ប្រវត្តិ សង្ខេប លោក កឹម សុខា-History of Kem Sokha by សង្ខេប Sangkeb




 

 

លោក កឹម សុខា ជានយោបាយខ្មែរ លោកជាអតីតប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា (CCHR) នឹងជាអតីតប្រធានគណបក្សសិទ្ធិមនុស្ស , នឹងធ្លាប់ជាអតីតអនុប្រធានគណបក្សសង្គោះជាតិ​,បន្ទាប់មកជាប្រធានគណបក្សសង្រ្គោះជាតិ

 

 

 

 

លោក កឹម សុខា កើត​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​១៩៥៣ នៅ​ឃុំ​ឧត្ដម​សូរិយា, ស្រុក​ត្រាំ​កក់, ខេត្ត​តាកែវ ព្រះរាជាចក្រកម្ពុជា

លោក កឹម សុខា​ បានរៀប​អាពាហ៍​ពិពាហ៍ លោកស្រី តែ ចន្ទមនោ នៅក្នុងឆ្នាំ១៩៨០ និង​មាន​កូនស្រី​ចំនួន​២​នាក់ កូនស្រីទី១ ឈ្មោះ

កឹម មនោ​វិទ្យា កើតនៅថ្ងៃទី ០២-ខែតុលា-ឆ្នំ១៩៨១ កូនស្រីទី២ ឈ្មោះ កឹម សម្មា​ធីតា កើតនៅថ្ងៃទី ២០ ខែតុលា-ឆ្នំ១៩៨៧

 

ប្រវត្តិ ការ​សិក្សា

 

ក្នុងឆ្នាំ១៩៧៣ បន្ទាប់ពីបញ្ចប់ការសិក្សា នៅស្រុកកំណើតលោក កឹម សុខា បានធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីបន្តការ សិក្សាថ្នាក់មហាវិទ្យាល័យ ផ្នែកនីតិសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

ក្នុងឆ្នាំ១៩៨១ លោកបានទៅសិក្សា នៅវិទ្យាស្ថានបច្ចេកវិទ្យាគីមី ក្នុងទីក្រុងប្រាក របស់ សាធារណរដ្ឋឆែក ហើយនៅទីនោះដែរ លោក កឹម សុខា បានបញ្ចប់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ផ្នែកជីវគីមីក្នុង ឆ្នាំ១៩៨៦។

១៩៨១ ១៩៨៧ : អនុបណ្ឌិត​វិទ្យាសាស្ត្រ សាកលវិទ្យាល័យ Praque Chemistry Technology សាធារណ​រដ្ឋ​ឆែក

 

ក្នុងអំឡុងឆ្នាំ១៩៧៥ ប្រទេសកម្ពុជា បានស្ថិតក្រោមរបបខ្មែរក្រហម។ ដូចគ្នានិងប្រជាជនរាប់លាននាក់ផងដែរនោះ គឺលោក កឹម សុខាក៏ជាជនរងគ្រោះមួយរូបដែរ ក្នុងរបបដ៏ខ្មៅងងឹតនោះ ពោលគឺលោកបានបាត់បង់ទាំង ឪពុកនិងម្តាយរបស់លោក។

 អាជីព/ការងារ

ក្នុងឆ្នាំ១៩៧៩ នៅពេលរបបខ្មែរក្រហម ត្រូវបានផ្តួលរំលំ គ្រានោះលោក កឹម សុខា បានក្លាយជា អនុប្រធានខណ្ឌ(អភិបាលរងខណ្ឌ) មួយនៅក្នុងរាជធានីភ្នំពេញ។

ក្នុងឆ្នាំ១៩៨៦ លោក កឹម សុខា បានចូលរួមបំពេញ ការងារក្នុងក្រសួងឧស្សាហកម្ម ផងដែ

ក្នុងឆ្នាំ១៩៩១ លោក កឹម សុខា បានបង្កើតអង្គការការពារ សិទ្ធិមនុស្សកម្ពុជា ដែលជាស្ថាប័នសប្បុរសធម៌ របស់ខ្លួនដំបូងគេ នៅកម្ពុជា ក្រោយមកបានក្លាយ ជាប្រធានរបស់អង្គការនោះ តាមរយៈកិច្ចការនេះ លោកបានផ្តល់សេវា ដោះស្រាយបញ្ហានានា របស់ជនរងគ្រោះ ដែលមានការរំលោភបំពាន ផ្នែកសិទ្ធិមនុស្ស។

លោកបានចាកចេញ ពីអង្គការនេះក្នុងឆ្នាំ១៩៩២ ហើយបានចូលរួម ជាមួយនិងគណៈបក្សប្រជាធិប តេយ្យសេរីព្រះ ពុទ្ធសាសនា (BLDP) ដឹកនាំដោយលោក សឺន សាន ក្នុងតំណែងជា លេខាធិការបក្ស។លោកត្រូវបាន ជ្រើសរើសជាសមាជិកម្នាក់ នៃតំណាងរាស្ត្រមកពីខេត្តកណ្តាល ក្នុងការបោះឆ្នោតជាតិ។

នៅពេលដែលគណៈបក្ស នេះត្រូវបានបំបែកជាពីរ ផ្នែកក្នុងឆ្នាំ១៩៩៥ លោកបានបង្កើត គណៈបក្សថ្មីមួយគឺ គណៈបក្សសឺន សាន ជាមួយនិងក្រុមអ្នកគាំទ្ររបស់លោក សឺន សាន ហើយបានប្រែក្លាយជាលេខាធិការ ទូទៅរបស់បក្សទៀតផង។

ក្នុងឆ្នាំ១៩៩៧ លោក កឹម សុខា បានធ្វើដំណើរទៅកាន់ ប្រទេសថៃជាមួយនិង មនុស្សមួយចំនួនទៀតដែល ប្រឆាំងនិង រដ្ឋប្រហារយោធា មួយក្នុងការបណ្ដេញ នាយករដ្ឋមន្ត្រីទី១ កម្ពុជាចេញពីតំណែង។

នៅក្នុងប្រទេសថៃ លោកបានបង្កើត នៅសមាគមអ្នកកាន់ លទ្ធិប្រជាធិបតេយ្យកម្ពុជា ដែលមានការគាំទ្រ ដោយអ្នកអន្តោប្រវេសន៍មកតាមលោក ពីប្រទេសកម្ពុជា ហើយបានបំពេញតួនាទី ជាអនុលេខាធិការទី១ របស់សមាគមនេះ។

ក្នុងឆ្នាំ១៩៩៨ នាយករដ្ឋមន្ត្រីទី២កម្ពុជា បានអនុញ្ញាតឲ្យជន អន្តោប្រវេសន៍ មាតុភូមិនិវត្តន៍ ហើយធ្វើការប្រកួត ប្រជែងក្នុងការបោះឆ្នោតទូទៅមួយ ។

ក្នុងឆ្នាំ១៩៩៩ គណៈបក្ស សឺន សាន បានច្របាច់បញ្ចូល ជាមួយនិង គណៈបក្សហ្វ៊ុនស៊ិនប៉ិច ហើយលោក កឹម សុខា បានប្រែក្លាយ ជាអនុលេខាធិការទូទៅ ថ្មីនៃគណៈបក្សហ្វ៊ុនស៊ិនប៉ិច។

លោកត្រូវបាន តែងតាំងជាសមាជិកព្រឹទ្ធសភា និងប្រែក្លាយជាប្រធាន គណៈកម្មការសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹង។

ក្រោយមកនៅ ឆ្នាំ២០០១លោក បានលាឈប់ពីបក្សនិង តំណែងជាប្រធាន គណៈកម្មការនៅព្រឹទ្ធសភា នៅពេលគំនិត ផ្តួចផ្តើមរបស់លោកត្រូវបានបដិសេធ ដោយថ្នាក់ដឹកនាំ គណៈបក្ស។

ក្នុងឆ្នាំ២០០២លោក បានចាប់ផ្តើមបើកមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR) ដែលមានការជួយ ឧបត្ថម្ភគាំទ្រដោយ USAID

នៅឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៧ : ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស

ក្រោយមកលោក បានបង្កើតគណៈបក្ស នយោបាយថ្មីមួយ គឺគណៈបក្សសិទ្ធិមនុស្ស ក្នុងឆ្នាំ២០០៧ នៅ​អាណ​ត្តិ​ទី៤ហើយធ្វើជា ប្រធានបក្សរហូតដល់ឆ្នាំ២០១២។

នៅឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣ : លោកបានធ្វើជា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

នៅ ២០១៤  ដល់ ថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០១៥ :លោកមានតួនាទីជា អនុ​ប្រធាន​ទី​១​រដ្ឋសភា​ជាតិ

នៅថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧ លោកជាប្រធាន គណបក្ស​សង្គ្រោះ​ជាតិ

 

 

 

 

 

 

 

 

 

Via: vikipedia+ norkorthom

 

 


Comments