ប្រវត្តិ សង្ខេប លោកជំទាវ ស្រីតូច ចំណាន-History of Srey Touch Chamnan by ...



លោកជំទាវ ស្រីតូច ចំណាន អតីតតារាសម្តែងល្បីឈ្មោះ គឺជា​ភរិយា​អ្នក​ឧកញ៉ា គិត ម៉េង ដែល​ជា​ប្រធានក្រុមហ៊ុន royal Group គឺមហាសេដ្ឋីកំពូលម្នាក់នៅកម្ពុជា

 

លោកជំទាវ ស្រីតូច ចំណាន មានឈ្មោះពិតថា ម៉ៅ សុចំណាន កើតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៨៣ ទីកន្លែងកំណើត នៅខេត្តស្វាយរៀង លោកស្រីមានឪពុកឈ្មោះ ម៉ៅ នី មានមុខរបរជាមន្ត្រីកងយោធពលខេមរភូមិន្ទ នឹងមានម្ដាយឈ្មោះ គង់ សោម៉ា មុខរបរជាស្ត្រីមេផ្ទះ ។

 

លោកជំទាវ ស្រីតូច ចំណាន បានរៀបអាពាពិពារ ជាមួយអ្នកឧកញ៉ា គិត ម៉េង និងមានប្រុសស្រីចំនួនបួននាក់

កូនប្រុសច្បងឈ្មោះ គិត ស៊ូឡា កូនស្រីទីពីរ ឈ្មោះ គិត ស៊ូរៀរង្សី កូនស្រីទីបីឈ្មោះ គិត ស៊ូណាវីនទេវី និងកូនប្រុសពៅឈ្មោះ គិត ស៊ូឡុង

 

នៅអំឡុងឆ្នាំ១៩៩៨ អ្នកនាងបានចូលធ្វើការតាមភោជនីយដ្ឋាន គឺជាអ្នកចម្រៀង។ ក្រោយមកដោយមានទេពកោសល្យរួមជាមួយក្តីស្រឡាញ់សិល្បៈ ព្រមទាំងមានសម្រស់ស្រស់ស្អាត ហើយគួបជួនពេលវេលានឹងឱកាសហុចឲ្យផងនោះ អ្នកនាងក៏បោះជំហានចូលប្រឡូកក្នុងការសម្តែងខារ៉ាអូខេនៅផលិតកម្មធំៗជាច្រើន រួមមាន៖ ផលិតកម្មរស្មីហង្សមាស ផលិតកម្មយូធូ និងផលិតកម្មស្ទឹងសង្កែ។

ក្រោយចូលសម្តែងបានមួយរយៈ អ្នកនាងស្រីតូច ចំណាន ទទួលបាននូវការគាំទ្រជាមួយនឹងភាពល្បីល្បាញត្រឹមរយៈពេលខ្លី រហូតប្រែក្លាយជាពិធីការិនីដែលមានសំឡេងផ្អែមស្រទន់ ប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ​៥ ដ៏ល្បីមួយក្នុងជំនាន់នោះ។

ការកាន់យកអាជីពសិល្បៈរបស់អ្នកនាងហាក់មានភាពរីកចំរើន និងធ្វើឲ្យទស្សនិកជនស្គាល់នាងកាន់​តែច្រើនឡើងៗ។ ប៉ុន្តែជាអកុសលអតីតតារាសម្តែង និងជាពិធីការិនី សំឡេងផ្អែមស្រទន់ អ្នកនាង ស្រីតូច ចំណាន ក៏បានជួបរឿងអាម៉ាសមុខមួយ ​គឺនាងត្រូវបានក្រុមការងារ ដើរជាន់ជាយរ៉ូប ធ្វើឲ្យរបូតក្នុងអំឡុងពេលធ្វើជាពិធីការិនីផ្សាយផ្ទាល់ ក្នុងកម្មវិធីមួយរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីអំឡុងឆ្នាំ២០០២-២០០៣។

បន្ទាប់ពីជួបរឿងអាម៉ាស់នេះហើយអ្នកនាងក៏បានផ្តាច់ខ្លួន ចេញពីវិថីសិល្បៈ ដោយនាងឈប់ទទួលការងារនិងថត នៅក្នុងសិល្បៈតទៅទៀត។

https://www.oknha.news/wp-content/uploads/2021/07/5-52.jpg

បាត់មុខមួយរយៈធំពីវិថីសិល្បៈ ក្រោយមក​ឮលេចលឺព័ត៌មានថា នាងបានសាងស្នេហ៍យ៉ាងផ្អែមត្រជាក់ ជាមួយមហាសេដ្ឋីប្រាក់លានម្នាក់ គឺអ្នកឧកញ៉ា គិត ម៉េង ហើយអ្នកទាំងពីរបានរួមរស់សាងគ្រួសាររហូតមានកូនជាមួយគ្នាទៀតផង។

មនុស្សជាច្រើនតែងពោលថា មនុស្សយើងមិនមែនអង្គុយតែរាសីធ្លាក់ចុះរហូតនោះទេ វាក៏មានថ្ងៃឡើងខ្ពស់ត្រដែត ហើយក៏មានថ្ងៃធ្លាក់ចុះដែរ ដូច្នេះវាសនាមនុស្សមើលមិនឃើញ ប្រសិនបើយើងមិនចុះចាញ់។

អតីតតារាសម្តែងល្បីឈ្មោះ អ្នកនាង ម៉ៅ ចំណាន បន្ទាប់ពីអត់ធ្មត់សង្កត់ចិត្តរស់នៅក្នុងស្ថានភាព ជាភរិយា​​មិនពេញមុខពេញមាត់ អស់រយៈពេលជាង ១០ឆ្នាំ ក្រោយមកអ្នកឧកញ៉ា គិត ម៉េង បានបំពេញក្ដីស្រមៃដែលកើតចេញពីការ​អត់ធ្មត់ និងការព្យាយាមគ្មានទីបញ្ចប់។ នៅថ្ងៃទី​២០ ខែមីនា ឆ្នាំ២០១៥​ អ្នកនាងបានដឹកដៃស្វាមី សម្បូរទ្រព្យអ្នកឧកញ៉ា គិត ម៉េង ចូលរោងការសំពះផ្ទឹម តាមប្រពៃណី​ខ្មែរ​។

https://www.oknha.news/wp-content/uploads/2021/07/%E1%9F%A4-190.jpg

កាលពីអំឡុងឆ្នាំ២០១២ អ្នកឧកញ៉ាក៏បានសង់ភូមិគ្រឹះតម្លៃជាង១លានដុល្លារ នៅម្តុំទួលទំពូង ដែលភូមិគ្រឹះ​នោះត្រូវបានរៀបចំការសាងសង់ និងតុបតែងលម្អយ៉ាងផ្ចិតផ្ចង់បំផុត ជាមួយនឹងគ្រឿងសង្ហារឹម​ប្រណីតៗ ក្រៅពីនោះគេបានដឹងថា ស្រីតូច ចំណាន បានទិញផ្ទះវីឡា​តម្លៃ​មិនតិចទេ នៅឯបរទេសផងដែរ។

បើតាមការចុះផ្សាយរបស់បណ្តាញព័ត៌មាន Fresh News កាលពីឆ្នាំ២០១៥ បានឲ្យដឹងលោកជំទាវ ស្រីតូច ចំណាន ត្រូវបានអ្នកឧកញ៉ា គិត ម៉េង ប្រគល់សិទ្ធិឲ្យក្លាយជាម្ចាស់សណ្ឋាគារ និងកាស៊ីណូ ដ៏ធំនៅក្រុងបាវិត ខេត្តស្វាយរៀង និងមានមុខជំនួញជាច្រើនដែលលោកជំទាវកំពុងក្តោបក្តាប់ថែមទៀតផង៕

 

Via: oknha.news

 

 


Comments