២៧
ក្រុមហ៊ុន ដែលបានប៉ះពាល់ដល់ប្រជាពលរដ្ឋយកមកគ្រប់គ្រងវិញ។
លោកសាយ សំអាល់
ក៏ជាអ្នកស្នើសុំឲ្យមានការបែងចែកការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចច្បាស់លាស់ជាមួយក្រសួងកសិកម្ម។
ក្រសូងបរិស្ថានបានផ្ទេរគម្រោងដីសម្បទានសេដ្ឋកិច្ចចំនួន៧៣កន្លែង
និងតំបន់អភិរក្សព្រៃឈើ១៨កន្លែងទៅកាន់ក្រសួងកសិកម្ម។
គិតមកពេលនេះ
ក្រសួងបរិស្ថានកំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន៤៥កន្លែងស្មើជិត៦លានហិកតា
និងរបៀងអភិរក្សជីវៈចម្រុះ១,៤លានហិកតាទៀត។
លោកគឺជារដ្ឋមន្ត្រីដែលលេចធ្លោនិងវ័យក្មេងជាងគេនៅក្នុងចំណោមរដ្ឋមន្ត្រីទាំងអស់
ហើយក៏ធ្លាប់ទទួលបានការកោតសរសើរដោយផ្ទាល់មាត់ជាសាធារណៈពីប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន
សែន។
រដ្ឋមន្ត្រីរូបនេះ
បានកសាងស្នាដៃជាច្រើន ក្នុងអាណត្តិការងាររបស់លោករួមមាន ជំរុញឱ្យមន្ត្រីឧទ្យានុរក្សជាង ១ពាន់
នាក់ ដែលធ្លាប់ជាមន្ត្រីកិច្ចសន្យា
ឱ្យចូលក្នុងក្របខណ្ឌមន្ត្រីរាជការ ផ្ដល់មធ្យោបាយធ្វើដំណើរ
សម្ភារៈចុះល្បាត កាំភ្លើង និងថវិកាចុះល្បាតពេកន្លងមក។
លោក សាយ សំអាល់
ក៏បានបង្កើតយន្តការថ្មីៗមួយចំនួន
ដើម្បីកៀរគរការចូលរួមទ្រទ្រង់វិស័យបរិស្ថាន រួមមាន
បង្កើតឱ្យមានចលនាសាលាប្រកួតប្រជែងប្រជាប្រិយភាពបរិស្ថាន
អារាមមេត្រីភាពបរិស្ថាន បង្កើតឱ្យមានប័ណ្ណសរសើរ
និងការគ្រប់គ្រងកាកសំណល់សំរាមបានល្អប្រសើរជាងមុន និងយន្តការកាត់បន្ថយការប្រើថង់ប្រាស្ទីកជាដើម។
ជារដ្ឋមន្រ្តីដែលមានសមត្ថភាពខ្ពស់
ចិត្តទូលាយ រុះរាយរាក់ទាក់ជាមួយមន្ត្រីតូចតាចថ្នាក់ក្រោម
និងអនុវត្តសកម្មភាពការងារបានច្រើន លោក សាយ សំអាល់បង្ហាញទស្សនៈជឿជាក់ថា
កម្ពុជានឹងមានអនាគតដ៏ល្អមួយ នៅក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត។
យុវជនកម្ពុជានឹងឈានដល់យុគសម័យមាសមួយ
ដោយសារប្រជាជនទទួលបានការអប់រំខ្ពស់ជាងមុន។
ពួកគេទទួលបានចំណេះដឹងទូលំទូលាយជាងមុន
ហើយពួកគេអាចបម្លែងចំណេះទាំងនោះទៅជាធុរកិច្ច
ដែលនឹងរុញច្រានប្រទេសកម្ពុជានឹងអាចដើរលឿនជាងមុន៕
Via: kampucheathmey
Comments
Post a Comment