ប្រវត្តិ សង្ខេប លោក ហេង សួរ-History of Mr. HENG Sour by សង្ខេប Sangkeb


លោក ហេង សួរ បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

មន្រ្តី​រូបនេះ​តែង​តែ​លេចមុខ ក្នុង​ការ​ចូលរួម​ដោះស្រាយ​និង​សម្របសម្រួល​ការងារ​ជាមួយ​កម្មករ​តាម​រោងចក្រ។ លោក​ក៏​ជា​មន្រ្តី​ដ៏​​សកម្ម​ក្នុង​ការ​ដឹកនាំ​កិច្ច​ប្រជុំ​ជាមួយ​សហជីព និង​និយោជក លើការ​កំណត់​ប្រាក់ឈ្នួល​​ដល់​កម្មករនិយោជិតក្នុងវិស័យ​វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ​​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​ដែលមាន​ការផ្លាស់ប្តូ​រយ៉ា​ង​ឆាប់រហ័ស​។

 

 

លោក ហេង សួរ កើត​នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ១៩៧៤ ​ លោក​មាន​ឪពុក​ឈ្មោះ ហេង ឃាង និង​ម្តាយ​ឈ្មោះ​នាង ហួរ។ លោកបានរៀបអាពារពិពារជាមួយ លោកស្រី សោម រស្មី លោក ហេង សួរ ​មាន​បងប្អូន​បង្កើត​ ៥ នាក់ ទី១ លោក ហេង សួរ ទី២លោក ហេង ណន ទី៣លោក​ស្រី ហេង វី ទី៤លោក​ស្រី ហេង នី និងទី៥​លោក ហេង ណុល​។

 

ប្រវត្តិ​សិក្សា

-ពីឆ្នាំ១៩៨១ ដល់ ឆ្នាំ១៩៨៧ លោក​រៀន​នៅ​សាលា​បឋម​សិក្សា​ទួល​ថ្ម​នៅ​ខេត្ត​កំពង់ចាម បន្ទាប់​មក​ផ្លាស់​មក​រៀន​សាលា​បឋម​សិក្សា​ទួលស្លែង​ក្នុង​ទីក្រុង​ភ្នំពេញ។
-
ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៨ រៀន​ចប់​នៅ​សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង។

 

បទពិសោធន៍​ការងារ

-ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៤ ជា​មន្ត្រីនៃ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។
-
ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ បម្រើការ​ជា​អគ្គនាយក​នៃក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ។
-
ពីឆ្នាំ២០១៣ មក​ទល់​បច្ចុប្បន្ន​នេះ​ជា​ប្រធាន​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ។

ប្រធាន​លេខាធិការដ្ឋាន​ក្រុមប្រឹក្សាជាតិ​ប្រាក់​ឈ្នួលអប្បបរមា​

ក្រៅ​ពី​តួនាទី​ជា​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​ ហេង សួរ ក៏​មាន​តួនាទី​ជា​ប្រធាន​លេខាធិការដ្ឋាន​ក្រុម​ប្រឹក្សាជាតិ​ ដែល​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​​ប្រាក់​ឈ្នួល​ដល់​កម្មករ​និយោជិក​លើ​វិស័យ​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែក​ជើង។

 

ចាប់ពី​ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ (​ក​.​ជ​.​ប​.​អ​) ដែល​ជា​យន្តការ​ត្រីភាគីបាន​បង្កើត​ឡើង ស្របតាម​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្ប​រប​មា​។ ជា​លទ្ធផល កាលពី​អាណត្តិ​ទី​១ ក​.​ជ​.​ប​.​អ បាន​រៀបចំ​កិច្ចប្រជុំ​ចំនួន​ ២០ ​លើក នៅ​ក្នុង​ឆ្នាំ​២០១៩ និង​ចំនួន​១១​លើក នៅ​ក្នុង​ឆ្នាំ​២០២០ ដោយ​បាន​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​និយោជិក​លើ​វិស័យ​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែក​ជើង សម្រាប់​ឆ្នាំ​២០២០ ចំនួន​១៩០​ដុល្លារ​ក្នុង​១​ខែ និង​ឆ្នាំ​២០២១ ចំនួន ១៩២ ដុល្លារ​ក្នុង​១​ខែ​។ បើ​បូក​នឹង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​បន្ថែម កម្មករ​និយោជិក​ម្នាក់​អាច​ទទួល​បាន​ប្រាក់​​ឈ្នួល​ចន្លោះ​ពី ​២០៩ ទៅ ២២០​ដុល្លារ​ក្នុង​១​ខែ។

តួនាទីក្នុង​ជួរ​គណបក្សប្រជាជនកម្ពុជា

ក្រៅពីជា​មន្រ្តីនៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​​លោក ហេង សួរ ក៏​ជា​សមាជិកគណៈកម្មាធិការ​កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានជនបង្គោលយុវជនគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាធាយ​ខេត្តកំពង់ចាម​។ ជាមួយគ្នានេះ លោកក៏​ជា​ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍​ ​​តំណាង​ឯកឧត្តម ហ៊ុន ម៉ាណែត​ ​ដឹកនាំ​កិច្ចប្រជុំនានា​ជាមួយ​សមាជិក​បក្ស​​នៅ​ក្រៅ​ប្រទេស៕

 


លោក ហេង សួរ រៀបការជាមួយ លោកស្រី សោម រស្មី






Via: kampucheathmey

 


Comments