លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល
ត្រូវបានរាជរដ្ឋាភិបាលស្នើរដ្ឋសភា
ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ ជំនួសលោក វេង សាខុន ដែលត្រូវបានបញ្ចប់មុខតំណែង កាលពីថ្ងៃទី៨ ខែតុលា
ឆ្នាំ២០២២
ដោយឡែក មុននឹងមានតួនាទីដូចសព្វថ្ងៃនេះ
តើលោក ឌិត ទីណា មានប្រវត្តិបែបណា សូមស្ដាប់ការបកស្រាយរបស់ សង្ខេបដូចតទៅ......
លោក ឌិត ទីណា
កើតនៅថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩ នៅរាជធានីភ្នំពេញ
លោក គឺជាកូនប្រុសរបស់លោក
ឌិត មុន្ទី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា
និងជាប្រធានតុលាការកំពូល កើតនៅថ្ងៃទី ១៥ ខែ វិច្ឆិកា
ឆ្នាំ ១៩៤១
នឹងម្ដាយឈ្មោះ
អ៊ឹង មុនី កើតនៅថ្ងៃទី ០៤ ខែ មករា ឆ្នាំ ១៩៥៤
លោក ឌិត ទីណា
មានភរិយាឈ្មោះ ថៃ វិទ្យាល័យ កើតនៅថ្ងៃទី ២៦ ខែ ឆ្នូ ឆ្នាំ ១៩៨៨
នឹងមានកូនជាចំណងដៃ
ចំនួន៣នាក់
កូនទី១ឈ្មោះ ឌិត
អេម៉ាវិល័យលីន ភេទស្រី កើតនៅថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៤
កូនទី២ឈ្មោះ ឌិត
ដាវីណាវិល័យលក្ខណ៍ ភេទស្រី កើតថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៦
កូនទី៣ឈ្មោះ ឌិត
ម៉ូនីតាវិល័យលាភ ភេទស្រី កើតថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៨
ប្រវត្តិ
ការសិក្សា
លោក ឌិត ទីណា
ទទួលបានការសិក្សាអប់រំទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសបារាំង។ នៅចន្លោះឆ្នាំ១៩៩១
ដល់ឆ្នាំ១៩៩៤ លោក បានចូលរៀនកម្រិតវិទ្យាល័យ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ
រាជធានីភ្នំពេញ
ប៉ុន្តែក្រោយមក
លោកបានផ្លាស់ទៅរៀននៅទីក្រុងប៉ារីស ប្រទេសបារាំង នៅសាលា Gerard de Nerval ដោយនៅឆ្នាំ១៩៩៦ លោក
បានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប)។
បន្ទាប់ពីបញ្ចប់កម្រិតថ្នាក់វិទ្យាល័យ
លោក ឌិត ទីណា បានបន្តការសិក្សាកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅ
ទីក្រុងប៉ារីស ប្រទេសបារាំងដដែល។
អំឡុងសិក្សានៅទីក្រុងប៉ារីសនេះ
គឺលោក ឌិត ទីណា បានទទួលសញ្ញាបត្រគ្រប់កម្រិត ពោល គឺសញ្ញាបត្របរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែករូបវិទ្យា
នៅសាកលវិទ្យាល័យ Orsay។ រហូតដល់ឆ្នាំ២០០២ លោក ក៏ទទួលបានសញ្ញាបត្រវិស្វកររ៉ែ
ពីសាលាជាតិរ៉ែ ទីក្រុងប៉ារីស ប្រទេសបារាំង។
ចំណែកឯប្រវត្តិការងារវិញ
នៅឆ្នាំ២០០៩ លោក
ឌិត ទីណា ត្រូវបានតែងតាំងមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
នៅឆ្នាំ២០១៣ លោក
ចាប់ផ្ដើមប្រឡូកចូលឆាកនយោបាយតាមរយៈការឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា
នៅមណ្ឌលខេត្តកណ្ដាល សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥។
ប៉ុន្តែ ជាលទ្ធផល
លោកមិនបានជាប់ឆ្នោតជាតំណាងរាស្ត្រឡើយ។ តែបើទោះជាមិនបានជាប់ធ្វើជាសមាជិករដ្ឋសភាយ៉ាងណាក្ដី
លោក ឌិត ទីណា នៅតែបន្តបម្រើការងារនៅជួររាជរដ្ឋាភិបាល ដោយមានមុខតំណែងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
ក្រោយកាន់តំណែងនៅក្រសួងពាណិជ្ជកម្មបានប្រមាណ១ឆ្នាំ
សម្រាប់អាណត្តិថ្មី លោក ឌិត ទីណា បានផ្លាស់ទៅបម្រើការងារនៅក្រសួងរ៉ែ និងថាមពលវិញ
ក្នុងមុខតំណែងជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល
រហូតលោកត្រូវបានជ្រើសឲ្យធ្វើជារដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម
គួររំលឹកផងដែថា
នៅក្នុងមុខតំណែងជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល
អស់រយៈពេលប្រមាណ៨ឆ្នាំកន្លងទៅនេះ លោក ឌិត ទីណា
មានភារកិច្ចទទួលបន្ទុកលើការងារអាជីវកម្មរ៉ែខ្សាច់
ការងារត្រួតពិនិត្យប្រតិបត្តិធនធានរ៉ែ ការងារបច្ចេកវិទ្យាប្រេងកាត
គាំទ្រកិច្ចប្រតិបត្តិការ និងសន្តិសុខថាមពល
Via:
kampucheathmey
Comments
Post a Comment