ប្រវត្តិ សង្ខេប លោក គង់ ភោគ-History of Mr. Kong Phok សង្ខេប Sangkeb



លោក គង់ ភោគ ត្រូវបាន ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្កាប់ តែងតាំង លោក គង់ ភោគ ជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១

ដោយឡែក មុននឹងមានតួនាទីដូចសព្វថ្ងៃនេះ តើលោក មានប្រវត្តិការងារ​នឹងប្រវត្តិ ការសិក្សា បែបណា សូមស្ដាប់ការបកស្រាយរបស់

សង្ខេបដូចតទៅ....­

 

លោក គង់ ភោគ កើតថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៨២ នៅស្រុកពាមរក៍ ខេត្តព្រៃវែង។ លោក មានចំណងអាពាហ៍ពិពាហ៍ជាមួយនឹងលោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ។

 

លោក គង់ ភោគ ចាប់ផ្ដើមសិក្សាថ្នាក់ឧត្តមសិក្សានៅឆ្នាំ២០០០ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយទទួលបានសញ្ញា បត្របរិញ្ញាបត្រវិស្វករឧស្សាហកម្ម និងមេកានិច ក្នុងឆ្នាំ២០០៥។ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រក្នុងស្រុក លោក បានបន្តទៅសិក្សានៅប្រទេសអូស្ត្រាលី ដោយទទួលបានសញ្ញាបត្រចំនួន គឺវិញ្ញាបនបត្រជាន់ខ្ពស់ជំនាញរដ្ឋបាលសាធារណៈ ក្នុងឆ្នាំ២០០៦ និងឆ្នាំ២០០៧ បញ្ចប់សញ្ញាបត្រថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ ជំនាញគោលនយោបាយសេដ្ឋកិច្ច នៅសាកលវិទ្យាល័យជាតិអូស្រ្តាលី។  

 

ក្រោយពេលត្រឡប់មកប្រទេសកម្ពុជាវិញ គឺអំឡុងឆ្នាំ២០០៨ លោក ធ្វើជាសាស្ត្រាចារ្យឯកទេសវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាបញ្ញាសាស្ត្រ រាជធានីភ្នំពេញ។ រហូតដល់ឆ្នាំ២០១០ លោក គង់ ភោគ ក៏បានសម្រេចចិត្តបន្តការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Warwick ចក្រភពអង់គ្លេស ជំនាញទំនាក់ទំនងអន្តរជាតិ ។ ក្នុងនាមជាបេក្ខជនបណ្ឌិត គឺចន្លោះឆ្នាំ២០១១-២០១២ លោកបានធ្វើទស្សនកិច្ចស្រាវជ្រាវថ្នាក់បណ្ឌិតនេះនៅសាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក និងទៅធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ Oxford  ចក្រភពអង់គ្លេសផងដែរ ដោយផ្តោតលើគោលនយោបាយការបរទេស និងការពារជាតិ។

Comments